ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០១​ខែតុលា ឆ្នាំ​២០១៧​រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​២១​ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោក បណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រី ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម​ដោយ​សហការី​ជាច្រើនរូប​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ ពី​សំណាក់ លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គ្រប់​និទ្ទេស​ទូទាំង​ខេត្ត​កំពត​។​

​តាម​របាយការណ៍​របស់ លោក​ចាន់ ចេស្តា បានឲ្យដឹងថា ជារួម​បើ​គិត​មក​ដល់​ខែ​សីហា ឆ្នាំ​២០១៧ បុគ្គលិក​អប់រំ​ទូទាំង​ខេត្ត​កំពត សរុប​មាន​ចំនួន​៥.៧៩២​នាក់ ក្នុងនោះ​ស្រី ២.៤៤៣​នាក់ ហើយ​មតេយ្យ​សិក្សា​រដ្ឋ​មាន​១៩២​កន្លែង ក្នុងនោះ​មតេយ្យ​សិក្សា​ដាច់ដោយឡែក​ចំនួន​០៥​សាលា​ដែល​មាន​កុមារ​សរុប ៦.៨០៧​នាក់ គ្រូបង្រៀន​សរុប​២៥៥​នាក់​។ ចំពោះ​សាលា​បឋមសិក្សា មាន​ចំនួន​៣០៦​សាលា មាន​សិស្ស​សរុប ៨១.៨១៧​នាក់ គ្រូបង្រៀន​សរុប​២.៨៣៨​នាក់​។ អនុវិទ្យាល័យ​ចំនួន​៧៧​សាលា មាន​សិស្ស​សរុប​១៩.០៧៦​នាក់ គ្រូបង្រៀន​១.១៩០​នាក់ និង​វិទ្យាល័យ​ចំនួន​២២​សាលា មាន​សិស្ស​សរុប​ចំនួន​២៣.៦៣៨​នាក់​។

​ដោយឡែក សាលា​គរុកោសល្យ​និង​វិក្រិត្យកា​រខេត្ត​មានចំនួន​១​កន្លែង មាន​គរុ​សិស្ស​សរុប​១៤៣​នាក់ បុគ្គលិក​សរុប​ចំនួន​៣០​នាក់​។​សាកលវិទ្យាល័យ​ឯកជន​ចំនួន​០៤ រួមមាន​៖ សាកលវិទ្យាល័យ​អង្គរ​ខេមរា​, សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​, សាកលវិទ្យាល័យ​អាយ​យូ​, និង​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា ចំពោះ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១៧​នេះ​ពិតជា​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​មុនៗ​កន្លងទៅ ដោយ​សម័យ​ប្រឡង​ឆ្នាំ​នេះ​មាន​បេក្ខជន​មក​ប្រឡង​សរុប ៥.០៦៤​នាក់ ក្នុងនោះ​ស្រី​២.៣៦៣​នាក់ ហើយ​មាន​បេក្ខជន​ប្តឡង​ជាប់​សរុប​ចំនួន ៣.៤៧៥​នាក់ ក្នុងនោះ​ស្រី ១.៦៥០​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦​កើនឡើង​៧.៧០%​ឯណោះ​។​

​លោក​ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧ បើ​គិត​ជា​លទ្ធផល​ពេលនេះ គឺ​មាន​សិស្ស​ទទួលបាន​ជ័យលាភី​និទ្ទេស A ចំនួន​២១​នាក់ ស្រី​១០​នាក់ នៃ​ទូទាំង​ខេត្ត​កំពត ក្នុងនោះ​ទី​១. ក្រុង​កំពត​មាន​ចំនួន​០៤​នាក់ ស្រី​០២​។​ទី​២.​ស្រុក​បន្ទាយមាស ចំនួន​០៥​នាក់ ស្រី​០២​នាក់ ទី​៣.​ស្រុក​ដងទង់​ចំនួន​០២​នាក់​ស្រី​ទាំង​២​នាក់ និង​ទី​៤.​ស្រុក​អង្គរជ័យ​ចំនួន​១០​នាក់ ស្រី​០៤​នាក់​។ និទ្ទេស B ចំនួន​១០៣​នាក់ ស្រី​៤៩​នាក់ និទ្ទេស C ចំនួន​២៦១​នាក់ ស្រី​១៣៦​នាក់ និទ្ទេស D ចំនួន ៥២៨​នាក់ ស្រី​២៩០​នាក់ និង​និទ្ទេស E ចំនួន ២.៥៦២​នាក់ ស្រី​១.១៦៥​នាក់​។​

​ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នេះ លោក បណ្ឌិត​ប៉ែន ស៊ីម៉ន បានលើកឡើង​ពី​ប្រវត្តិ ស្ថាបត្យករ​ដ៏​ល្បី​ឈ្មោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នា​ពេល​ថ្មីៗ​នេះ គឺ​លោក​តា វណ្ណ មុន្នី​វណ្ណ ដែលជា​អ្នក​ទទួលបាន​និទ្ទេស A មុន​ដំបូង​គេ​បង្អស់ ក្នុង​ឆ្នាំ​១៩៤៩ ដោយ​លោក​បាន​ទទួលមរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ​។ លោក​បាន​បន្យល់​នូវ​ស្នាដៃ​ល្បីៗ​ជាច្រើន សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ដូចជា​វិមានឯករាជ្យ ស្តា​ត​អូឡាំពិក សាលា​គរុកោសល្យ ជាដើម​។​ល​។​លោក​បាន​បន្តថា ដោយសារ​វិស័យ​អប់រំ​នាពេល​បច្ចុប្បន្ន​កំពុង​មាន​ការរីកចម្រើន លោក​នឹង​បន្ត​ជ្រុញ​សាងសង់​វិទ្យាល័យ​បន្ថែ​មទៀត សម្រាប់​ឆ្លើយតប​នឹង​ការសិក្សា​របស់​សិស្សានុសិស្ស​ក្នុង​ខេត្ត​កំពត​។​ទន្ទឹម​នឹង​កិតិ្ត​យ​ស​ដ៏​ថ្លៃថ្លា​របស់​សិស្ស​ដែល​ខិតខំ​រៀនសូត្រ​ពូកែ ដូចជា​ពេល​នេះ​អីចឹង គឺ​ខេត្ត​កំពត​មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន​២១​នាក់ ដូច្នេះ​លោក​សូម​អួត​បន្តិច​ហើយ​ព្រោះ​ខណៈ​នេះ​ក្នុង​ស្រុក​អង្គរជ័យ​មាន​សិស្ស​ឆ្នើម​ទទួល​ជ៏យលាភី និទ្ទេស A រហូត​១០​នាក់ ចំណែក​១១​នាក់​ទៀត គឺ​ស្ថិតក្នុង​ក្រុង​កំពត ស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស​។​

​លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន បាន​ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យក្លាយ​ជា​សិស្ស​ពូកែ សិស្ស​ល្អ សិស្ស​គំរូ ព្រោះ​ចំណេះ​វិទ្យា​មានតម្លៃ​ដ៏​មហាសាល និង​ជា​ដើមទុន​មួយ សម្រាប់​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​អនាគត មានចំណេះ​គឺ​មិនចេះ​សាបសូន្យ​ឡើយ មានចំណេះ​វិទ្យា​គឺ​ចាយ​មិនចេះ​អស់ ចោរ​លួច​ក៏​មិនបាន ចាយ​ច្រើន​រិត​តែ​រីកចម្រើន​ទៅ​មុខ​។​

​ចំពោះ​សិស្ស​ជ័យលាភី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា សិស្ស​ពូកែ និង​សិស្ស​ក្រីក្រ លោក​បណ្ឌិត​នឹង​ផ្តល់​អាហា​រូ​ក​រណ៍​សម្រាប់​សិក្សា​បន្ត​នៅ​ឯ​រាជធានី​ភ្នំពេញ​។​ជាមួយនេះ សិស្ស​ជាប់​និទ្ទេស A ចំនួន​២១​នាក់ ត្រូវបាន​ទទួល​ការលើកទឹកចិត្ត​នូវ​ម៉ូតូ Honda Dream C125​សេរី​ឆ្នាំ​២០១៧ ម្នាក់​១​គ្រឿង និង​ជូន​ថវិកា​ចំនួន​៤០​មឺ​ុ​នរៀល​បន្ថែមទៀង​។​ចំពោះ​សិស្ស​ជាប់​និទ្ទេស B ចំនួន ១០៣​នាក់ ក្នុង​ម្នាក់ ក៏​ត្រូវបាន​ទទួល​ថវិកា​២០​មឺ​ុ​នរៀល និទ្ទេស C ចំនួន​២៦១​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​១៥​មឺ​ុ​នរៀល និទ្ទេស D ចំនួន​៥២៨​នាក់ ក្នុង​ម្នាក់ៗ​បាន​ទទួល​ថវិកា ១០​មឺ​ុ​នរៀល និង​សិស្ស​និទ្ទេស E ចំនួន​២.៥៦២​នាក់ ម្នាក់ៗ​បាន​ថវិកា ៥​មឺ​ុ​នរៀល​។​លោកគ្រូ​អ្នកគ្រូ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​មឺ​ុ​នរៀល​។​ដោយឡែក សាស្ត្រាចារ្យ​២​នាក់​ដែល​មាន​ស្នាដៃ​ឆ្នើម ក៏​ត្រូវបាន​ទទួល​ថវិកា​ម្នាក់​ចំនួន​២​លាន​រៀល​ពី​គណៈអធិបតី​ផងដែរ ៕
​ណា​រិទ្ធ​

 

img20171002c1 (1) img20171002c1 (2) img20171002c1 (3) img20171002c1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.