ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល  

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល  

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល

 
 

ខេត្តប៉ៃ លិន ៖ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បានប្រើកម្មករកាប់រំលំដើមឈើ (អាកាស្យា) ចំនួន២ដើម នៅក្បែរចិញ្ចើមផ្លូវ ខាងមុខស្ថានីយ៍របស់ខ្លួន ដែលអាជ្ញាធរខេត្តខិតខំដាំ ថែទាំរហូតដល់ធំ សម្រាប់ជាម្លប់ និងលម្អតាមដងផ្លូវសាធារណៈលុះនាំគ្នាកាប់មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើធ្វើការផាកពិន័យចំនួន៧លានរៀល និងឱ្យដាំសារជាថ្មីឡើងវិញ ។

ទើបរហូតមកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ គណ:កម្មការស្រុក ដឹកនាំដោយលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានចុះសម្របសម្រួល និងដោះស្រាយបញ្ហាខាងលើ ។

បើតាមប្រភពព័ត៌មានពីលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះថា ពាក់ព័ន្ធនឹងការកាប់ដើមឈើ ដែលអាជ្ញាធរខេត្ត បានដាំនៅលើដងផ្លូវ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាកាប់ ដោយគ្មានច្បាប់អនុញ្ញាត ក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះ តាមពិតទៅដើមឈើទាំងអស់នោះ កើតឡើងដោយសារតែការអភិវឌ្ឍ ស្នាដៃដ៏ធំធេងរបស់លោក អ៊ី ឈាន ដែលលោកបានបង្កើតបានជាផ្លូវ ហើយដាំដើមឈើ ទុកឱ្យប្រជាពលរដ្ឋថែ ដើម្បីបង្កើតបានជាអនុស្សាវរីយ៍ ពេលលោកឡើងកាន់ជាអភិបាលខេត្តប៉ៃលិន ដើម្បីលម្អដងផ្លូវសាធារណៈ មិនមែនចេះតែដុះខ្លួនឯងនោះទេ ។

លោកបន្តទៀតថា ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈដែលលួចកាប់ដើមឈើនេះ មិនបានជម្រាប ឬសុំច្បាប់ទៅ អាជ្ញាធរមូលដ្ឋាននោះឡើយ ដោយពីមុនធ្លាប់ទៅសុំខាងស្រុកម្តងពីបញ្ហាកាប់ដើមឈើចំនួន៥ដើម ដើម្បីមានផ្លូវចូលទៅក្នុងស្ថានីយ៍ប្រេងរបស់ខ្លួន ។ តែមិនអនុញ្ញាតឱ្យគាត់កាប់នោះឡើយ ទាល់តែ សុំច្បាប់ទៅខាងផ្នែករដ្ឋបាលព្រៃឈើ ហើយក៏បានប្រាប់ឱ្យគាត់ស្តាប់តាមអាជ្ញាធរស្រុកខេត្ត ដើម្បី ឱ្យគណ:កម្មការចម្រុះ ដែលគ្រប់គ្រងសម្បត្តិរដ្ឋ ចុះទៅវាយតម្លៃលើការប៉ះពាល់ ឬខូចខាតនៅកន្លែងរបស់ខ្លួន ។

លោកបញ្ជាក់ទៀតថា ការកាប់ដើមឈើនេះ មិនមែន២ដើមនោះទេ គឺលួចកាប់រហូតដល់ទៅ៤ដើមរួចមកហើយ ដោយជាក់ស្តែង ខណ:ដែលគាត់បន្តកាប់ពីរដើមទៀត គឺលួចកាប់ ដោយខាងអាជ្ញាធរតាមទាន់ ព្រោះកន្លែងចូលទៅក្នុងស្ថានីយ៍របស់គាត់ អត់មានផ្លូវនោះទេ ។ ការ កាប់ដើមឈើដែល អាជ្ញាធរខេត្ត បានដាំនៅក្បែរចិញ្ចើមផ្លូវនេះ ទោះបីជារស់ ឬងាប់ក៏ដោយមិនអាចប្រជាពលរដ្ឋ កាប់ដោយខ្លួនឯងបានឡើយ ។ ម្យ៉ាងវិញទៀត ដើមឈើទាំងនេះ មិនមែនងាប់ នោះទេ គឺនៅស្រស់ញញឹមតែម្តង ដោយគាត់ឱ្យគេកាប់ទាំងបំពានតែម្តង ។

ម្យ៉ាងវិញទៀត រឿងនេះមើលទៅតូចតាចទេ បើសិនជាអ្នកដែលលួចកាប់ដើមឈើខាងលើនេះហើយ ហ៊ានសុំទោស ទទួលយកការផាកពិន័យតិចតួចពីខាងរដ្ឋបាលព្រៃឈើនោះជាការស្រេច ។ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកពិន័យចំពោះប្រជាពលរដ្ឋ ដែលលួចកាប់ដើមឈើ ដែលអាជ្ញាធរខេត្ត ខិតខំដាំលំអនៅលើចិញ្ចើមផ្លូវសាធារណ:ទៅតាមផ្លូវច្បាប់ ហើយនឹងហៅម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:ខាងលើទៅជួបសួរនាំបន្ថែម ។ តែបើចរចាគ្នាមិនត្រូវទេ ពោលគឺម្ចាស់កន្លែងខាងលើ មិនព្រមបង់ថ្លៃផាកពិន័យ ខាងលោកនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.