ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍សា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ឯកឧត្ដម ឃួង ស្រេង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ឯកឧត្តម គង់ គឹមនី សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» ==> កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន

​សួន​មេអំបៅ​ក្នុង​តំបន់​ខេត្ត​កែប​ពិតជា​មាន​ភាព​ទាក់ទាញ​ដែល​យើង​មិនគួរ​មើលរំលង​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បើទោះជា​សួន​មេអំបៅ​ត្រូវបាន​សង់​ឡើង​តាម​ជើងភ្នំ មាន​គម្លាត​ពី​ទីប្រជុំជន​មាត់​ឆ្នេរ​លេង​ទឹក​នៃ​រមណីយដ្ឋាន​ខេត្ត​កែប​បែប​នេះ​ក្តី ប៉ុន្តែ​សួន​លម្ហែ​មួយ​នេះ ត្រូវ​គេ​ចាត់ទុក​ជា​ទី​កម្សាន្ត លម្ហែ​ដ៏​មាន​សោភណភាព​បំផុត​។​

​បើ​ផ្អែក​ទៅលើ​ទីតាំង​នៃ​សួន​មេអំបៅ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុងកែប មាន​ចំងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​មាត់​ឆ្នេរ​ស្រី​ស​(​ឆ្នេរ​ហែល​ទឹក​)​នោះ បើ​យើង​បាន​ទៅ​ល​ម្ហែ កម្សាន្ត​នៅ​ទីនោះ​ពិតជា​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា បញ្ញា​វាងវៃ ព្រោះ​តែ​កន្លែង​នោះ​មាន​អាកាសធាតុ​ល្អ អម​ដោយ​ទេសភាព​យ៉ាង​ស្រស់ត្រកាល​គ្មាន​ពីរ ហើយ​ក្នុង​បរិវេណ​ទាំងមូល​មាន​រំលេច​ដោយ​សួនផ្កា​គ្រប់​ប្រភេទ​ចម្រុះ​ពណ៌ មាន​សួន​ចិញ្ចឹម​មេអំបៅ មាន​អាង​ចិញ្ចឹម​ត្រី មាន​ទ្រុង​ចិញ្ចឹម​ដង្កវ​នាង មាន​អាហា​រដ្ឋា​ន​សម្រាប់​បម្រើសេវា​ដល់​ភ្ញៀវ យ៉ាង​សមរម្យ​ផងដែរ​។​លើសពី​នេះ​ទីតាំង​សួន​មេអំបៅ​ក្នុង​ខេត្ត​កែប ត្រូវ​បាន​គ្របដណ្តប់​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​គ្រប់​ប្រភេទ ដែល​ធ្វើឲ្យ​ក្រុម​អ្នកទេសចរណ៍​ចូលទៅ​ល​ម្ហែ កម្សាន្ត​ហើយ​មិន​ចង់​ត្រឡប់មកវិញ ព្រោះ​អ្វីៗ​នៅ​ទីនោះ​សុទ្ធតែ​មាន​សម្រស់​គួរឲ្យ​ទាក់ទាញ​បំផុត​។​

​ជាមួយនេះ អ្នកគ្រប់គ្រង​ទូទៅ​ឈ្មោះ ស្រី​នាង បានឲ្យដឹងថា សួន​មេអំបៅ​នេះ ត្រូវបាន​បង្កើតឡើង​កាល​អំឡុង​ឆ្នាំ​២០១២ ដោយមាន Mr George ជនជាតិ​អារិ​កាំង ជា​អ្នក​ផ្តួចផ្តើម ហើយ​ក្រោ​ពី​បាន​កសាង​សួន​មេអំបៅ​បាន​រួចរាល់​កាលណា ភ្ញៀវ​ក៏​ចាប់ផ្តើម​ចូល​មក​ទស្សនា ល​ម្ហែ កម្សាន្ត​មិនចេះ​ដាច់ ប៉ុន្តែ​ភាគច្រើន​តែ​ភ្ញៀវ​ក្នុងស្រុក ដោយឡែក​ភ្ញៀរ​បរទេស​មិនសូវ​សំបូ​រ​ទេ​។​

