ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

សមត្ថកិច្ចឃាត់ខ្លួនពលករចំនួន១៣០នាក់តាមផ្ទះសំណាក់នៅក្នុងស្រុកកំរៀងដោយសង្ស័យថាពួកគេបម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការងារនៅទឹកដីថៃ

សមត្ថកិច្ចឃាត់ខ្លួនពលករចំនួន១៣០នាក់តាមផ្ទះសំណាក់នៅក្នុងស្រុកកំរៀងដោយសង្ស័យថាពួកគេបម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការងារនៅទឹកដីថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចឃាត់ខ្លួនពលករចំនួន១៣០នាក់តាមផ្ទះសំណាក់នៅក្នុងស្រុកកំរៀងដោយសង្ស័យថាពួកគេបម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការងារនៅទឹកដីថៃ

ខេត្តបាត់ដំបង:
នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩:នឹង១០នាទី ព្រឹក
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការនគរបាលការពារព្រំដែនគោកវរ:សេនាតូច៨១៩
បានដឹកនាំកម្លាំងអន្តរាគមន៍និងកំលាំងនគបាលប្រចាំការប៉ុស្តិ៍ស្វាយចេកសហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងខេត្តបាត់ដំបងដឹកនាំដោយអធិការដ្ឋាននគបាលស្រុកកំរៀង លោកវរសេនីយ៍ឯក វេ គឹមចត់ បានសហការជាមួយកម្លាំងចម្រុះធ្វើការបង្ក្រាបពលករខ្មែរដែលបានមកស្នាក់នៅតាមផ្ទះសំណាក់ចំនួន០៥ទីតាំងផ្សេងគ្នាដោយសង្ស័យថាពលរដ្ឋទាំងនេះអាចនឹងឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅទឹកដីប្រទេសថៃ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលសង្ស័យជាពលករបានចំនួន១៣០នាក់ក្នុងនោះ០៧នាក់សង្ស័យជាមេខ្យល់នាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់។បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះត្រូវបានកម្លាំងជំនាញធ្វើការសាកសួរទៅលើប្រជាពលរដ្ឋចំនួន១២៣នាក់ដោយពួកគាត់សារភាពថាពួកគាត់ពិតជាបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃពិតប្រាកដមែន ចំណែកជនសង្ស័យចំនួន ០៧ នាក់ត្រូវកម្លាំងសមត្ថកិច្ចកំពុងសាកសួរបន្ត។ចំណែកប្រជាពលរដ្ឋចំនួន ១២៣នាក់ក្រោយពីកម្លាំងជំនាញធ្វើការអប់រំណែនាំពាក់ព័ន្ធនឹងការចំណាក់ស្រុករកការងារធ្វើដោយខុសច្បាប់នៅប្រទេសជិតខាងវាមិនងាយស្រួលទេពិបាកទាំងការហូបចុកពិបាកទាំងការរស់នៅហើយម្យ៉ាងទៀតបច្ចុប្បន្នប្រទេស នីមួយៗកំពុងតែប្រឈមនិងជំងឺឆ្លងកូវីត-១៩ ដែលតាថ្មីរីករាលដាលផងនោះសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការធ្វើដំណើរទៅទីជិតឆ្ងាយសូមឲ្យគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលកុំភ្លេច៣ការពារ៣កុំ។បន្ទាប់ពីធ្វើការអប់រំណែនាំរួចមកកម្លាំងជំនាញក៏បញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលតាបំឡែងខ្លួនថ្មី នឹងឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.