មេឈ្មួញដុះស្លែឈ្មោះសម្បត្តិមានតើមានអ្វីនៅពីក្រោយខ្នង ទើបគាត់ហ៊ាន បន្តធ្វើសកម្មភាពដឹកឈើបានយ៉ាងរលូន ខណៈមន្រ្តីជំនាញមិនហ៊ានក្អក ថែមទាំងបើកភ្លើងខៀវឱ្យទៀតផង
ខេត្តក្រចេះ ÷ នៅយប់ថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០២២ វេលាម៉ោង០១ និង ២៣នាទីយប់ឈានចូល ថ្ងៃទី ០៩ មានសកម្មភាពដឹកជញ្ជូនឈើ បទល្មើសផលអនុផលព្រៃឈើ ក្នុងភូមិសាស្ត្រ ស្រុកព្រែកប្រសព្វនៃទឹកដីខេត្តក្រចេះ យ៉ាងរំភើយគ្មានការបង្ក្រាប ។
ប្រភពច្បាស់ការណ៍បានបង្ហើបឲ្យ អ្នកសារព៍ត៌មានយើង ដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរលូននេះគឺ រថយន្តដឹកឈើរបស់មេឈ្មួញ ឈ្មោះសម្បត្តិ ដែល ជាមេឈ្មួញឈើដុះស្លែ ប្រចាំនៅស្រុកព្រែកប្រសព្វ ដែលជាឈ្មួញជើងខ្លាំងបំផុតកន្លងមកធ្លាប់បានប្រហឹង្សាមកលើអ្នកសារព័ត៌មានយើងនាឆ្នាំកន្លងមក តែត្រូវបានប្រធានគណៈកម្មការសមត្ថកិច្ចថ្នាក់ជាតិបានដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ លុះក្រោយមក ឈ្មួញឈើ ឈ្មោះសម្បត្តិ ត្រូវបានគេនាំខ្លួនយកមកសួរនាំ បន្ទាប់មកក៏ចាប់ដាក់ពន្ធនាគារ ខណៈពេលគាត់សារភាពថាៈបានប្រើហឹង្សា មកអ្នកសារព័ត៌មានយើង ពិតមែនជាក់ស្ដែង នៅយប់ថ្ងៃទី ៨-៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ពួកមេឈ្មួញចាប់ផ្ដើម បន្តសកម្មភាពដឹកឈើតាមគ្រប់រូបភាព សាជាថ្មីទៀតហើយ បន្ទាប់ពីបាន ស្ងប់ស្ងាត់មួយរយៈ ។ ប្រភពបានឱ្យដឹងថា ជារៀង រាល់ថ្ងៃយប់ ក្រោយពីបានចប់ នូវពិធីបុណ្យចូលឆ្នាំចិនភ្លាមពួកមេៗឈ្មួញបានចាប់ផ្ដើមធ្វើសកម្មភាពចូលទៅដឹកឈើ ចេញពីក្នុងព្រៃឡង់ក្នុងភូមិសាស្ត្រទឹកដីស្រុកសំបូរ ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង ដោយពុំមានការរំខាន ពីសំណាក់អស់លោក មន្ត្រីជំនាញ និងសមត្ថកិច្ច ដែលពាក់ព័ន្ធនៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរណ៍នោះឡើយ ។
ប្រភពដដែលបានបន្តទៀតថា មេឈ្មួញឈ្មោះ សម្បត្តិ ម្នាក់នេះ គាត់អាចធ្វើចរាចរណ៍ទៅបានគឺអាស្រ័យដោយមានការ បើកភ្លើងខៀវ ពីសំណាក់សមត្ថកិច្ច និងមន្ត្រីជំនាញឈរជើងនៅក្នុងទឹកដីស្រុកព្រែកប្រសព្វ និងស្រុកសំបូរនេះផ្ទាល់តែម្ដង ពីព្រោះកន្លងមកសមត្ថកិច្ចធ្លាប់បានទទួលសេចក្តីរាយការណ៍ ពីបងប្អូនអ្នកសារព័ត៌មានយើង ដើម្បីសុំធ្វើការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ជាពិសេសគឺមេឈ្មួញ ឈ្មោះសម្បត្តិនេះដែរប៉ុន្តែមកទល់នឹងសព្វថ្ងៃនេះ ឈ្មួញមួយរូបនេះនៅតែបន្តដឹកជញ្ជូនបទល្មើសដដែល នេះហើយជាមូលហេតុដែលមហាជនរិះគន់ចំៗទៅលើមន្ត្រីមានសមត្ថកិច្ចមួយចំនួន ដែលអសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើស ធនធានធម្មជាតិ ដែលធ្វើសកម្មភាពដឹកឈើរលូនឆ្លងកាត់តាមទីតាំងស្នាក់ការ ឈរជើងរបស់ពួកអស់លោកដែលជាសមត្ថកិច្ច និងមន្ត្រីជំនាញ តែមិនព្រមធ្វើរបង្ក្រាប ព្រោះតែលាភសក្ការៈ នាពេលកន្លងមក ។
ជាក់ស្តែងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១-២៣នាទី គឺមានឡានដឹកឈើរបស់លោកសម្បត្តិ នេះតែម្ដងបានធ្វើសកម្មភាពដឹកចេញពីឃុំវឌ្ឍនៈ ឆ្លងកាត់តាម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះឆ្ពោះទៅខេត្តកំពង់ចាមដើម្បីលក់ចែកចែយបន្ត ។
ប្រជាពលរដ្ឋកំពុងមានការងឿងឆ្ងល់ថា តើហេតុអ្វី? បានជាអស់លោកមន្ត្រីជំនាញ លោកមិនធ្វើការបង្ក្រាប នូវបទល្មើសដែលដឹកជញ្ជូនរាល់ថ្ងៃនេះ ជាក់ស្តែងនោះគឺឡានរបស់លោក សម្បត្តិនេះតែម្តង ឬមួយក៏ លោកសម្បត្តិនេះមានខ្សែជាអ្នកធំនៅពីក្រោយខ្នងធំហើយមើកទៅ ទើបគាត់ដឹកឈើបានយ៉ាងរលូន ដូចរាល់ថ្ងៃនេះ។ មូលហេតុដែលប្រជាពលរដ្ឋ ដាក់សំណួរ សួរបែបនេះនោះ ព្រោះលោកសម្បត្តិនេះ ក៏ធ្លាប់វាយអ្នកសារព័ត៌មានផងដែរ ហើយគេក៏តែងតែនិយាយតៗគ្នាថា ឡានដឹក ឈើរបស់លោកសម្បត្តិគឺគ្មានអ្នកណាហ៊ានបង្រ្កាបទៀតឡើយ ពីព្រោះគាត់មានអ្នកធំចាំកាងឱ្យគាត់។
-ជាចុងក្រោយប្រជាពលរដ្ឋទទូចសំណូមពរដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះមេត្តាត្រួតពិនិត្យ ទៅលើសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានផង ជាពិសេស សមត្ថកិច្ចដែលឈរជើងក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីចូលរួមចំណែក ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាប នូវសកម្មភាព បទល្មើស ធនធានធម្មជាតិ ដែលបាននៅសេសសល់ បន្តិចបន្តួចនេះ ឱ្យបានគង់វង្ស ផងទាន ៕




