កំពង់ចាម:នៅព្រឹកថ្ងៃទី០៤ ខែុលា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យតំណាង នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ដលកំពង់ចាម និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជួយឧបត្ថម្ភដល់ បងមានប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វេីចត្តាឡឺស័កនៅតាមផ្ទះ បន្ទាប់ពីរកឃេីញអ្នកវិជ្ជមាន ចំនួន៥៥នាក់ ស្រី២៨នាក់ និងស្លាប់០១នាក់ ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ចំនួនផ្ទះដែលត្រូវបិទខ្ទប់មាន ០៣ភូមិ សរុប១៦ខ្នងផ្ទះ សមាជិកសរុប៥១នាក់ ក្នុងនោះមាន ភូមិពោន ០២ខ្នងផ្ទះ, ភូមិស្រែអំពៅ ០២ខ្នងផ្ទះ និងភូមិទួលសំបួរ ១២ខ្នងផ្ទះ ។
អំណោយផ្ដល់ជូន ក្នុងមួយគ្រួសាររួមមាន:
+ថវិកា ១០មុឺនរៀល
+អង្ករ ១បេ ២៥គីឡូ
+ទឹកសុទ្ធ ១កេស
+ទឹកក្រូច ១កេស
+ម៉ាស់ ២ប្រអប់
+សាប៊ូ ១ដុំ
សរុបជាថវិកាទាំងអស់ចំនួន ៤,៥០០,០០០រៀល ៕




