ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

លោកស្រី ឱ វណ្ណឌីន ដាស់តឿនដល់ប្រជាពលរដ្ឋត្រូវចេះថែទាំសុខភាពផ្លូវចិត្តជាប្រចាំ ពិសេសក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩

លោកស្រី ឱ វណ្ណឌីន ដាស់តឿនដល់ប្រជាពលរដ្ឋត្រូវចេះថែទាំសុខភាពផ្លូវចិត្តជាប្រចាំ ពិសេសក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាឱកាសថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យ ទី១០ ខែតុលានេះ បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែទាំសុខភាពផ្លូវចេះរបស់ខ្លួនជាប្រចាំ ពិសេសក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

បើតាមលោកស្រីរដ្ឋលេខាធិការ សុខភាពផ្លូវចិត្តមានសារសំខាន់ណាស់ ដែលមានឥទ្ធិពលដល់សុខភាពទូទៅរបស់មនុស្សម្នាក់ៗ ហើយបញ្ហានេះពេលខ្លះត្រូវបានគេមើលរំលង។

តាមរយៈសារបង្ហោះលើ Twitter លោកស្រី វណ្ណឌីន បានលើកឡើយយ៉ាងដូច្នេះថា «ការថែទាំសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គលនិងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់ស្ត្រេស និងការថប់អារម្ភនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

ជាមួយសារដាស់តឿនហើយនោះ លោកស្រីអ្នកនាំពាក្យក៏លើកយកវិធីសាស្ត្រមួយចំនួនក្នុងការថែទាំសុខភាពផ្លូវចិត្តផងដែរដូចជា ការហាត់ប្រាណ, ការញាំអាហារមានជីវជាតិ, ការដើរកម្សាន្តជាមួយគ្រួសារ និងមិត្តភក្តិ, ការគេងឲ្យបានគ្រប់គ្រាន់, ការនិយាយពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកយល់ចិត្ត និងពិភាក្សាជាមួយអ្នកជំនាញ ឬគ្រូពេទ្យជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.