ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​និង​ចាងហ្វាង​កាសែត​«​ភ្នំពេញ​ដេលី​»​បន្ត​ឧបត្ថម្ភ​ដល់​លោក​ជា​សត្រា​ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​”​ដែល​កំពុង​មាន​ជំងឺ​យ៉ាង​ធ្ងន់​

ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​និង​ចាងហ្វាង​កាសែត​«​ភ្នំពេញ​ដេលី​»​បន្ត​ឧបត្ថម្ភ​ដល់​លោក​ជា​សត្រា​ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​”​ដែល​កំពុង​មាន​ជំងឺ​យ៉ាង​ធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​” (​បច្ចុប្បន្ន​មាន​ជំងឺ​ជា​ទម្ងន់​) ជំងឺលើសឈាម និង​ចាស់ជរា​កំពុង​សំរាក​ព្យាបាល ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ​ខ្វះ​លុយ​ខ្វះ​កាក់​ព្យាបាល ប៉ុន្តែ​ត្រូវបាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ដឹកនាំ​ដោយ​លោក ហ៊ុន សុខា បាន​ទៅ​សួរសុខទុក្ខ ព្រមទាំង​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥០​ដុល្លារ​អាមេរិក​បន្តទៀត ។ ក្នុងនោះដែរ តាមរយៈ​ក្លឹប​អ្នកកាសែត​ឯករាជ្យ លោក ថោង វណ្ណា ចាងហ្វាង​កាសែត «​ភ្នំពេញ​ដេលី​»​ក៏​ចូលរួម​ចំណែក​ឧបត្ថម្ភ ៥០ ដុ​លា្ល​រ​ផងដែរ ក្នុងនាម​លោក​ជា​អ្នកកាសែត​មួយរូប​ស្គាល់​ពី​ទុក្ខលំបាក​អ្នកកាសែត​រៀមច្បង​យើង ដែល​លោក​កំពុងតែ​ជួប​វិបត្តិ​ក្នុងនាម​យើង​ជា​អាជីព​ដូចគ្នា ។

​ក្នុងនាម​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​”​ដែល​ជា​អ្នកកាសែត​ម្នាក់ ព្រមទាំង​ក្រុមគ្រួសារ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​
​ហ៊ុន​សុខា​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​និង​លោក ថោង វណ្ណា ចាងហ្វាង​កាសែត​«​ភ្នំពេញ​ដេលី​»​សូម​ប្រសិទ្ឋពរ​ដល់ ក្លឹប​អ្នកកាសែត​ឯករាជ្យ និង​លោក ថោង វណ្ណា ចាងហ្វាង​កាសែត​«​ភ្នំពេញ​ដេលី​» ទទួល​នូវ​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​
​តំណាល​ការ​អាជីព​របស់​ខ្លួន ។ ជាងនេះទៅទៀត លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​” ក៏​សូម​លើកដៃ​អង្វរករ​ដល់​មិត្ត​អ្នកកាសែត​ទាំងអស់​ជួយ​ដល់​រូប​លោក​ផង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​”​ដែល​ឥឡូវនេះ​លោក​មាន​អាយុ​ជិត ៨០​ឆ្នាំ ទៅហើយនោះ បាន​ធ្វើ​ការអំពាវនាវ​យ៉ាងទទូច​ទៅ​ដល់​សប្បុរសជន​ទាំងអស់ ពិសេស​គឺ​មិត្តភក្តិ​ជា​អ្នកកាសែត​ជំនាន់ មុន​និង​ជំនាន់ ក្រោយ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​រូបលោក​ដែល​កំពុង​រស់នៅ​យ៉ាង​កណ្តោចកណ្តែង​បំផុត​តែម្នាក់ឯង ។​

​ថ្លែង​ប្រាប់​សារពត៌មាន​មុន​នេះ​បន្តិច​លោក ជា ស​ត្រា បានបញ្ជាក់​ថា “​ខ្ញុំ​កំពុងតែ តែលតោល ខ្លាំងណាស់ ក្នុងតំណាក់កាល​ជីវិត​ចុងក្រោយ​នេះ​” ។​
​លោក​មានប្រសាសន៍​ទាំង​ទឹក​មុខស្ងួត​ថា “​ពេលនេះ​ខ្ញុំ​គ្មាន​ប្រពន្ធ គ្មាន​កូន គ្មាន​ទីលំនៅ និង​ខ្វះខាត​សព្វបែបយ៉ាង សូម្បីតែ​មាន​ជំងឺ​ក៏​គ្មាន​ថវិកា​សម្រាប់​ទិញ​ថ្នាំសង្កូវ​ដែរ​” ។​

​លោក ជា ស​ត្រា បាន​បន្តថា “​សព្វថ្ងៃនេះ ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ត្រដររស់​តាមរបៀប​ឯកោ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​មិនដឹង​ជា​ទីពឹង​អ្នកណា​ឡើយ​…​មានតែ​សង្ឃឹម លើ​សប្បុរសជន និង​មិត្តភក្តិ​អ្នកកាសែត​ជំនាន់​មុន និង​ជំនាន់​ក្រោយៗ​នេះ​តែម្តង សម្រាប់​ឆាក​ជីវិតចុងក្រោយ​” ។​

​ចាងហ្វាង​កាសែត “​ខ្មែរ​ថ្មី​”​ដ៏​គួរឲ្យ​អាណិត​រូបនេះ បាន​លើកដៃ​សំពះ​អំពាវនាវ​យ៉ាងទទូច​ទៅដល់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​សុំ​ក្តី​មេត្តា​ជួយ​រូបលោក​ដែល​មាន​វ័យ​ចាស់ជរា​ឲ្យ​ចាក​ផុត​ពី​ភាព​ទុរគ៌តផង ។ សូមបញ្ជាក់​ថា លោក ជា ស​ត្រា គឺជា​អ្នកកាសែត​ជើង​ចាស់​មួយ​រូប​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ ។​
​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ លោក ជា ស​ត្រា បាន​បង្កើត​កាសែត​មួយ​ឈ្មោះ “​អ្នក​នាំសារ​ថ្មី​”​ព្រមទាំង ជួយ​បណ្តុះបណ្តាល​អ្នកកាសែត​ថ្មីៗ​ជាច្រើន​នាក់​ថែម​ទៀត ។ ប៉ុន្មាន​ឆ្នាំ​មុន​នេះ លោក ជា ស​ត្រា បាន​ប្តូរ​ឈ្មោះ កាសែត​ពី “​អ្នក​នាំសារ​ថ្មី​”​មកជា​“​ខ្មែរ​ថ្មី​”​វិញ ។​

​លោក ជា ស​ត្រា បាន​មានប្រសាសន៍ថា “​ខ្ញុំ​សង្ឃឹមថា ព័ត៌មាន​នេះ នឹង​បាន​ជ្រាប​ទៅដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហើយ​ឯកឧត្តម ពិតជា​ជួយ​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​ទ័លច្រក​ហើយ​”​។ ប្រសិនបើ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ចាប់អារម្មណ៍​និង​មាន​បំណង​ជួយ​រំលែក​ទុក្ខវេទនា​របស់ លោក ជា ស​ត្រា នោះ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លោក​ផ្ទាល់ ដែលមាន​០១៧ ៥៩៧ ៨៧៧ ៕​

2015_02_19a (1) 2015_02_19a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.