ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភមី១ពាន់កេស ដល់មន្ទីរសង្គមកិច្ច សម្រាប់ផ្តល់ជូនជនងាយរងគ្រោះនៅតាមមណ្ឌលនានា

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភមី១ពាន់កេស ដល់មន្ទីរសង្គមកិច្ច សម្រាប់ផ្តល់ជូនជនងាយរងគ្រោះនៅតាមមណ្ឌលនានា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានឧបត្ថម្ភមីចំនួន ១,០០០កេស ជូនមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនជនងាយរងគ្រោះ កំពុងស្នាក់នៅតាមមណ្ឌលនានាក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលលើជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលដែលប្រទេសជួយប្រទះជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានបញ្ជាក់ថា កុមារ និងគ្រួសាររងគ្រោះ, ងាយរងគ្រោះដែលជួបប្រទះហានិភ័យ តែងតែត្រូវបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា និងបានណែនាំដល់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ ជនពិការភាព ជនងាយរងគ្រោះ ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អ ជាមួយនឹងការផ្តល់ស្បៀងអាហារជូនពួកគាត់ឱ្យបានគ្រប់គ្រាន់។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា អំណោយជាមីទាំង ១,០០០កេស និងនាំយកផ្តល់ជូនដល់ជនពិការភាព ជនងាយរងគ្រោះ ដែលកំពុងស្នាក់នៅតាមមណ្ឌលទាំង៦ក្នុងរាជធានី ដើម្បីពួកគាត់បាមទទួលទានបានសមរម្យ ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា អំណោយនេះ ត្រូវបានបែងចែកជូនទៅតាមមណ្ឌល រួមមាន ៖ មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ចំនួន ១០០កេស, មណ្ឌលកុមារកំព្រាកុលាបទី៤ ចំនួន១០០កេស, សមាគមសំនៀងតន្ត្រីចាបតូចចំនួន ១០០កេស, មណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញព្រៃស្ពឺចំនួន២០០កេស, មជ្ឈមណ្ឌលឱកាសខ្ញុំចំនួន ៤០០កេស និងជនចាស់ជរាជួបការលំបាក និងបុគ្គលិកជាប់កិច្ចសន្យា ជួបការលំបាកផ្នែកជីវភាពចំនួន ១០០កេស។

ជំនួសមុខឱ្យជនងរងគ្រោះ ជនងាយរងគ្រោះ ជនពិការភាពទាំងអស់ លោកស្រី មុំ ចាន់ដានី ថ្លែងអំណរគុណ និងគោរពជូនពរលោកអភិបាលរាជធានី និងលោកស្រី ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ដើម្បីបន្តដឹកនាំ អភិវឌ្ឍរាជធានីភ្នំពេញកាន់តែល្អប្រសើរឡើងថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.