ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុករ​លាប្ពៀរ មិន​សប្បាយចិត្ត ចំពោះ​អាជ្ញាធរ​ឃុំ ដែល​ធ្វើអោយ​រាំងស្ទះ​ដំណើរការ គម្រោង​ស្តារ​ប្រឡាយទឹក​សម្រាប់​ធ្វើ​ស្រែប្រាំង​

​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុករ​លាប្ពៀរ មិន​សប្បាយចិត្ត ចំពោះ​អាជ្ញាធរ​ឃុំ ដែល​ធ្វើអោយ​រាំងស្ទះ​ដំណើរការ គម្រោង​ស្តារ​ប្រឡាយទឹក​សម្រាប់​ធ្វើ​ស្រែប្រាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ឆ្នាំងៈ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​រយ​ការណ៍​ថា ពួកគាត់​មានការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​ទទួល​ពត៌មាន​ថា នៅ​ខាងមុខ​នេះ​នឹង​មាន​គម្រោង​អ​ភិ វឌ្ឍន៍​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ចេញពី​ទំនប់​អាងទឹក​ធារ​សាស្ត្រ​ដ៍​ធំ​មួយ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​គឺ​ទំនប់​អាងទឹក ២០​ឧសភា ខេត្ត​កំពង់ឆ្នាំង ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៍​ធំ​ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅ​ប្រទេស​កម្ពុជា​បន្ទាប់ពី ប្រព័ន្ធធារាសាស្ត្រ ដ៍​ធំ​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​ខេត្ត​បាត់ដំបង​ហើយ​គម្រោង​នេះ​ត្រូវបាន​អង្គការ​មួយ​មាន​គម្រោង​ភិ​វឌ្ឍន៍​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ចេ ញ​ពី​ទំនប់​អាងទឹក​២០​ឧសភា ទៅដល់​ចំណុច​អ្នក​តា​សន្ត្រា​វ ប្រវែង​២០០០​ម៉ែត្រ ដោយ​កាត់​តាម​តំបន់​ត្រពាំង​ត្រស់​តូច ត្រពាំង​ត្រស់​ធំ អូរ​រំដេង ដែល​ជា​ប្រព័ន្ធ​ប្រឡាយ​ចាស់​តាំងពី​សម័យ​ខ្មែរក្រហម ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​អាងទឹក​២០​ឧសភា យក​ទៅ​ស្រោចស្រព​លើ​ស្រែប្រាំង​ប្រជាពលរដ្ឋ​ទាំង​៤​ភូមិ​នៅ​ចំណុច​ខាងលើ​ដែល​ប្រជាពលរដ្ឋ​ទាំង​៤ ភូមិ​នោះ​មាន​ភូមិ​ថ្មកែវ ភូមិ​ស្វាយចេក ភូមិ​ក្រាំង​ប្រ​ស្វាយ និង​ភូមិ​ក្នុង  ​ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​អាក់ខាន​ទៅ​វិញ​មិន​ដឹង​មូលហេតុ​អ្វី​។