​អ្នកគ្រប់គ្រង​ខាងលើ​បានបញ្ជាក់​ថា ការ​ចូល​ទស្សនា​ក្នុង​សួន​មេអំបៅ​បើ​ជា​ភ្ញៀវ​បរទេស​ត្រូវ​ទិញ​សំបុត្រ​ក្នុងតម្លៃ​ចាប់ពី​$1​រហូតដល់​$3 តាមរយៈ​ពេលវេលា យូរ​ឬ​ឆាប់ ប៉ុន្តែ​បើ​ភ្ញៀវ​ជាតិ​គឺ​មិន​តម្រូវ​ឲ្យ​ទិញសំបុត្រ​ឡើយ បើទោះជា​ចូលទៅ​លម្ហែ​ប៉ុន្មាន​ម៉ោង​ក៏​បាន​ដែរ ដោយ​គ្រាន់តែ​ចូលរួម​បរិច្ចាក​តាម​សទ្ធា សម្រាប់​ចូលរួម មូលនិធិ​សង្គម​ប៉ុណ្ណោះ​។​ស្រី​នាង​ក៏​បានឲ្យ​ដឹង​បន្ថែមថា ថ្វី​ត្បិត​សួន​មេអំបៅ​មាន​សម្រស់​ដ៏​ទាក់ទាញ តែ​ក៏​ពុំ​សូវ​សំបូរ​ភ្ញៀវ​មក​លេង​ច្រើន​ដូច​កន្លែង​កម្សាន្ត​នានា​ឡើយ ព្រោះតែ​ទីតាំង​នេះ​វា​សង់​ឡើង​តាម​ជើងភ្នំ​ហុំ​ព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា ដែល​ជា​ហេតុ​ធ្វើឲ្យ​មនុស្ស​ភាគច្រើន​មិនសូវ​ស្គាល់​។​ម្យ៉ាងទៀត​ផ្លូវចេញចូល​ក៏​មាន​សភាព​រដិ​ករដុប​ពិបាក​រថយន្ត​ចេញ​ចូល​បន្តិច​ដែរ ប៉ុន្តែ​យ៉ាងហោចណាស់​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ភ្ញៀវ​ចាប់ពី​២០​ទៅ​៣០​នាក់​ដែរ ហើយ​ពួកគេ​តែង​ចូល​មក​ទស្សនា​និង​សម្រាកលម្ហែ ឈេ​គយ​គន់មើល​ហ្វូង​មេអំបៅ​ក្រេប​លំអង​បុប្ផា មើល​មច្ឆា​ក្នុង​អាងទឹក​ដ៏​ថ្លាយង់ គន់មើល​បុប្ផា​រីក​ស្គុះស្គាយ​នៅទីនេះ ពិសេស​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៅទីនេះ​តែម្តង​។​

​អ្នកគ្រប់គ្រង​សួន​មេ​អំបៅ បាន​បន្តថា ការ​ចិញ្ចឹមសត្វ​មេអំបៅ​ពិត​ជា​ជួប​បញ្ហា​ប្រឈម​ខ្លះៗ​ដោយសារ​សត្វ​មេអំបៅ​នេះ​វា​មិន​អាច​ទ្រាំ​ជាមួយ​កំដៅ តែបើ​ចូលមក​ដល់​រដូវរំហើយ វានឹ​កើនឡើង​ព្រោះតែកា​ភ្ញា​ស់​កូន​តាមរយៈ​ដង្កូវ​នាង និង​តាម​លក្ខណៈ​ធម្មជាតិ​រប​ស់វា​ផងដែរ​។​ដោយ​ឆ្លើយតប​តាម​តម្រូវការ​នេះដែរ អ្នក​មើល​ថែ​សួន​មេ​អំបៅ ក៏​សំណូមពរ​ដល់​អង្គភាព​ពាក់ព័ន្ធ​នានា មេត្តា​ជួយ​បង្ហាត់បង្ហាញ និង​បណ្តុះបណ្តាល​ជំនាញ​ខ្លះៗ​ដល់​នាង​ផង ព្រោះនេះ​ជា​កត្តា​ចាំបាច់​មួយ​សម្រាប់​ការគ្រប់គ្រង​សួន​មេ​អំបៅ ក្នុង​ទីតាំង​ខាងលើ​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​បន្ថែមទៀត​។​

​ទាក់ទិន​នឹង​សួន​មេអំបៅ​ខាងលើនេះ លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែ​កញ្ញា ឆ្នាំ​២០១៧ អ្នកយក​ព័ត៌មាន​ពុំបាន​សុំ​ការអត្ថាធិប្បាយ​ណាមួយ ពី​លោក​ប្រធាន​ទេ ដោយសារ​លោក​មិន​ព្រម​លើក​ទូរស័ព្ទ​។​

​ដោយឡែក​លោក ប៉ុក ទា​ង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​បញ្ជាក់​ប្រាប់ថា បច្ចុប្បន្ន​សួន​មេអំបៅ​ក្នុង​ខេត្ត​កែប ពិតជា​បាន​ទទួលស្គាល់​ជា​កន្លែង​លម្ហែ កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព ថែមទាំង​មាន​កំណត់ត្រា​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ផងដែរ​។​ដូច្នេះ​យើង​ក៏​បាន​ចាត់ទុក​ទីតាំង​ខាងលើ ជា​កន្លែង​កម្សាន្ត ល​ម្ហែ ដូច​កន្លែង​ទេសចរណ៍​ដ៏​ទៃ​ទៀត​ស្ថិត​ក្នុង​តំបន់​ខេត្ត​កែប​ដែរ​។​/
​ណា​រិទ្ធ​

 

img20170928a (1) img20170928a (2) img20170928a (3) img20170928a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.