ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ធ្វើការ​ពិនិត្យ​ទឹកនោម ដើម្បី​រក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​មន្ត្រី​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ឱ្យដឹងថា មន្ត្រីនគរបាល ទាំងអស់ ពិតជា​ស្អាតស្អំ ឬ​យ៉ាងណា រហូតមក​ដល់​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ ស្នងការ​នគរបាល​ខេត្ត​ប៉ៃ​លន បានរៀបចំ ធ្វើការ​ត្រួតពិនិត្យ​ទឹកនោម ទៅលើ​មន្ត្រី​របស់​ខ្លួន ដើម្បី​រាវរក​សារធាតុ​គ្រឿងញៀន ។ បើសិ ន​ជា​ពិនិត្យឃើញថា មាន​នៅ​លើ​នរណាម្នាក់ អាច​នឹង​ទទួលរង​នូវ​ការដកតំណែង បុណ្យ​សក្តិ  ហើយ​ថែមទាំង​បណ្តេញចេញ​ពី​អង្គភាព​ថែមទៀត​ផង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ក្រោយ​ពី​បណ្តា​ខេត្ត​នានា​ជាច្រើន ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​ថ្នាក់លើ​បញ្ជា​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ និង មន្ត្រីនគរបាល ធ្វើការ​ត្រួតពិនិត្យ​ឆែក ឆេរ​ទៅលើ​ខ្លួន​របស់​មន្ត្រី​ម្នាក់ៗ រុករក​សារធាតុ​គ្រឿងញៀន ដើម្បី​បោសសម្អាត​ករណី​គ្រឿងញៀន ដែល​កំពុងតែ​រីកដុះដាល​យ៉ាង​គគ្រឹកគគ្រេង​នៅតាម​បណ្តា​ភូមិ​នានា​ទូ​ទាំងប្រ ទេស ។ ជាពិសេស គ្រឿងញៀន​កំពុង​តែ​ពង្វក់​ស្មារតី យុវជន​ជាច្រើន​ឱ្យ​ឆ្កួត​វង្វេង ភ្លេច​អស់​ការងារ ភ្លេច​ការរៀនសូត្រ ប្រព្រឹត្ត​អំពើ​អបាយមុខ លួច ប្លន់ កាប់ សម្លាប់ បង្ក​អស្ថេរភាព​ដ ល់​សង្គម ទើប​ក្រោយមក​ខាង​នគរបាល​ខេត្ត​ប៉ៃលិន រៀបចំ​ធ្វើ​ការត្រួតពិនិត្យ​តែម្តង តែ​គេ​មិ ន​ដឹងថា ទទួលបាន​លទ្ធផល​យ៉ាង​ណា​នោះទេ ដោយ​សង្ឃឹមថា មន្ត្រីនគរបាល ជា​អ្នក​អនុ​វ ត្តច្បាប់ នឹង​មិន​មាន​អ្វី​ពាក់ព័ន្ធ​គ្រឿងញៀន​នោះឡើយ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ ដល់​ប្រជាពលរដ្ឋ ផងដែរ ។

​សូមបញ្ជាក់​ថា បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិ ន​កំពុងតែ​ដុតដៃ​ដុតជើង តាម​ចាប់​យុវជន​ប្រើប្រាស់ និង​អ្នកជួញដូរ​គ្រឿងញៀន​ជាច្រើន​នា ក់​ដូច​ភ្លៀងរលឹម ។ កិច្ចការ​ទាំងនេះ ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​មានកា រ​សប្បាយរីករាយ​យ៉ាងខ្លាំង ថែមទាំង​អបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ផងដែរ ។ ម្យ៉ាងវិញទៀត ត្រូវតែ​អនុវត្ត​ច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ មិន​ត្រូវ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ទៅលើ​ជនសង្ស័យ​ណា​ម្នាក់ ដើម្បី​ប្រយោជន៍​ខ្លួនឯង​នោះ ៕
​ដោយ ៖ នីយ៉ា​

 

WhatsApp-Image-2017-02-10-at-08.43.25 IMG-20170210ch3 (1) IMG-20170210ch3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.