ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

លោក ហ៊ួត រ័ត្ន អាង​ស្បែក​ជា​មេបញ្ជាការ​សឹង​រង​ស្រុក​កែវ​សីមា រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ឆ្លងដែន​ខុសច្បាប់​

លោក ហ៊ួត រ័ត្ន អាង​ស្បែក​ជា​មេបញ្ជាការ​សឹង​រង​ស្រុក​កែវ​សីមា រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ឆ្លងដែន​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​មណ្ឌលគិរីៈ​ ​យោង​តាម​សេចក្តី​រាយ ការណ៍​ពី​ប្រជាពលរដ្ឋ​ឱ្យដឹងថា លោក ហ៊ួត រ័ត្ន មេបញ្ជាការ​សឹង​រង​ស្រុក កែវ​សីមា រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា ជា​ឈ្មួញ​ឈើប្រណិត​ដ៏​សកម្ម​ម្នាក់​ក្នុងស្រុក​កែវ​សីមា​។ ដោយ​សំអាង​តួនាទី​ជា​មេ​សឹក​រង​យោធា​ស្រុក​លោក ហ៊ួត រ័ត្ន បាន​បើកដៃ​ឱ្យ​ឈ្មួញ​រកស៊ី​ឈើ​ដឹកជញ្ជូន​ឈើ ប្រណីត​យក​មក​ស្តុក ក្នុងផ្ទះ ដោយ​មិន​ដែល​មាន​សមត្ថកិច្ច​ជំនាញ​ហ៊ាន​ចាប់​បង្ក្រាប​ឡើយ​។ គេ​មិនដឹងថា​តើ សមត្តកិច្ច​ជំនាញ​មេព្រៃ​រួម​ទាំង​ប៉េអឹម​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ពិសេស​នៅ​ស្រុក​កែវ​សីមា ដែល​ធ្លាប់ ជា​ជើង​ខ្លាំង​នោះ​រវល ធ្វើ​អី​ទេ  ​ទើប​សកម្មភាព​ដឹក​ឈើ​របស់​មេ​យោធា​ស្រុក​កែវ​សីមា រូប​នោះ​ធ្វើ សកម្មភាព ស្ទើរតែ​បាក់ស្រុត​ផ្លូវ ដ៏​កក្រើក​ស្រុក​កែវ​សីមា តែ​បែរជា​មន្ត្រី​នាំគ្នា​សង្ងំស្ងាត់​ឈឹង​ដូច​ចោរ​លួចសេះ​ទៅវិញ ។

​ដោយសារ​តែ​ចឹង​ហើយ​បានជា​គេ​ឃើញ​លោក ហ៊ួត រ័ត្ន ប្រើប្រាស់​ឥទ្ធិពល​អំណាច​ជា​កងទ័ព ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​គ្មាន​ញញើត​ច្បាប់ ។
​ដោយ​ចាប់​ដៃ​ជាមួយ​ឈ្មួញ​ឈើ​ប្រណីត​ដុស​ស្លែ​ក្នុងស្រុក​កែវ​សីមា ម្នាក់​នាំទៅ​វៀតណាម​លោក ហ៊ួត រ័ត្ន បាន​បើក​ការ​ការប្រមូលទិញ​ឈើ​ដឹក​មក​ស្តុប​ទុក​ក្នុងផ្ទះ​របស់​ខ្លួន ទ្រង់ទ្រាយ​ធំ​ជា ច្រើន​ឆ្នាំ​មកហើយ ។​

​ប្រភព​បាន​បន្តថា លោក ហ៊ួត រ័ត្ន មេបញ្ជាការ​សឹង​រង​ស្រុក​កែវ​សីមា បាន​នាំ​ឈើ​ប្រណីត​ចេញ​វៀតណាម នៅពេលដែល​ពួកគេ​ទិញ​បាន​ច្រើន​ល្មម​ដាក់​ឡាន​កែរ​ច្នៃ ទើប​ចេញ​ទៅ​ម្តងៗ​បី​ទៅ​បួន​ម៉ែត្រគូប​ឯណ្ណោះ ។ គេ​ជឿ​ថា​ការនាំយក​ឈើ​ប្រណីត​របស់​លោក​ហ៊ួត​រ័ត្ន​ឆ្លង​ទៅ​ប្រទេស​វៀតណាម ដោយ​រលូន​បែបនេះ​ព្រោះ លោក ហ៊ួត រ័ត្ន មេ​បញ្ជា​រការ​យោធា​រូប​នេះ​ក្រៅពី​ពូកែ​គម្រាម គឺ​ការទិញ​ទឹកចិត្ត​មន្ត្រី​ជំនាញ ក៏​ដូច​ក្រុមមន្ត្រី​ដែល​ប្រចាំការ​តាម​ច្រករបៀង​ទាំងបី​ក្នុងស្រុក​កែវ សីមា​ផងដែរ ។

​ប្រជាពលរដ្ឋ​និយាយថា​នាពេល​បច្ចុប្បន្ន​គេ​ឃើញ មាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយ​ក្រុម បាននាំគ្នា​ទៅ​អង្គុយ​សំកុក ចាំ​យក​លុយ ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅត្រង់ចំណុច ផ្លូវបំបែក​ទៅ​ព្រំដែន​វៀតណាម​ឡា​បា​ខេ ស្រុក​កែវ​សីមា ដែល​ក្នុងនោះ រួមមាន លោក​នាយ​រង​ទា​ហ៊ាន​ស្រុក ទា​ហ៊ាន​ដឺ​បេ មន្ត្រី​អាវុធហត្ថ​ស្រុក ប៉ូលិស​អធិការ​ស្រុក​កែវ​សីមា បរិស្ថាន និង​មាន​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ស្អី​ណា​ទៀតផង ៕

2015_02_16ch1 (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.