ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

ល្បែងជល់មាន់ ក្នុងស្រុកព្រែកប្រសព្វ សង្ស័យជា ឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន ទើបមិនបង្រ្កាប

ល្បែងជល់មាន់ ក្នុងស្រុកព្រែកប្រសព្វ សង្ស័យជា ឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន ទើបមិនបង្រ្កាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ល្បែងជល់មាន់ ក្នុងស្រុកព្រែកប្រសព្វ សង្ស័យជា ឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន ទើបមិនបង្រ្កាប

ខេត្តក្រចេះ ÷ តាមប្រភពពី ប្រជាពលរដ្ឋ រស់នៅ ភូមិកំពែង និង ភូមិអូរជ្រៃ បានឲ្យដឹងថា បុគ្គលឈ្មោះ តា កុក ជាមេអាប៉ោងដ៍ល្បី និងឈ្មោះ ផល្លី ជាដង្ខៅល្បែងសុីសងដ៍ធំ អាចបើក លេងអាប៉ោង និង បើកសង្វៀនបញ្ជល់មាន់ បានយ៉ាងរលូនជាយូរខែឆ្នាំមកហើយ បែរជាមិនទាន់ឃើញកម្លាំងសមត្ថកិច្ចចុះបង្រ្កាបឡើយ។ ដោយយោងតាម ប្រភពពីក្រុមអ្នកញៀនល្បែង មួយចំនួន (សុំមិនបញ្ចេញឈ្មោះ) បានលួចបង្ហើបឲ្យដឹងថា លោក ផល្លី និង តា កុក អាចបើកដំណើរការទីតាំងជល់មាន់ និង អាប៉ោង បានដោយយ៉ាងរលូន បែបនេះ គឺដោយសារ តែ ពួកគេ បានបង់លុយ ឲ្យទៅសមត្ថកិច្ចមូលដ្ឋាន អស់ហើយ ទើប គ្មានអ្នកទៅបង្រ្កាបបែបនេះ ។ សកម្មភាពភាពទាំងនេះ កំពុងផ្គើនជាមួយវិធានការ ទប់ស្កាត់ជំងឺកូវិដ-១៩ និង ផ្គើនជាមួយ គោលនយោបាយទាំង៩ចំណុចដើម្បីភូមិ/ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើលោកមានការព្រួយបារម្ភអំពីសុវត្ថិភាពប្រចាំថ្ងៃ ព្រោះថានៅក្នុងទឹកដីនៃឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វពោពេញទៅដោយបនល្បែងសុីសងដ៏ធំទាំងពីរនេះ គឺកន្លែង

»បនល្បែងទី 1 នៅនឹងផ្ទះប្រជាពលរដ្ឋឈ្មោះ ធី ឋិតក្នុងភូមិអូរជ្រៃ ដែលមានមេអាប៉ោងឈ្មោះតា កុក ជាប្រធាន ។

»បនល្បែងដ៏ធំទី 2 គឺធ្វើការលេងចល័ត ទៅចល័តមក រវាង នៅផ្លូវថ្នល់ទទឹង និង នៅជិតទូលចាម ភូមិកំពែង ខាងក្រោយប៉ុស្តិ៍នគរបាលរបស់លោក កាក់ មាស កន្លែងទី 3 នៅក្នុងភូមិអូរជ្រៃ ។ ទីតាំងទាំងអស់ខាងលើនេះគឺ បានបើកឲ្យក្រុមអ្នកញៀនល្បែង ចូលប្រមូលផ្តុំគ្នា ចូលលេង ដោយក្តីសុខសប្បាយណាស់ ព្រោះតែមានលោកនាយស្នាក់ការរងរបស់នគរបាល ឃុំព្រែក ប្រសព្វ លោក កាក់ មាស ជាអ្នកមើលថែ ។

ប្រភពបានបង្ហើបប្រាប់ឲ្យដឹងទៀតថា កាលពីពេលកន្លងមកមានហេតុការណ៍ចោរចូលគាស់ផ្ទះអាជីវករដែលលក់ដូរនៅទល់មុខនឹងប៉ុស្តិ៍ប៉ូលីសនេះតែម្ដង ហើយក៏មានឧស្សាហ៍បាត់ម៉ូតូស៊េរីថ្មីៗជាច្រើនគ្រឿង ដោយពុំដែលបានឃើញសមត្ថកិច្ចនគរបាលប្រចាំការនៅផ្សារកំពែងនេះធ្វើការបង្ក្រាបបានម្ដងណាឡើយ។

ប្រភពបានបញ្ជាក់ថា កន្លែងវង់អាប៉ោងរបស់តា កុក មួយថ្ងៃឈ្នះពី 1លានទៅ 2 លានរៀល កន្លែងមាន់ជល់របស់ឈ្មោះ ផល្លី មួយអាទិត្យលេង4 ថ្ងៃ គឺថ្ងៃអង្គារថ្ងៃព្រហស្បតិ៍ ដើមផាន់ ពី 57 ម៉ឺនទៅ 2 លានរៀល ថ្ងៃសៅរ៍និងអាទិត្យ ជាថ្ងៃធំដើមផាន់ ពី4 លានរៀលទៅ ១០លានរៀល បើ វង់អាប៉ោងក្នុងកន្លែងបញ្ជល់មាន់នោះវិញ គឺលេងឈ្នះ ចាញ់ក្នុង១ថ្ងៃៗ រាប់ពាន់ឬម៉ឺនដុល្លារ ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនរាប់រយនាក់ ដោយពុំខ្លាចឆ្លងនូវជំងឺកូវីដ19 ឬជំងឺ”ដែលតា ថ្មី” ។

ជុំវិញបញ្ហានេះដែរនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ សារព័ត៌មាន Friday Daily News យើង មិនអាចសុំការបំភ្លឺពីលោក ចាន់ សុផល្លា អធិការ តាមរយៈ លេខ 0975567889 បានទេ ដោយសារតែគាត់លើកហើយ បែរជា បដិសេធថា រូបលោកមិនមែនអធិការស្រុកព្រែកប្រសព្វ ទេ ។ សូមបញ្ជាក់ថា តាមប្រភពច្បាស់ការបានឲ្យដឹងថា លេខទូរស័ព្ទ0975567889 គឺជាលេខ របស់លោក ចាន់ សុផល្លា ហៅ ឌី អធិការស្រុកព្រែកប្រសព្វ ពិតប្រាកដមែន ។

ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះនិង លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ មេត្តាគិតគូរនិងទប់ស្កាត់បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះដែលកំពុងតែកើតឡើងពេញបន្ទុក នៅក្នុងទឹកដីភូមិកំពែង ភូមិអូរជ្រៃ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វខេត្តក្រចេះនេះផង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់និងចូលរួមអនុវត្តន៍នូវបទបញ្ជាភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ពីព្រោះថាល្បែងស៊ីសងនាំមកនៅសេចក្តីវិនាស អសន្តិសុខ អស្ថិរភាពសង្គម អំពើរហិង្សាគ្រួសារ ចោរកម្ម និងអំពើអបាយមុខផ្សេងៗដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសង្គមទាំងមូលទៀតផង (ដូចសុភាសិតមួយពោលថា ពេលឈ្នះមុខខ្លាញ់ពេលចាញ់មុខសេះ អស់តំរិះបើមិនលួច ក៏ ប្លន់ ដែរ ) ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.