ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​”​និរន្តរភាព​ទេសចរណ៍ ជា​យន្តការ​សម្រាប់​ការអភិវឌ្ឍន៍​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​”​និរន្តរភាព​ទេសចរណ៍ ជា​យន្តការ​សម្រាប់​ការអភិវឌ្ឍន៍ ត្រូវបាន​ធ្វើឡើង​នៅ​ឯ​រី​សត ថ្ងៃ​បាំងឆ័ត្រ នា​ព្រឹក​ថ្ងៃទី​២៧​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ហែរ​ហម​ដោយ​សហការី​ជាច្រើនរូប​។​ធិ​ធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ រួម​ទាំង​ក្រុម​អា​ជី​រករ​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី លោក​កែន សត្ថា អភិបាលខេត្ត​កែប បានឲ្យដឹងថា ការ​ប្រារព្វ​ពិ​វា​ទេសចរណ៍​ពិភពលោក ក្នុង​គោលបំណង​ទាក់ទាញ នូវ​ផ្នត់គំនិត​យើងទាំងអស់គ្នា បង្វែ​មក​ស្រលាញ់​ធនធានធម្មជាតិ និង​ថែរក្សា​បរិស្ថាន​ធម្មជាតិ​ឲ្យ​កាន់តែ​ផុលផុស​។​លោក​ថា ការយល់ដឹង​ពី​បរិស្ថាន​គឺជា​ជ្រុង​មួយ​យ៉ាង​សំខាន់​សម្រាប់​ជម្រុញ​លើកកម្ពស់​វិស័យ​ទេសចរណ៍​និង​ជា​យន្តការ​ក្នុង​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ប្រកប​ដោយ​ភាព​រីកចម្រើន​។​ជាមួយនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​ផ្សេងៗ ទិសដៅ​ចម្បង​របស់​រដ្ឋបាល​ខេត្ត​នឹង​ជម្រុញ​ឲ្យ​គ្រប់​ស្ថាប័ន​ត្រូវ​តែ​អនុវត្ត​ឲ្យបាន​ខ្លាំងក្លា លើ​ផ្នែក​បរិស្ថាន​ដែល​ជា​កត្តា​ដ៏​សំខាន់​។​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា ក្នុង​អំឡុង​ពេល​នេះ ខេត្ត​កែប​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ផ្ការំដួល​បី​ទង របស់​រាជរដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​ជាប់​ឈ្មោះ​ជា​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ​ចំនួន​បី គឺ​ដី​ស្អាត​(Clean Land)​ទឹកស្អាត​(Clean Water)​និង​ខ្យល់​ស្អាត​(Clean Air)​ផងដែរ ដែល​ទើបតែ​ទទួលបាន​ពានរង្វាន់ នៅ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ​។​

​ក្នុងឱកាស​នោះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ដោយ​លើកយក​ខ្លឹមសារ​នៃ​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ខ្លឹមសារ​ថា ទិវា​ទេសចរណ៍​ពិភពលោក ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ជម្រុញ​ភាគី​ពាក់ព័ន្ធ​នានា​រួមមាន​៖ ផ្នែក​សាធារណៈ ផ្នែក​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និង​ទេសចរណ៍ ឲ្យ​កាន់តែយ​ល់​ច្បាស់​អំពី​តួនាទី​និង​អត្ថប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​បរិស្ថាន​។​លោក​បន្តថា រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​កម្ពុជា មាន​សេចក្តី​រីករាយ​ក្នុង​ការចូលរួម​ប្រារព្វ ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៧ ជាមួយ​ពិភពលោក​ទាំងមូល ហើយ​នេះ​ក៏​ដើម្បី​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទេសចរណ៍​កម្ពុជា និង​លើកទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ បន្ត​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា សំដៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០៣០​។​

​ជាក់ស្តែង ទិវា​ទេសចរណ៍​ឆ្នាំ​២០១៧ ក្នុង​ឆ្នាំនេះ នឹង​ប្រារព្វ​ឡើង​អម​ជាមួយនឹង​ឆ្នាំ​អន្តរជាតិ​២០១៧​នៃ​ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​(2017) International Year of Sustainable Tourism for Development​។​ទវា​នេះ​នឹង​នឹង​រៀបចំឡើង​ក្នុង​គោលបំណង​ស្វែងរក​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​នៅក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព (Sustainable Development Goals)​។ ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​”​មិន​ទុក​បុគ្គល​ណា​ម្នាក់​នៅ​ពីក្រោយ​-Leaving no one behind”​វិស័យ​ទេសចរណ៍​ត្រូវបាន​គេ​រួម​បញ្ចូល​ជា​វិស័យ​អទិភាព​មួយ​នៅក្នុង​ចំណោម​គោលដៅ​ទាំង​១៧​ចំណុច​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព (Sustainable Development)​។​ហេតុនេះ វិស័យ​ទេសចរណ៍​ទាមទារ​ចាំបាច់​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ នៅក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់បំផុត ដោយ​ប​ច្ច​ប្បន្ន​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​នាំចេញ​ធំជាងគេ​បំផុត ទី​បី​នៅក្នុង​ពិភពលោក​បន្ទាប់ពី​ឧស្សាហកម្ម​គីមី និង​ប្រេង​។​/
​ណា​រិទ្ធ​

 

 

img20170927r4 (1) img20170927r4 (2) img20170927r4 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.