ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

រដ្ឋមន្ត្រីកសិកម្ម ផ្ញើលិខិតថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ កំណត់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តថ្ងៃនេះ

រដ្ឋមន្ត្រីកសិកម្ម ផ្ញើលិខិតថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ កំណត់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តថ្ងៃនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការថ្លែងគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូល «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី២៥ ខែតុលានេះ។

ក្នុងលិខិតបានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនិងជាប្រវត្តិសាស្ត្រ ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងដោយសំឡេងឯកច្ឆន្ទលើសេចកី្តព្រាង ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ខ្ញុំសូមគោរពអនុញ្ញាតចូលរួមជាមួយប្រជាជនកម្ពុជា អបអរសាទរយ៉ាងក្លៀវក្លាបំផុត និងយ៉ាងស្មោះស្ម័គ្របំផុត ព្រមទាំងសូមគោរពសម្តែងអំណរគុណ និងទឹកចិត្តកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្កើតស្នាដៃមួយទៀត ក្នុងការដឹកនាំប្រទេស។

ការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ បានសបញ្ជាក់នូវឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅ និងស្មោះត្រង់ឥតងាករេរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះជាតិមាតុភូមិ។

អត្ថបទច្បាប់ធម្មនុញ្ញ ដែលមានចែងច្បាស់ថា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់» នេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំងបួនរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ក៏ដូចជាការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែក ពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

សមិទ្ធផលដ៏វិសេសនេះ គឺជាស្នាដៃជាប្រវត្តិសាស្ត្រមួយទៀត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានចារឹកទុកជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីការសម្រេចបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដឹកនាំប្រកបដោយបញ្ញាញាណដ៏វៃឈ្លាស គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម និងស្នាដៃមួយទៀត គឺការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ដើម្បីនឹងកម្ចាត់ជំងឺកូវីដ-១៩ ដែលជាសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ខុសពីសមរភូមិយោធា ហើយដែលមានសម្តេចតេជោ ជាអគ្គបញ្ជាការតែមួយគត់ ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការធានាបាននូវសុខុមាលភាពសាធារណៈ ការទ្រទ្រង់នូវកំណើនសេដ្ឋកិច្ច និងការគាំពារសង្គម។

ទន្ទឹមនឹងគារវកិច្ចពោរពេញ ទៅដោយមនោសញ្ចេតនាស្មោះស្ម័គ្រ និងភក្តីភាពឥតងាករេរបស់ខ្ញុំ ខ្ញុំសូមសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវពរសព្ទសាធុការមហាប្រសើរថ្លៃថ្លាបំផុត ដើម្បីសម្តេចតេជោសម្រេចបាននូវជោគជ័យធំៗថ្មីទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.