​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ ទាំង​បួន​ភូមិ​ខាងលើ នៅក្នុង​ឃុំ​ស្វាយជ្រុំ បាន​ទម្លាយ​អោយដឹងថា បញ្ហា​ដែល​ធ្វើ​អោយ​អាក់ខាន​គម្រោង​ប្រព័ន្ធ​ប្រឡាយ​មួយ​ខ្សែ​នេះ​មូលហេតុ​មកពី​កន្លងទៅនេះ​មាន​ក្រុម ហ៊ុន​មួយ​របស់​លោកឧ​ញ៉ា​ម្នាក់ នៅ​ភ្នំពេញ ដែល​គេ​ស្គាល់​ថា ឧកញ៉ា សុខ ប៊ុន បាន​មក​ទិញ​ដី​នៅ​ចំណុច​ខាងលើ ចាប់​ពី​ដី របស់​ក្រុមហ៊ុន​បារាំង រហូតដល់​ចំណុច​អ្នក​តា​សន្ត្រា​វ ចំនួន​៣​ពាន់​ហិកតា ដែល​ប្រជាពលរដ្ឋ​បានបញ្ជាក់​អោយដឹង​ផង​ដែរ​ថា ការទិញ​ដី​នេះ​គឺ​ទិញ​តាម​រយៈ​អភិបាលរង​ខេត្ត​ម្នាក់ និង អតីត​អភិបាល​ស្រុក​រលាប្អៀរ និង​លោក​មេឃុំ​ស្វាយជ្រុំ​រួម​និង​អតីត​ក្រុមប្រឹក្សា​ស្រុក​រលាប្អៀរ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង យក​លុយ​ពី​ក្រុមហ៊ុន របស់​លោក​ឧកញ៉ា សុខ ប៊ុន ប្រមាណ​២៥​ទៅ​៣០​ម៉ឺន​ដុល្លា​អាមេរិក មក​ទិញ​ដី​អោយ​ក្រុមហ៊ុន​ខាងលើ បច្ចុប្បន្ន​អតី​ក្រុមប្រឹក្សា​ស្រុក​ម្នាក់​នោះ​កំពុង​ជាប់ពន្ធ​ធនាគារ ដោយសារ​យក​លុយ​គេ​មក​ទិញ​ដី​ហើយ គ្មាន​ដី​អោយ​គេ​ត្រូវ​បាន​ម្ចាស់​លុយ​ប្តឹង​ពី​បទ​ឆបោក ។ បន្ទាប់ពី​មាន​រឿងរ៉ាវ​ម្ចាស់​លុយ​ប្តឹង​ពី​បទ​ឆបោក​ខាងលើ ក្រោយមក​គេ​សង្កេតឃើញ​មាន​តំណាង ម្នាក់​ឈ្មោះ លន់ ឡ​ន ហៅ​ឡុង និង​ឈ្មោះ​ហា​ន់ នៅ​បន្ត​ទិញ​ដី​នៅ​តំបន់​ខាងលើ​អោយ​លោក​ឧកញ៉ា សុខ ប៊ុន ដដែល ហើយ​ករណី​នេះ​ក៍ជាប់​ពាក់ព័ន្ធ​ក្នុង​កិច្ចសន្យា​ជាមួយ​និង​លោក​មេឃុំ​ស្វាយជ្រុំ​ផងដែរ ដែល​ទទួល​លុយ​គេ​ហើយ ត្រូវ​រក ទិញ​ដី​បង្គ្រប់​ប្រមាណ​៣០០០​ហិកតា​អោយ​ក្រុមហ៊ុន​ខាងលើ​បច្ចុប្បន្ន​លឺថា​ទើប​ទិញ​បាន​ត្រឹម​ចំនួន​២០ ០​ហិកតា​ប៉ុណ្ណោះ ទើប​មាន​ល្បិច​ធ្វើ អោយ​រាំងស្ទះ​ដល់​គម្រោង​អភិវឌ្ឍន៍​ស្តារ​ប្រឡាយ​ខាងលើនេះ ។​

​ប្រភព​បញ្ជាក់​អោយដឹង​ផង​ដែរ​ថា ការដែល​អាជ្ញាធរ ឃុំ​មិន​សម្រេច​អោយមាន​ការអភិវឌ្ឍន៍​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ខាងលើ​មូលហេតុ មេឃុំ​រូបនេះ​ចង់​អោយ​ក្រុមហ៊ុន​ទិញ​ដី​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ថោក​ខណៈ​ប្រជាពលរដ្ឋ​មិន ឃើញ​មាន​ការអភិវឌ្ឍន៍​ស្តារ​ប្រឡាយ​ទៅដល់​តំបន់​ពួកគាត់​ដែល​មាន​ដី​កាន់កាប់​មិន អាច​បង្កបង្កើនផល​បាន​សម្រេចចិត្ត​លក់​ថោក ប្រសិនបើ​ការអភិវឌ្ឍន៍​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ដល់​តំបន់​ខាងលើ ប្រជាពលរដ្ឋ​អាចមាន​លទ្ធភាព​ធ្វើ​ស្រែ ចំការ​បាន​ហើយ​លែង​ចង់​លក់​ដី​អោយ​ក្រុមហ៊ុន បើសិន​ចង់​លក់ក៍​លក់​ក្នុង​តម្លៃ​ខ្ពស់​ដែរ ។

​ប្រភព​បញ្ជាក់​អោយដឹង​ផងដែ​ថា ក្រោយមក​លឺថា​គម្រោង​នេះ​បែរជា​មាន​ផែនការ​បត់​ថយក្រោយ​ដោយ​គេ​លើក​ផែនការ​ស្តារ​ប្រ ឡាយ​ចេញពី​ទំនប់​២០​ឧសភា តាម​បន្ទាត់​ប្រឡាយ​ចាស់ ត្រឹមតែ​ចម្ងាយ​ប្រមាណ​១០០០​ពាន់​ប៉ុណ្ណោះ នៅ​សល់​ពី​នោះ​គេ​បែរជា បត់​ទៅ​ឆ្វេង និង បត់​ទៅ​ស្តាំ សំដៅ​ទៅលើ​តែ​ដី​ណា​ដែល​ឈ្មោះ លន់ ឡ​ន ហៅ​ឡុង ដែល​ជា​តំណាង​ក្រុមហ៊ុន បាន​ទិញ​ហើយ​ជា​ស្រេច សម្រាប់​ប្រគល់អោយ​ក្រុមហ៊ុន ចំណែក​ការ​អភិ​វឌ្ឍន៍​បន្ត​ឆ្ពោះទៅ​គោលដៅ​ចំណុច​អ្នកតា​សន្ត្រា​វ ដែល​មាន​ប្រវែង​២០០០​ម៉ែត្រ​នោះ​លឺថា​គេ​មិន​អនុវត្ត​ស្តារ​ប្រឡាយ​ទៅ​នោះ​ទេ ទុក​អោយ​ឈ្មោះ លន់ ឡ​ន ហៅ​ឡុង ទិញ​ដី​នោះ​បាន​សិន ទើប​មិន​អោយ​គ្រម​ង​ស្តារ​ប្រឡាយ​នេះ​បន្ត ទៅដល់​ចំណុច​អ្នក​តា​សន្ត្រា​វដែល​មាន​ប្រវែង​២០០០​ម៉ែត្រ​នោះ ។

