ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ដែល​ជា​មុខសញ្ញា​ចាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ រហូតមកដល់​ពេលនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បន្ត​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នង ការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ខណ​:​អ្នកខ្លះ​ធ្លាប់​ជាប់គុក​ជាច្រើន​ដង​មក​ហើយ តែ​ចេញ​មកវិ ញ​មិន​រាងចាល ក៏​ត្រូវ​នគរបាល​ចាប់​សារជាថ្មី​ឡើងវិញ ។

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​អូរច្រា​កើត សង្កាត់​ទួល ល្វា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តម​សេ នី​យ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដោយ​មាន​ការឯកភាព​ពី​លោក តូច ភក្ដី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ប៉ៃលិន បាន​ចាត់ឲ្យ​លោក​វរសេនីយ៍ឯក សោម ប៉ិ​ម ស្នងការរង​ទទួល​ផែន​នគរបាល​ប្រ ឆាំង​បទល្មើស និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ផង់ ជឿ​ម នាយការិយាល័យ​ប្រឆាំង​គ្រឿ ង​ញៀន ចុះ​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​ចំនួន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ខាងលើ ដោយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE) ចំនួន​០១ កញ្ចប់​តូច ស្មើរ​នឹង​០,០៦​ក្រាម ថ្លឹង​ទាំង​សំបក​ថង់ និង​សំភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

​ប្រភព​បន្តទៀតថា ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ​ដូច​ខាងក្រោម ទី​១- ឈ្មោះ ឡេវ គា ( ហៅ អាគា​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ខាងលើ ទី​២- ហេង ម៉ៅ ( ហៅ អា​ម៉ៅ​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ខាងលើ និង​ទី​៣- ឈ្មោះ សេង ម៉ៃ ភេទ​ប្រុស​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។
​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំនុំរឿង បញ្ជូន​ជនសង្ស័យ​ខាងលើ ទៅ​អយ្យការ​អម សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ ដោយ ៖ នីយ៉ា

 

img20170927r2

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.