ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ 

នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភាក្សាជាមួយ លោកអគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានលោកអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលលោកនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ាន មានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគួសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមាននាពេលនេះ ។ ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ។ ក៏ប៉ុន្តែយើងមើលឃើញជាក់ស្ដែងដែលសមាជិកអាស៊ាននីមួយៗមានវិធានការដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ នេះ ។ សម្ដេចតេជោបានមានប្រសាសន៍ យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំក្នុងការអនុវត្ត របាំងទេសចរណ៍អាស៊ាននេះ ក្នុងក្របខណ្ឌអាស៊ាននេះអាចជំរុញ វិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាវិស័យធុរកិច្ចពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោក៏បាន មានប្រសាសន៍អំពីស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ថ្វីត្បិតតែមានការប្រឈមពីមេរោគបម្លែងខ្លួនថ្មីអូមីក្រុងក៏ដោយ តែកម្ពុជាបានខិតខំទប់ស្កាត់ជាបន្តបន្ទាប់។ 

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានគូសបញ្ជាក់  ចំណុចសំខាន់ៗដូចជា ទី១)ពាក់ព័ន្ធទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ជាពិសេសទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាក្នុងពេលថ្មីៗកន្លងទៅនេះ ដែលមានគោលបំណងគឺចង់ជួយដល់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។ សម្ដេចតេជោក៏បានជម្រាបជូនអំពីគោលបំណង ៣ សំខាន់ៗទៅកាន់មីយ៉ាន់ម៉ា ទី១ធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ , បញ្ឈប់អំពើហិង្សា ទី២)ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាម៉ាដែលត្រូវការចាំបាច់ និងទី៣)បើកច្រកទ្វារនៃការចរចាររកដំណោះស្រាយ ជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាននេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ យន្តការនោះត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។ 

ក្នុងជំនួបនេះសម្ដេចតេជោក៏បានលើកឡើងអំពីសមុទ្រចិនខាងត្បូង ដោយសារឆ្នាំនេះគឺជាខួបលើកទី២០ នៃDOC ហើយទោះបីជាជួបបញ្ហាក៏ដោយ ក៏យើងមិនត្រូវភ្លេចពីការងារនេះនោះទេ ត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿននៃការចរចារ។ សម្ដេចតេជោក៏បានអរគុណចំពោះអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានឯកភាពគ្នាក្នុងការរៀបចំឲ្យមានការប្រារព្ធខួបលើកទី២០នៃDOC។ សម្ដេចតេជោក៏បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចារ ឲ្យបានដំណើរការទៅមុខ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្ដេចបានស្នើធ្វើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ាន ក៏ដូចជាឥណ្ឌូនេស៊ីជួយជំរុញក្នុងការរៀបចំផែនការសកម្មភាព អនុវត្តអ្វីដែលជាទស្សនទានរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសធ្វើយ៉ាងណាគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកអំពីសមាជិកភាព របស់ទីម័រឡេស្ត ដោយសម្ដេចបានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ១១ឆ្នាំហើយ ដែលប្រទេសនេះបានរង់ចាំយូរហើយ សម្ដេចបានស្នើឱ្យលោកអគ្គលេខាធិការអាស៊ាន ជួយជំរុញគាំទ្រដល់ការងារនេះ ឱ្យប្រទេសទីម័រឡេស្តចូលជាសមាជិកអាស៊ាននាពេលខាងមុខនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកអំពីផែនការដែលកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ គឺមានផែនការរៀបចំកិច្ចសន្ទនាអាស៊ានពិភពលោក ដែលកាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២ គឺបានរៀបចំមួយលើក ដូច្នេះឆ្នាំនេះសូមឱ្យអគ្គលេខាធិការអាស៊ានគាំទ្រជួយដល់ការរៀបចំកិច្ចប្រជុំនេះ ក្នុងការអញ្ជើញតួអង្គសំខាន់ៗក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ ជាពិសេសប្រធានបទជុំវិញនឹងការស្ដាក្រោយវិបត្តិកូវីដ១៩។ 

