ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ផ្លូវបេតុងមួយខ្សែ ប្រវែង ១៨៨០ម៉ែត្រ ក្នុងស្រុកកំពង់ត្រាច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ផ្លូវបេតុងមួយខ្សែ ប្រវែង ១៨៨០ម៉ែត្រ ក្នុងស្រុកកំពង់ត្រាច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្លូវបេតុងមួយខ្សែ ប្រវែង ១៨៨០ម៉ែត្រ ក្នុងស្រុកកំពង់ត្រាច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

កំពត ៖ សមិទ្ធផល ផ្លូវបេតុងមួយខ្សែ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដល់តាមរយៈរដ្ឋបាលខេត្តកំពត នៅក្នុងស្រុកកំពង់ត្រាច។ នៅរសៀលថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អភិបាលស្រុកកំពង់ត្រាច លោក អូន ខន បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះកសាងឡើងពីបេតុងសរសៃដែក មានប្រវែងសរុប ១៨៨០ម៉ែត្រ ទទឹង៨ម៉ែត្រកំរាស់ ០,២ម៉ែត្រ និងមានប្រព័ន្ធលូអមសងខាងផ្លូវ តភ្ជាប់បំបែកចេញពីផ្លូវលេខ៣៣ ក្នុងទីរួមស្រុកកំពង់ត្រាច រហូតទៅដល់តំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច ។ ផ្លូវមួយខ្សែនេះពិតជាផ្ដល់ប្រយោជន៍យ៉ាងសំខាន់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការបម្រើជីវភាពរស់នៅប្រចាំថ្ងៃ ដោយផ្អែកលើវិស័យទេចរណ៍ បដិសណ្ឋារកិច្ច ការដឹកជញ្ជូនកសិផលទៅទីផ្សារ ការសម្រួលធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកស្រុកនិងផ្ដល់ភាពងាយស្រួល ដល់សិស្សានុសិស្ស ឆ្លងកាត់ទៅសាលារៀនក៏ដូចជា ភ្ញៀវទេសចរជាតិអន្តរជាតិ មកទស្សនាកម្សាន្តលេងនៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាចនេះផងដែរ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលកើតឡើងព្រោងព្រាតនៅគ្រប់តំបន់ទូទាំងប្រទេសនាបច្ចុប្បន្ននេះ។ ដោយឡែកនៅក្នុងខេត្តកំពត រួមនិងសមទ្ធិផលផ្លូវបេតុងមួយខ្សែ ដែលធ្វើពិធីសម្ពោធ នៅពេលនេះផងដែរ គឺកើតចេញឡើងដោយសារ ប្រទេសជាតិ យើងមានសុខសន្តិភាពពេញលេញបរិបូណ៌ តាមរយៈនយោបាយឈ្នះឈ្នះ និង កម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគុណតម្លៃនៃសុខសន្តិភាពនេះ គឺនាំមកនូវការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ។

ដូច្នេះសូមប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទាំងអស់គ្នា ត្រូវតែខិតខំយកចិត្តទុកដាក់ចូលរួម ថែរក្សាការពារនូវតម្លៃសុខសន្តិភាព និងសមិទ្ធផលនានាដែលមានសព្វថ្ងៃនេះឲ្យបានគង់វង្សយូរអង្វែង ដើម្បីយើងរួមគ្នាបន្តដំណើរជម្រុញការអភិវឌ្ឍន៍ ប្រទេស និងសេដ្ឋកិច្ចសង្គមជាតិ ក្នុងគោលដៅដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋ បានសំបូរសប្បាយធូរធារប្រសើរឡើងវិញ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.