នៅទីបញ្ជាការយោធភូមិភាគទី៥
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយ នាយរង ការិយាល័យចំណុះយោធភូមិភាគទី៥ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ៊្សូម (Zoom Meeting) ស្តីពីការងារផលិតនិងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ និងជាប្រធានប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ។




