ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

យុវជន​សង្ស័យ​២​នាក់​បាន​វាយ​សម្លាប់​មិត្តភ័ក្ត​ម្នាក់​នៅ​ប្រទេស​ថៃ​ត្រូវ​អាវុធហត្ថកសាង​សំណុំរឿង​ទៅ​តុលាការ​

យុវជន​សង្ស័យ​២​នាក់​បាន​វាយ​សម្លាប់​មិត្តភ័ក្ត​ម្នាក់​នៅ​ប្រទេស​ថៃ​ត្រូវ​អាវុធហត្ថកសាង​សំណុំរឿង​ទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ យុវជន​សង្ស័យ​២​នាក់​ជា​កម្មករ​ត្រូវ​កម្លាំង​អាវុធហត្ថ នៃ​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ ខេត្ដ​បាត់ដំបង កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាកា​r នា​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​យក​ញញួរ និង​កាំបិត​ធ្វើ​សកម្មភាព​វាយ និង​អារ​ក​សម្លាប់​មិត្តភ័ក្ត​ម្នាក់ទៀត​នៅ​ប្រទេស​ថៃ ពេល​កំពុង​ដេកលក់ ដោយ​រឿង​គុំនំ​ហូបបាយ​អស់​មិន​ទុក​អោយ​ពួក​ខ្លួន ។​

​ហេតុការណ៍​វាយ​សម្លាប់​ម៉ោង​២​រំលង​អធ្រា​ត​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត្រង់​ចំណុច​ហាង​បាយ​យីហោ​រាន្ត​សុផាន​យ៉ាវ ស្ថិតនៅ​ក្រុម​ទី​៣ ភូមិ ឃុំ​ណា​ក្លឿ ស្រុក​បាំង​ឡា​ក់មុង ខេត្ត​ឈុន​បូរី ប្រទេស​ថៃ ។​

​ជនសង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ស្រុក​សំពៅ លូន ឃាត់ខ្លួន​បាន​ពេល​ឆ្លង​ដែន​ពី​ប្រទេស​ថៃ មក​ទឹកដី​កម្ពុជា​កាលពី​ព្រឹក​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​ជនសង្ស័យ​ម្នាក់​ទៀត​ជិះ​រថយន្តឈ្នួល​គេចខ្លួន​ទៅ​ក្រុង​បាត់ដំបង​ត្រូវ​អាវុធហត្ថ​ស្រុក​ថ្មគោល​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ចំណុច​ស្ពាន​កណ្តោល ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។​

​លោក សូ​ឌី អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​បានឱ្យដឹងថា បន្ទាប់​បាន​ទទួល​ព័ត៌មាន ពី​ភាគី​ប្រទេស​ថៃ មាន​អំពើ​ឃាតកម្ម​ខាងលើនេះ សមត្ថកិច្ច​អាវុធហត្ថ​បាត់ដំបង បាន​ដាក់​កម្លាំង​កំណត់​មុខសញ្ញា​តាម​ស្រុក​ជាប់​ព្រំដែន ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ រហូត​បាន​សម្រេច​ជា​ផ្លែផ្កា ។​

​យុវជន​សង្ស័យ​ទាំង ២ នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១ ឈ្មោះ​ទន់ ព្រេន អាយុ​២៥​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​កើតហេតុ​ប្រទេស​ថៃ​     មាន​ទីលំនៅ​ភូមិ​គោក​ព្រិច ឃុំ​គោក ព្រិច ស្រុក​គី​រី​វង្ស ខេត្ដ​តាកែវ ។ ជនសង្ស័យ ទី​២ ឈ្មោះ អឹម ប៉ាវ អាយុ ២០ ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​កើតហេតុ​ប្រទេស​ថៃ​     មាន​ទីលំនៅ​ភូមិ​ស្លែង ឃុំ​គោក ព្រិច ស្រុក​គី​រី​វង្ស ខេត្ដ​តាកែវ ។ ចំណែក​ជនរងគ្រោះ ស្លាប់​មានឈ្មោះ ស្រូយ ណូយ​ដន អាយុ ៣១ ឆ្នាំ មុខរបរ​ជា​កម្មករ នៅ​បណ្តោះអាសន្ន ក្នុងភូមិ​កើតហេតុ​ប្រទេស​ថៃ​    ​ស្នាក់​រស់នៅ​ភូមិ​ស្លែង ឃុំ​គោក ព្រិច ស្រុក​គិរីវង្ស ខេត្ដ​តាកែវ ។​

​ជនសង្ស័យ​ទាំង ២ នាក់​បាន​សារភាព​ថា កាល​ពី​ថ្ង​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤ ពួកខ្លួន​បាន​ត្រឡប់មក​ពី​ធ្វើ​ការងារ​វិញ រក​បាយ​ហូប ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ស្រូយ ណូយ​ដន បាន​ប្រាប់ថា​វា​ហូបបាយ​អស់ រួច​ក៏​កើត​ទំនាស់​ពាក្យសម្តី ពេលនោះ​យើង​ទាំង​២​នាក់​បាន​ខឹង​ហើយ​គុំ​ទុក​ក្នុង​ចិត្ត ។ លុះ​ម៉ោង​២​រំលង​អធ្រា​ត​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ឃើញ​ឱកាសល្អ​ពេល​ជនរងគ្រោះ​ដេក​ក្នុង​តង់​កៅស៊ូ ក្បែរ​ហាង​បាយ​យីហោ​រាន្ត​សុផាន​យ៉ាវ ពួកខ្លួន​បាន​យក​ញញួរ​វាយ​ក្បាល និង​កាំបិត​ចិតបន្លែ អារ​ក ជនរងគ្រោះ បណ្ដាលឱ្យ​ដាច់​បំពង់​ក​រហូតដល់​ស្លាប់​នៅ នឹង​កន្លែងកើតហេតុ ហើយ​ទំលាក់​វត្ថុតាង​ចោល​ក្បែរ​កន្លែងកើតហេតុ​ចោល​រត់​គេចខ្លួន​តែ​ម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ បាន​កសាង​សំណុំរឿង​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​បញចូនទៅ​កាន់ តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់  ៕

2015_02_07ch3

2015_02_07ch3 (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.