​បច្ចុប្បន្ន​គេ​ឃើញ​លោក លន់ ឡ​ន ហៅ​ឡុង បាន​យក​គ្រឿងចក្រ​ទៅ ឈូសឆាយ​ដី​នៅ​ចំណុច​អ្នក​តា​សន្ត្រា​វ​ប្រមាណ​៤០​ហិកតា ដែល​ប្រភព​បញ្ជាក​អោយដឹងថា ដី​នេះ​គឺ​លោក លន់ ឡ​ន បាន​ទិញ​ពី​អភិបាលរង​ខេត្ត​ម្នាក់​ដែល​ជា​ថៅកែ​ស្រា​បៀរ​អង្គរ ខេត្ត​កំពង់ឆ្នាំង អោយទៅ​ក្រុមហ៊ុន​ឧកញ៉ា សុខ ប៊ុន​  ហើយ​លោក លន់ ឡ​ន ហៅ​ឡុង បាន​អោយ​អ្នក​យក​ពត៌មាន​យើង​ដឹង​ថា ការឈូសឆាយដី​នេះ​គឺ​មាន​ការ​សំ ណូម​ពរ​សុំ​ពី​ប្រជាពលរដ្ឋ​អោយ​ឈូស​ដើម្បី​ដាំ​ដំណាំ​ឳ​ឡឹ​ក រីឯ​ច្បាប់​ឈូសឆាយ​លោក​និយាយ​ថា​ស្ថិត​នៅលើ​ប្រជាពលរដ្ឋ​ជា​អ្នកស្នើសុំ ចំណែក​លោក ហា​ន់ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឧទ​ម្ព​រ​បានអោយ​អ្នក​យក​ព៌តមាន​យើង​ដឹង​ថា គ្រឿងចក្រ​ឈូសឆាយដី​នៅ​ចំណុច​ខាងលើ ជា​របស់​លោក​ឧកញ៉ា សុខ ប៊ុន ដែល​គ្របគ្រង​គ្រង​ដោយ លោក លន់ ឡ​ន ហៅ ឡុង  ​។

​គួររម្លឹកថា ដី​ដែល​ក្រុមហ៊ុន​កំពុង​ឈូសឆាយ​ចំនួន​៤០​ហិកតា​នេះ គឺជា​ដី​ស្ថិតក្នុង​តំបន់​អភិរក្ស​បឹង​៤​មុំ ដែល​ជា​តំបន់​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន​នា​ដូវ​វស្សា ហើយ​ដី​នេះ​ខាង​ក្រុមនិស្សិត​វាស់វែង​មិនបាន​សម្រេច​ចេញ​ប្លង់​អោយ​នោះ​ទេ តើ​ហេតុអ្វី​បានជា​មាន​ច្បាប់​ឈូសឆាយ ហើយ​ថ្នាក់​ណា​អ្នកសម្រេច ឬ​មួយ​ជំនាញ​ជលផល និង​ជំនាញ​ភូមិបាល​ស្រុក​រលាប្អៀរ​បាន​ទទួល​លា​ភ​សក្ការៈ​ក្នុង​រឿង​នេះ​ទេ​ដឹង​ទើ ធ្វើទៅបាន​បែបនេះ ។

​ពាក់ព័ន្ធ​ពត៌មាន​ខាងលើ លោក សោម វឺ​ន អភិបាល​ស្រុក​រលាប្អៀរ​បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង អោយដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ ថា​លោក​កំពុង​ជាប់​សន្និបាត​នៅ​សាលាខេត្ត ចំណែក​ពត៌មាន​ស្តីពី​ការឈូសឆាយដី​នៅ​ចំណុច​ខាងលើ លោក​នឹង​រាយការណ៍​ជូន​អភិបាលខេត្ត ព្រោះ​លោក​លឺថា មាន​គ្រឿងចក្រ​ឈូសឆាយ​ដី​ចំណុច​ខាងលើ ដែល​មាន​ច្បាប់​ពី​សាលាខេត្ត ។ រីឯ​លោក យី ភួន មេឃុំ​ស្វាយជ្រុំ ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​ទេ តាមរយៈ​លេខ 081298989 ៕

2015_02_16ch1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.