ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

កិច្ចសម្ភាស៖ អភិបាលខេត្ដបន្ទាយមានជ័យ បញ្ជាក់ពីស្ថានភាពធូរស្រាលនៃជំងឺកូវីដ១៩ និងគ្មានតំបន់បិទខ្ទប់ទ្រង់ទ្រាយធំទៀតនោះទេ

កិច្ចសម្ភាស៖ អភិបាលខេត្ដបន្ទាយមានជ័យ បញ្ជាក់ពីស្ថានភាពធូរស្រាលនៃជំងឺកូវីដ១៩ និងគ្មានតំបន់បិទខ្ទប់ទ្រង់ទ្រាយធំទៀតនោះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីស្ថានភាពនៃជំងឺកូវីដ១៩ ក្នុងខេត្ដរបស់ខ្លួនថា ស្ថានភាពបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ មានភាពធូរស្រាលឡើងវិញហើយ និងគ្មានការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំទៀតនោះទេ ប៉ុន្ដែនៅបន្ដអនុវត្ដវិធានការសុខាភិបាល និងបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ព្រឹកដដែល។

ការថ្លែងដូច្នេះ របស់អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងបន្ដថា «សម្រាប់ស្ថានភាពក្នុងខេត្ដនៅពេលនេះ គឺមានស្ថានភាពភាពធូរស្រាល ហើយបើមានករណីឆ្លងជំងឺកូវីដ១៩ នៅផ្ទះណា គឺយើងនឹងចុះទៅបិទខ្ទប់ផ្ទះនោះ ដោយមិនបិទខ្ទប់ទ្រង់ទ្រាយធំនោះទេ ដោយមិនចាំបាច់បិទផ្សារ ឬអាជីវកម្មរបស់ប្រជាពលរដ្ឋណានោះទេ ដោយយើងបានដាក់ក្រុមការងាររបស់យើងគ្រប់ឃុំទាំងអស់ ដើម្បីតាមដានពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ។លើសពីនោះ បើមាននរណាម្នាក់មានរោគសញ្ញា យើងនឹងដឹកគាត់មកមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព បើវិជ្ជមាន យកមកព្យាបាល សម្រាប់សមាជិកគ្រួសារគាត់ យើងនឹងតាមដាន ផ្ដល់ថ្នាំ ផ្ដល់ស្បៀងអាហារ និងបិទខ្ទប់ផ្ទះរបស់គាត់»។

លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ នៅខេត្ដបន្ទាយមានជ័យមានភាពធូរស្រាលក្ដី តែយើងនៅរឹតបន្ដឹងវិធានការសុខាភិបាលដដែល និងបម្រាមគោរចរ ដែលបានដាក់ចេញ ព្រោះខេត្ដបន្ទាយមានជ័យ ជាខេត្ដងាយប្រឈមនូវការចម្លងជំងឺកូវីដ១៩ តាមរយៈការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមព្រំដែន ពិសេសពលករមកពីប្រទេសថៃ។ ដូចនេះហើយ យើងបានសហការជាមួយអាជ្ញាធរថៃ និងរឹតបន្ដឹងរាល់ការចេញចូលទាំងអស់ ពិសេសរាល់ពលករដែលធ្វើដំណើរមកពីប្រទេសថៃ គឺត្រូវធ្វើតេស្ដរហ័សគ្រប់ៗគ្នា៕

ខាងក្រោមនេះ ជាកិច្ចសម្ភាសទាំងស្រុងរបស់លោក អ៊ុំ រាត្រី ជាមួយអ្នកសារព័ត៌មាន៖

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.