ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញជាអធិបតី បើកវគ្គហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញជាអធិបតី បើកវគ្គហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញជាអធិបតី បើកវគ្គហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ

ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នៅទីបញ្ជាការយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។

តាមរបាយការណ៍បានឱ្យដឹងថា ផែនការហ្វឹកហ្វឺន ដែលបានប្រារព្ធពិធីបើកនេះ មានចំនួន ១វគ្គ រយៈពេល ៣១ថ្ងៃ ដែលមានសិក្ខាកាម ចំនួន ១២០នាក់ ត្រូវបានបើកវគ្គហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដែលត្រូវហ្វឹកហ្វឺនលើជំនាញ បចេ្ចកទេសសង្គ្រោះគ្រោះមហន្តរាយ បើកបរកាណូត និងវិធីជួយសង្គ្រោះ។

ក្នុងឱកាសនេះដែរលោកមេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធានាគុណភាពក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយប្រការផ្សេងៗ។ លោកមេបញ្ជាការបានបញ្ជាក់ថាទីណាដែលជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ទីនោះត្រូវតែមានកងទ័ពជាអ្នកប្រឈមដោះស្រាយ សង្គ្រោះ ហើយសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យ​​ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់គ្រូ ដើម្បីទទួលបានលទ្ធផលល្អពេលបញ្ចប់វគ្គ ត្រូវថែរក្សា អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនជានិច្ច ព្រោះជំងឺនេះនៅតែមានកម្រិតខ្ពស់នៅឡើយ៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.