ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​អាជ្ញាធរ​ឈូសឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ងាយស្រួល​ដឹក​កសិផល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ គេ​សង្កេតឃើញ​ផ្លូវលំ​១​ខ្សែ ដែល​មាន​ប្រវែង​៨​គី​ឡូ ម៉ែត្រ ទទួលរង​ការខូចខាត​ក្លាយ​ជា​ជង្ហុក​តូចធំ និង​ដាច់​ខូច​អស់​ច្រើន​កន្លែង ជា​អន្លើៗ នៅត្រង់​ចំ ណុ​ចប​ថ្មី រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ម៉ៅការ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​មក​ពី​ខេត្ត​ពោធិសាត់ យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ធ្វើ​សារជាថ្មី​ឡើងវិញ សម្រាប់​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ប​តាំង​ស៊ូ ភូមិប​យ៉ាខា និង​ភូមិ​ផ្សេងៗ​ទៀត ក្នុង​សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ធ្វើដំណើរ​ចេញចូល​ទៅ​មក និង​ដឹក​កសិផល​យក​ទៅ​លក់ដូ​រ​នៅឯ​ស្តង់ បាន​ទាន់ពេលវេលា ។

​ប្រភព​ព័ត៌មាន​ពី​លោក កង បូរ៉ា អាយុ​៣៨​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​ឯកជន​មួយ​មក​ពី​ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ខាង​ក្រុមហ៊ុន​របស់​លោក​បាន​ម៉ៅការ​ធ្វើ​ផ្លូវលំ​ខាងលើ ដែល​ទទួលរង​ការខូចខាត​ដោយ​សារ​ទឹកភ្លៀង ដោយ​យក​រថយន្ត និង​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ហើយ​ក៏​ដឹក​ដី​ចាក់​ពី លើ​បន្ថែមទៀត ឱ្យបាន​ខ្ពស់​ជាង​មុន ។​

​លោក​បន្ត​ទៀត​ថា ការធ្វើ​ផ្លូវលំ​នេះ មាន​បណ្តោយ​ប្រវែង​៨​គីឡូម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ហើយ​ខាង​ក្រុមហ៊ុន បាន​ធ្វើ​ស្ពាន​បង្ហូរទឹក ១​កន្លែង ។ ផ្លូវ​នេះ ធ្វើ​ភ្ជាប់ ចាប់​ពី​គល់​ស្ពាន​ថ្ម ប​តាំង​ស៊ូ​វ រហូត​ដល់​ជាប់​នឹង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង កាច់ តែម្តង ។

​លោក​បញ្ជាក់ថា ផ្លូវលំ​ខាងលើ ទទួលរង​ការខូចខាត​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ទើប​ខាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ដាក់​ឱ្យ​លោក​ដេញថ្លៃ ចុះ​ទៅ​ធ្វើការ​ឈូសឆាយ ពង្រាបដី​ខ្ពស់ និង​ចាក់​លុប​ជង្ហុក ព្រមទាំង​ក្រា ល​ក្រួស​ក្រហម ។     ​

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ប​តាំង​ស៊ូ ភូមិប​យ៉ាខា សង្កាត់​ប​យ៉​ខា  ដែល​មាន​ចម្ការ​នៅក្បែរ​ផ្លូវ​ខាង​លើ មាន​ការសប្បាយ​រីករាយ​យ៉ាងខ្លាំង ខណ​:​ឃើញ​អាជ្ញាធរ​បាន​រៀបចំ​ធ្វើ​ផ្លូវ​ជូន​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​លើសពីនេះ ផ្លូវ​១​ខ្សែ​នេះ អាចជួយ​សម្រួល​ដល់​ការដឹក​កសិផល ដូចជា​ពោត ដំឡូង​មី និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ដែល​ពួកគាត់​បាន​ដាំ​បាន យកទៅ​លក់​យ៉ាង​ឆាប់រហ័ស ផងដែរ ៕
​ដោយ ៖ នីយ៉ា​

 

 

img20171002c2-(3) img20171002c2-(1) img20171002c2-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.