លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចូលរួមកិច្ចប្រជុំតាមរយ: Zoom Meeting ស្តីពីការអនុវត្តន៍សេចក្តីណែនាំ
(ភ្នំពេញ)៖ ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ( Zoom Meeting) ស្តីពី “ការអនុវត្តសេចក្តីណែនាំ ស្តីពីការបង្ហាញបណ្ណចាក់វ៉ាក់សំាងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេញចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ និងការព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Delta នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ” ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕






