ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

កាំកុងត្រូល​ចុះ​ចាប់​ញឹកញាប់​ដែរ តែ​ទំនិញ​ខូច​គុណភាព និង​ហួស​សុពលភាព នៅតែ​មាន​លក់​តាម​តូប និង​តាម​ហាង​ធំៗ ដដែល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បើទោះបីជា​សមត្ថកិច្ច​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជា​មួ យ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ខិតខំ​ប្រឹងប្រែង​ដើរ​ចាប់​ទំនិញ​ខូច​គុណភាព និង​ហួស​សុពល ភាព ជា​ញឹកញាប់​ដូច​ភ្លៀងរលឹម​យ៉ាងណា ។ តែ​អាជីវករ​លក់ដូរ ហាក់ដូចជា​នៅ​តែ​អត់​យ ល់​ដឹង​អំពី​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ ពោល​គឺ​នៅតែ​លក់ទំនិញ ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដដែល ដោយ​បន្ត​ដាក់​លក់​តាម​តូប និង​ហាង​ធំៗ​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិ ន​សហការ​ជាមួយនឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ទំនិញ​នៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន និង​នៅ​ផ្ទះ​ពលរដ្ឋ​មួយកន្លែង នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង ស​ង្កា ត់​ប៉ៃលិន និង​ក្នុងភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោយ​ដកហូត​បាន​ទំនិញ​ហួស​ការប្រើប្រាស់ រួម​មាន​ទឹកក្រូច​ដប​តូចធំ ចំនួន​568​ដប ទឹកក្រូច​កំប៉ុង​32​កំប៉ុង មី​កំប៉ុង​02​កំប៉ុង ទឹកដោះគោ​ជូ​កូន​កេ្មង​17​កំប៉ុង នំ​ស្រួយ​ដំឡូង​253​កញ្ចប់​តូច ស្មើ​26​កញ្ចប់​ធំ ។​

​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន បានឱ្យដឹងថា ពួក​គាត់​ត្រូវតែ​មាន​ការ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន ខណៈ​ទិញ​នំ​និង​ចំណីអាហារ​ផ្សេងៗ ដែល​អាជីវករ ដាក់​លក់​តាម​តូប​នានា​ក្នុង​ផ្សារ ព្រោះ​សង្កេតឃើញ​ខាង​កាំកុងត្រូល​ខិតខំ​ដើរ​ចាប់​ញឹកញាប់​ណាស់ដែរ តែ​ទំនិញ​ហួស​កាលបរិច្ឆេទ​នៅ​មាន​លក់​ដដែល ធ្វើឱ្យ​ពួកគាត់​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​ខ្លួនឯង និង​កូនៗ ដែល​ទៅ​រៀន ហើយ​ទិញ​នំ​ចំណី​ទាំងនោះ​យក​ទៅ​ហូប​ផងដែរ ។ ពួក​គាត់​បន្ត​ទៀត​ថា អាជីវករ​មួយចំនួន​ដឹងថា របស់​ទាំងនោះ​ហួស​កាល​បរិ ច្ឆេ​ទ​ដែរ តែ​នៅ​បន្ត​ដាក់លក់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​គិត​ពី​សុខភាព​អ្នក​ដទៃ​ឡើយ ។ ម្យ៉ាងវិញទៀត ការ​នាំចូល​អាហារ​ទាំងនោះ ជួនកាល​ក៏​ជិត​ហួស​កាលបរិច្ឆេទ ដែរ លុះ​ដាក់តាំង​លក់​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក៏​ហួសកំណត់​ទៅ​បាត់ លុះ​ទិញ​យក​ទៅ​ហូប មិន​បាន​មើល​ឱ្យបាន​ច្បាស់ បណ្តាលឱ្យមាន​បញ្ហា​រាគ​រុស​ផងដែរ ។

​ចំណែក​អាជីវករ​លក់ដូរ​នៅ​តាម​តូប​នានា​ជាច្រើន និង​ក្នុងភូមិ​មួយចំនួន ដែល​ខាង​មន្ត្រី​កាំកុងត្រូល ចាប់​ដកហូត នំចំណី និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ទាំងនោះ មានការ​សោ ក​ស្តាយ​យ៉ាងខ្លាំង ដោយ​មិន​ដឹង​ធ្វើ​យ៉ាងណា​នោះ​ឡើយ បាន​ធ្វើឱ្យ​ពួកគាត់​ខាតបង់​លុយ​កាក់​អស់​ជាច្រើន ខណៈ​ពេល​ខ្លះ​ម៉ូយ​ដឹក​មក​ដាក់​ដល់ផ្ទះ មិន​បាន​ពិនិត្យ​ឱ្យបាន​ច្បាស់ លាស់ លុះ​តាំង​លក់​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​ហួស​កាលកំណត់ ត្រូវបាន​គេ​ដកហូត​អស់រលីង​តែម្តង ។

​ពួកគាត់​ក៏​សំណូមពរ​ឱ្យ​ខាង​មន្ត្រី​កាំកុងត្រូល ត្រួតពិនិត្យ​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ផងដែរ មុន​នឹង​ឱ្យ​ឈ្មួញ​ដឹក យក​ទៅ​លក់ដូរ​នៅ​តាម​ស្តង់​ធំៗ បើសិនជា​ឃើញ​គ្រឿង​ហូប​ជិត​ហួស​កាល​កំណត់​ទៅហើ យ​មិនគួ​របើក​ឱ្យ​យក​ចូល​មក​លក់ដូរ​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា​នោះ​ឡើយ ៕
​ដោយ ៖ នីយ៉ា​

IMG-20170214ch2 (1) IMG-20170214ch2 (2) IMG-20170214ch2 (3) IMG-20170214ch2 (4) IMG-20170214ch2 (5) IMG-20170214ch2 (6) IMG-20170214ch2 (7) IMG-20170214ch2 (8) IMG-20170214ch2 (9) IMG-20170214ch2 (10)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.