ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​លោក កែវ រ៉េត​មន្នី ដឹកនាំ​កម្លាំង​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត ២ គ្រឿង

​លោក កែវ រ៉េត​មន្នី  ដឹកនាំ​កម្លាំង​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត ២ គ្រឿង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដឹកនាំ​ដោយ​លោក កែវ រ៉េត​មន្នី និង​មន្ត្រី​របស់​លោក​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើប្រណិត​បាន​ចំនួន​២​គ្រឿង នៅ​វេលា​យប់​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ដល់​លោក​កែវ រ៉េត​មន្នី ថា​មាន​រថយន្ត​ដឹក​ឈើប្រណិត​ពីរ​គ្រឿង​ដោយ​ឆ្លងកាត់​ស្រុក​លំផាត់​ចូល​ក្រុង​បា​លុង ហើយ​ឆ្ពោះទៅ​ប្រទេស​វៀតណាម នៅពេលដែល​មាន​រថយន្ត​២​គ្រឿង​ដូច​គេ​ផ្តល់​ពត៌មាន អោយ​នោះ​កម្លាំង​របស់​លោក​ក៏​ដេញ​ដែលមាន​ចំងាយ​ជិត​១០​គីឡូ​ហើយក៏​ស្ទាក់​ចាប់បាន​តែ​ម្តង ហើយ​ម្ចាស់​រថយន្ត​ដឹក​បទល្មើស​នោះ​បាន​រត់​បាតជើង​ស​ព្រាប​ចូល​ព្រៃ​បាត់​ស្រមោល​តែម្តង​។​

​រថយន្ត​ម៉ាក​តូ​យូ​តា​មួយ​បាំង​កន្លះ ពណ៌​ក្រហម អត់​ស្លាក​លេខ និង​រថយន្ត​កាមរី​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-4325 ផ្ទុក​ឈើប្រណិត​ពេញព្រៀប​កំពុង​សំរុក​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ការពារ​អភិរក្ស​ក្នុង​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ឆ្ពោះ​ទៅ​ច្រកទ្វារ​របៀង​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​បង្ក្រាប​ស្ទាក់​ចាប់បាន បាន​រឹបអូស​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត ធ្វើ​ការប្រគល់​ជូន​អោយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ចាក់​តាមច្បាប់​ព្រៃឈើ​៕
​ជីវ៉ា​

2015_02_07ch1 (3) 2015_02_07ch1 2015_02_07ch1 (1) 2015_02_07ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.