ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

សង្ស័យ​មាន​ការឃុបឃិត​គ្នា ទើប​ក្រុម​ឈ្មួញ​យក​ឈើ​ប្រណីត​ទៅ​លាក់ទុក​នៅក្នុង​ព្រៃ​ក្បែរ​បន្ទាយ​យោធា លេខ​៥០៤ នៅ​ព្រំដែន​កម្ពុជា​ថៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បើទោះបីជា​សារព័ត៌មាន និង ទូរទស្សន៍ បាន​ចុះផ្សាយ​ព្រោងព្រាត ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​តា​ម​ព្រំដែន រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់ ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូល​ក្នុង​ទឹកដី​ខ្មែរ ជា​ច្រើនលើក​ច្រើនសារ ។ រហូតមកដល់​ពេលនេះ គេ​នៅតែ​ឃើញ​មាន​សកម្មភាព​លីសែង​ឈើ​នៅ​ទី​នោះ​យ៉ាង​គគ្រឹក គគ្រេង​ដដែល ដោយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់ ចាត់ការ​រឿងនេះ​ទេ ពោល​គឺ​តែ​បណ្តែត​ប ណ្តោ​យ​ឱ្យ​កម្មករ​ខ្មែរ​ឆ្លងដែន​ទៅ​លីសែង​ឈើ​នៅ​ទីនោះ​រាល់ថ្ងៃ ។

​ជាក់ស្តែង កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ កម្លាំង​សមត្ថកិច្ច​១​ក្រុម បាន​ចុះ​ល្បាត​តាម​ព្រំដែន ស្រាប់តែ​ប្រទះឃើញ​ឈើ​ប្រណីត​ជាច្រើ ន​កំណាត់ ត្រូវបាន​គេ​លាក់ទុក​នៅក្នុង​ព្រៃ​ក្បែរ​បន្ទាយ​យោធា​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៦៦ និង​៦៧ ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ដែល​គេ​សង្ស័យថា ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ព្រំដែន​រកស៊ី​មុខរបរ​មួយ​នេះ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ល្បាត​តាម​ព្រំដែន ស្រាប់តែ​ប្រ ទះ​ឃើញ​ឈើ​ប្រណីត​នៅក្នុង​ព្រៃ ក្បែរ​បន្ទាយ​យោធា​មួយ កង​ល្បាត​ទី​២​វរ​លេខ​៥០៤ ដោយ​ក្នុង​នោះ​មាន​ឈើ​ប្រណីត​គ្រ​ញូញ​ចំនួន​០៣​កំណាត់ និង​ឈើ​ក្រំ​ចំនួន​១២​កំណាត់ ត្រូវបាន​ឈ្មួញ​ជួល​កម្មករ​ខ្មែរ​ឱ្យ​លីសែង​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ តាម​ច្រក​សម្ងាត់​ក្បែរ​បន្ទាយ​នេះ ។​

​ប្រភព​បន្តទៀតថា ឈើ​ទាំង​អស់នោះ ក្រោយមក​ត្រូវបាន​គេ​យក​ចូល​ទៅក្នុង​បន្ទាយ​យោធា​ខាងលើ ហើយ​សង្ស័យ​ថា មាន​ការពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​យោធា​មួយ​ចំនួន​ផងដែរ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អោម វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ឱ្យ​ទៅ​ទំនាក់ទំនង ជាមួយ​មន្ត្រី​យោធា​កង​ការ ពារ​ទី​២ វរៈ​ព្រំដែន​លេខ​៥០៤ ដើម្បី​យក​ឈើ​ទាំង​នោះ​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ហើយ​លោក​ក៏​បាន​រាយការណ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ឈើ​នេះ​ទៅ​អភិបាលខេត្ត​រួចរាល់​អស់ហើយ ។​

​លោក​បន្ត​ទៀត​ថា ខាង​លោក​មិន​ហ៊ាន​វាយតម្លៃថា មាន​ការឃុបឃិត​គ្នា​រកស៊ី​ឈើ​រវាង​ក្រុម​ឈ្មួញ និង​មន្ត្រី​ណា​ម្នាក់​ដែរ ព្រោះ​មិន​បាន​ឃើញ​ផ្ទាល់ ដោយ​លោក​គ្រាន់តែ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រួច​ក៏​ចាត់​កម្លាំង​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ មើល ទើប​ឃើញ​ឈើ​ទាំង​អស់នោះ​តែម្តង ។

​សូម​បញ្ជាក់​ផង​ដែរ​ថា កម្មករ​ខ្មែរ​ជាច្រើន ដែល​មកពី​ខេត្ត​ប៉ៃលិន បាត់ដំបង  ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង តាកែវ និង​ខេត្ត​ផ្សេងៗ​ទៀត ជាច្រើន​បាន​មក​ធ្វើជា​កម្មករ​ស៊ីឈ្នួល​លីសែង​ឈើ​ឱ្យ​ឈ្មួញ ហើយក៏​មាន​អ្នកខ្លះ​បាត់​ខ្លួន​រហូត​មក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ មិនឃើញ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នោះ​ទេ ដោយ​គេ​សង្ស័យថា ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់ចោល​នៅក្នុង​ព្រៃ ឬ​ត្រូវគេ​ចាប់​យក​ទៅ​ដាក់គុក​នៅ​ប្រទេស​គេ​យ៉ាងណា​នោះទេ ៕
​ដោយ ៖ នីយ៉ា​

 

IMG-20170210ch2 (2) IMG-20170210ch2 (3) IMG-20170210ch2 (4) IMG-20170210ch2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.