ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

ក្រសួងព័ត៌មាន បានប្រកាសរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ថ្ងៃចេញ

ក្រសួងព័ត៌មាន បានប្រកាសរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ថ្ងៃចេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួងព័ត៌មាន បានប្រកាសរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ថ្ងៃចេញ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៤ ខែ​ តុលា ​ឆ្នាំ​២០២១។

ក្រសួងព័ត៌មាន បានប្រកាសរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ដែលប្រព្រឹត្តិទៅដោយតម្លាភាព និងគោរពតាមវិធានក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានបានមានប្រសាសន៍ថា ការរៀបចំប្រឡងជ្រើស រើសមន្រ្តីរាជការចូលបំរើការ ងារក្នុងក្របខ័ណ្ឌក្រសួងព័ត៌ មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការឱ្យថ្មីនោះទេ គឺ ជាក្របខណ្ឌដែលក្រសួងមុខ ងារសាធារណ: បានឱ្យតាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ- ១៩ មិនអាចរៀបចំការប្រឡងបាន ។ ដូច្នេះសម្រាប់ការ សម្រេចរៀបចំ ឱ្យមានការប្រឡងឡើងនេះ ដោយសារបានពិនិត្យឃើញពីស្ថានភាពនៃ ដំណើរការចាក់វ៉ាកសាំងបង្ការជំងឺ កូវីដ-១៩ បានគ្រប់ ដូសជូនដល់ប្រជាពលរដ្ឋទូទៅរួចហើយ ប៉ុន្តែដំណើរការ ប្រឡងសម្រាប់បន្ទប់នីមួយៗរៀបចំឱ្យមានគម្លាតពីគ្នា សម្រាប់បេក្ខជន បេក្ខនារី ដែលបានចូលប្រឡង ហើយត្រូវបន្តអនុវត្តន៍ តាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ។

ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដំណើរការរៀបចំនានារបស់ក្រសួងព័ត៌មាន ក្នុងការត្រៀមធ្វើ ការប្រឡងជ្រើសរើសក្រប ខណ្ឌថ្មី នៃក្រសួងព័ត៌មានសម្រាប់ឆ្នាំ២០២១ គឺមានលក្ខណៈពេញលេញល្អ រលូនស្របទៅតាមបែបបទ ដែលមានជាសេចក្តីសម្រេចនានា និងសេចក្តីជូនដំណឹងសម្រាប់ការប្រឡង ឈរលើគោល ការណ៍ នៃការប្រឡងយ៉ាងត្រឹមត្រូវ។

សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីក្រសួងព័ត៌មាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នឹងជ្រើសរើស ចំនួន២៤ រូប ខណៈមានអ្នកដាក់ពាក្យប្រឡងចំនួន ១១១ ច្បាប់ ក្នុងនោះជំនាញព័ត៌មានវិទ្យា មានបេក្ខជន បេក្ខនារី ដាក់ ពាក្យប្រឡង ២០រូប ជំនាញសារព័ត៌មានចំនួន៩១នាក់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.