ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​ជាច្រើន មកពី​ខេត្ត​នានា ចូល​លេង​កំសាន្ត​តាម​រមណីយដ្ឋាន នា​ក្នុង​ខេត្ត​ប៉ៃលិន​ច្រើន ដូច​ឆ្នាំ​មុនៗ ដែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ គេ​សង្កេតឃើញ​នៅ​តាម​រមណីយដ្ឋាន​នានា ដូចជា​ទឹក ធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ រមណីយដ្ឋាន​ចំការ​ខ្នុរ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ាត វត្ត​រតន​សោភ័ណ ហៅ​កោង​កាង​ជាដើម ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​ប៉ៃលិន មាន​ភ្ញៀវទេសចរ​ជាតិ ធ្វើដំណើរ​មកពី​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ រហូត​ដល់​ភ្នំពេ ញ និង​មាន​ភ្ញៀវ​អន្តរជាតិ ចូល​មក​លេង​យ៉ាង​ច្រើន​កុះករ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ផង​ដែរ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ឱ្យតែ​ដល់​ពេល រដូវ​បុណ្យចូលឆ្នាំ​ចិន ចូលឆ្នាំ​ខ្មែរ និង​រដូវ​ភ្ជុំ​បិ ណ្ឌ​ម្តងៗ គេ​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ក្មេង​ចាស់ ប្រុស​ស្រី នាំគ្នា​ធ្វើដំណើរ​មកពី​ក្នុង​ខេត្ត​ប៉ៃលិន និង ខេត្ត​នានា​ខាងលើ បើកបរ​ម៉ូតូ និង​រថយន្ត ចូល​មក​លេង​កំសាន្ត​សប្បាយ​នៅ​តាម​រមណីយដ្ឋាន​គួរឱ្យ​ចាប់អារម្មណ៍ ។​

​ប្រភព​បន្តទៀតថា នៅ​ឆ្នាំ​នេះ មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ច្រើនជាង​ឆ្នាំមុន ធ្វើឱ្យ​តំ បន់​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​មិន​ខ្វះ​ទឹក ហើយ​បណ្តាល​ឱ្យ​ភ្ញៀវទេសចរ​ចូល​ទៅ​លេង​យ៉ាងច្រើន ធ្វើ​ឱ្យ​ស្ទះ​ផ្លូវចេញចូល​ផងដែរ ។ ម្យ៉ាងវិញទៀត បើ​គេ​ក្រឡេក​មើល​ទៅ​ឯ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្នំ​យ៉ាត ក៏​មាន​ភ្ញៀវទេសចរ​ចូល​ទៅ​លេង ដោយ​អុជ​ធូប​ផ្សងសំណាង សុំ​ពរជ័យ​ពី​លោកយាយ​យ៉ាត ផងដែរ ។

​ចំណែក​អាជីវករ​លក់ដូរ​នំចំណី ផ្សេងៗ មានការ​កាក់កប​ដោយ​លក់​ដាច់​ជា​ហូរហែ ហើយ មាន​ទឹកមុខ​ញញឹម​សប្បាយ​រីករាយ​នឹង​មុខរបរ​របស់​ខ្លួន ។ លើសពីនេះ ក្រុមអាជីវករ ដែល​ដាក់​តាំង ត្បូង​លក់​នៅ​ក្បែរ​ជើងភ្នំ​យ៉ាត ក៏​មាន​ភ្ញៀវ​ចូល​ទៅ​ទិញ​យក​ទៅ​ប្រើប្រាស់​ពាក់​លំអរ​រាងកាយ​ក្នុង​១​ថ្ងៃ ៗ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គួរ​ជាទី​ពេញចិត្ត ។

​បើ​តាម​ភ្ញៀវ​ទេសចរ បានឱ្យដឹងថា បន្ទាប់​ពី​នឿយហត់​នឹង​មុខរបរ​ធ្វើស្រែ​ចម្ការ និង​អ្នកខ្លះ​ទៀត​ប្រកប​របរ​រកស៊ី​ជួញដូរ​ផ្សេងៗ លុះ​ដល់​រដូវ​ភ្ជុំបិណ្ឌ​នេះ នាំគ្នា​ឈប់​សម្រាក ដើរលេង​កំសាន្ត យ៉ាង​សប្បាយ​បំបាត់ទុក្ខ​កង្វល់​ផ្សេងៗ ហើយ​ក៏​នាំ​ប្រពន្ធ​កូន​ដើរលេង​កំសាន្ត​តាម​ទឹកធ្លាក់ និង​មើល ទេសភាព​ព្រៃភ្នំ​កន្លែង​រមណីយដ្ឋាន បង្កើន​នូវ​ភាព​ស្រស់ស្រាយ​ក្នុង​អារម្មណ៍ ។ ពួកគេ​ក៏​បាន​វេច​បា យ នំ​ចំណី​យកទៅ​ទទួលទាន​ជួបជុំ​គ្រួសារ​យ៉ាង​សប្បាយរីករាយ ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោកស្រី ស្រ៊ី ឌី ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ ថា នៅ​ឆ្នាំ​ថ្មី​នេះ មាន​ភ្ញៀវទេសចរ​ចូល​មក​លេង​កំសាន្ត ក្នុង​ខេត្ត​ប៉ៃលិន ច្រើន​ដូច​ឆ្នាំមុនៗ​ដែរ បើទោះបីជា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​រាល់​ថ្ងៃ​ក៏​ដោយ ហើយ​បន្ទាប់​ពី​បូកសរុប​លទ្ធផល​យ៉ាង​ល្អិតល្អន់​ពី​មន្ត្រី​ទេសចរ ឃើញថា នៅ​ឆ្នាំ​នេះ​មាន​ការថយចុះ​ភ្ញៀវទេសចរ​តិចតួច​ជាង​ឆ្នាំមុន ដោយមាន ជាង​១​ម៉ឺន​នាក់ ចូល​មក​លេង​តាម​រមណីយដ្ឋាន នានា ក្នុង​ខេត្ត​ប៉ៃលិន ៕
​ដោយ ៖ នីយ៉ា​

 

img20170927r3 (1) img20170927r3 (2) img20170927r3 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.