ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

លោក គង់ សោភ័ណ្ឌ ណែនាំយុវជនបក្សតាមមូលដ្ឋានឱ្យមានស្មារតីបម្រើជាតិ មានឥរិយាបថល្អ ដើម្បីសាកសមជាអ្នកបន្តវេនជំនាន់ក្រោយ

លោក គង់ សោភ័ណ្ឌ ណែនាំយុវជនបក្សតាមមូលដ្ឋានឱ្យមានស្មារតីបម្រើជាតិ មានឥរិយាបថល្អ ដើម្បីសាកសមជាអ្នកបន្តវេនជំនាន់ក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានអប់រំ និងលើកទឹកចិត្តដល់យុវជនបក្សស្រុកខ្សាច់កណ្ដាល ឱ្យមានស្មារតី ចូលរួមបម្រើសង្គមជាតិ, ប្រជាពលរដ្ឋ ប្រកបដោយសិលធម៌ សុជីវធម៌ និងមានឥរិយាបថល្អ ក្នុងនាមយុវជន ដើម្បីលើកកិត្តិយស សាកសមជាយុវជនបក្សប្រជាជនកម្ពុជា ទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ពិសេសត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។

ការណែនាំបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅក្នុងពិធីជួបជុំសំណេះសំណាល យុវជនបក្សស្រុកខ្សាច់កណ្ដាលប្រមាណ២០០នាក់ នៅសាលប្រជុំបក្សស្រុកខ្សាច់កណ្ដាល ដោយមានការចូលរួមពីលោកអភិបាលស្រុក និងមន្ត្រីជាច្រើននាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ក្រុមយុវជនបក្សយើងត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយជាបញ្ញវន្ត និងចូលរួមបម្រើសង្គមជាតិ បម្រើប្រជាជនឱ្យសាកសមជាយុវជនបក្សប្រជាជន ដែលស្រឡាញ់ប្រជាពលរដ្ឋ ថែមទាំងខិតខំកសាងស្នាដៃនានា ទៅតាមលទ្ធភាពរបស់ខ្លួន ធ្វើយ៉ាងណាស្អុំចិត្តប្រជាជនឱ្យមានភាពជឿជាក់មកលើគណបក្សប្រជាជនយើង ពិសេសគឺអំឡុងពេលដែលឈានជិតមកដល់នូវការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ»។

លោក គង់ សោភ័ណ្ឌ បញ្ជាក់បន្ថែមថា យុវជនយើងជាសរសរទ្រូងប្រទេសជាតិ ដូច្នេះត្រូវតែខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង, ជំនាញឱ្យក្លាយខ្លួនជាបញ្ញវន្ត ដើម្បីឈានដល់កម្រិតមួយដែលអាចចូលរួមបម្រើសង្គមជាតិ, បម្រើប្រជាពលរដ្ឋ ព្រមទាំងអាចក្លាយខ្លួនជាមេដឹកនាំនៅតាមបណ្ដាអង្គភាព, ស្ថាប័នណាមួយ ឬអាចនឹងមានការផ្ដល់ជាឋានៈខ្ពស់ណាមួយទៅតាមសមត្ថភាពរបស់ខ្លួន។ ដូច្នេះគេត្រូវការអ្នកចេះដឹងពិត, អ្នកមានសមត្ថភាពពិត, មានឥរិយាបថល្អ មានសិលធម៌, សុជីវធម៌ល្អ ដើម្បីសាកសមជាអ្នកបន្តវេនដឹកនាំសង្គមជាតិឱ្យដើរទៅមុខជារៀងដរាប។

ទន្ទឹមនឹងសារអប់រំដាស់តឿងឱ្យយុវជនមានស្មារតីបម្រើជាតិមាតុភូមិនេះដែរ លោកអភិបាលខេត្តថែមទាំងជំរុញដល់យុវតីត្រូវជឿជាក់លើខ្លួនឯង ខណៈដែលគេនឹងបញ្ចូលយុវតីប្រមាណជា៣០% ក្នុងចំណោមអ្នកដឹកនាំជំនាន់ក្រោយរាប់ចាប់តាំងពីថ្នាក់ក្រោមទៅ។ ដូច្នេះ យុវតីត្បិតជាស្ត្រីមែនពិត ប៉ុន្តែត្រូវរាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់យេនឌ័រឱ្យស្មើនឹងបុរស ហើយថែមផ្ដល់ឋានៈ បុណ្យសក្ដិ តួនាទីល្អៗ ខ្ពង់ខ្ពស់ទៅតាមសមត្ថភាពរបស់ខ្លួនផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.