ជាការឆ្លើយតប លោកអគ្គលេខាធិការអាស៊ាន បានអរគុណចំពោះ អនុសាសន៍ និងការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការងាររបស់អាស៊ាននាឆ្នាំ២០២២នេះ ។ លោកសន្យាថានឹងធ្វើការជាមួយ ប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាវិស័យផ្សេងទៀតដែលកម្ពុជាដឹកនាំរួមទាំងបញ្ហាដោះស្រាយកូវីត-១៩ នេះ។ លោកបានគូសបញ្ជាក់ថាយើងនឹងអនុវត្តនូវផែនការសកម្មភាព

ជាពិសេសច្រក ក៏ដូចជារបាំងនៃការធ្វើដំណើររបស់អាស៊ាននេះ ។ នាពេលខាងមុខនេះយើងគ្រោងនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលក្នុងអាស៊ាននេះ ដើម្បីធ្វើយ៉ាងណា ជំរុញការងារ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ លោកបានគូសបញ្ជាក់ថានឹងជំរុញ កំណើនសេដ្ឋកិច្ចអាស៊ាន ដែលនឹងត្រូវធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត។ 

ទាក់ទងទៅនឹងខួប DOC លោកនឹងខិតខំជំរុញការងារនេះ ជាពិសេសអាចផ្ដល់កន្លែងទីតាំងអគ្គលេខាធិការក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយដើម្បីធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពនៃការចរចាទៅលើ COC ។ ទាក់ទងទៅនឹងទស្សនៈទានឥណ្ឌូប៉ាស៊ីហ្វិក លោកបានគូសបញ្ជាក់ថា លោកនឹងធ្វើការងារនេះជាមួយប្រធានអាស៊ាន និងប្រទេសឥណ្ឌូនេស៊ីដែលមានគំនិតផ្ដួចផ្ដើម ធ្វើយ៉ាងណាដើម្បីដាក់ចេញផែនការសកម្មភាព ហើយឲ្យអាស៊ានដើរតួឈានមុខ នៅលើការងារនេះ ។ ទាក់ទងទៅនឹងគំនិតផ្ដួចផ្ដើមកម្ពុជារៀបចំកិច្ចប្រជុំធំ នៅមុនកិច្ចប្រជុំអាស៊ាន ដែលហៅថាកិច្ចសន្ទនាពិភពលោកនេះ លោកបានមានប្រសាសន៍ថា នេះជាគំនិតល្អ ហើយលោកសន្យាថានឹងបន្តធ្វើការងារជាមួយនឹងអាស៊ាន ក៏ដូចជាវិស័យផ្សេងៗដែលពាក់ព័ន្ធ ដើម្បីជំរុញការងារនៃកិច្ចប្រជុំនោះផងដែរ។ ទាក់ទងទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា លោកក៏បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តន៍ស្របទៅចំណុចទាំង៥ នោះ។ ចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្ត អគ្គលេខាធិការអាស៊ាននឹងបន្តផ្ដល់ការគាំទ្រជាពិសេស ផ្ដល់ការបណ្ដុះបណ្ដាលសមាសភាព ដល់មន្ត្រីនៃប្រទេសទីម័រឡេស្តនេះ ។ ហើយអ្វីដែលលោកចង់ឃើញគឺ វឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មីរបស់ ទីម័រឡេស្តក្នុងសមាជិកអាស៊ាននេះ។ ចុងនឹងបញ្ចប់សម្ដេចតេជោក៏បានជម្រាបជូន លោកអគ្គលេខាធិការអាស៊ាន ជំរុញក្នុងការរៀបចំកិច្ចប្រជុំពេញអង្គដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់មីយ៉ាន់ម៉ា ដែលកន្លងមកប្រទេសជប៉ុនក៏បានគាំទ្រចំពោះគំនិតបង្កើតកិច្ចប្រជុំដើម្បីសកម្មភាពមនុស្សធម៌ជួយដល់ប្រទេសមីយ៉ាន់ម៉ានេះផងដែរ៕

      

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.