ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្ទឹងត្រែង:នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ពិធីប្រកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែងនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណារាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្ត ពិសេសលទ្ធផលការងារសំខាន់ៗមួយចំនួនដែលខេត្តសម្រេចបានក្នុងរយៈពេលដែលឯកឧត្តមកាន់តួនាទីជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ បន្ទាប់មកមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអញ្ជើញអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ជាភិបាលខេត្តស្ទឹងត្រែង ការប្រគល់ត្រា និងព្រះរាជក្រឹត្យ មុនពេលឯកឧត្តមថ្លែងការប្ដេជ្ញាចិត្ត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងសម្ដែការកោតសរសើរ ឯកឧត្តម ម៉ុម សារឿន ដែលបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង ខិតខំយកចិត្តទុកដាក់បំរើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តវិធានរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានខិតខំបំពេញភារកិច្ចជាច្រើនទៀតដើម្បីបំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងដើម្បីអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរីមកជាអភិបាលខេត្តស្ទឹងត្រែង និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តម ស្វាយ សំអ៊ាង នឹងខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងខេត្តស្ទឹងត្រែងឱ្យបានល្អ ហើយជាមួយគ្នានេះសម្ដេចស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ ចូលរួមផ្ដល់កិច្ចសហការ មានសាមគ្គីភាព និងគាំទ្រឯកឧត្តម ស្វាយ សំអ៊ាង ក្នុងការបំពេញរកិច្ចថ្មីនេះ។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។

សម្ដេចក្រឡាហោមក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីការរៀនរស់ជាមួយកូវីដ-១៩ និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានខិតខំដាក់ចេញវិធានការនានា ព្រមទាំងការខិតខំទិញនិងស្នើសុំវ៉ាក់សាំងមកជាក់ជូនប្រជាពលរដ្ឋ។ ចំពោះការរៀនរស់ជាមួយកូវីដ-១៩ សម្ដេចក្រឡាហោមបានមានប្រសាន៍ថា ភារកិច្ច និងកិច្ចការនានាត្រូវតែបន្តនិរន្តរភាព ប៉ុន្តែជាមួយគ្នានេះ យើងត្រូវមានការប្រុងប្រយ័ត្ន ដូចជាការអនុវត្តវិធានការ៣កុំ ៣ការពារជាដើម។

សម្ដេចក្រឡាហោមក៏បានណែនាំឱ្យរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់លើភារកិច្ចដ៏មានសារៈសំខាន់បំផុតមួយទៀត គឺការការពារបូរណភាពទឹកដី ដោយសម្ដេចបានសង្កត់ធ្ងន់ថានេះគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់ការពារធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ។ ជាមួយគ្នានេះសម្ដេចក៏បានបន្តលើកឡើងអំពីរបៀបរបបការងាររបស់រដ្ឋបាលខេត្ត ដើម្បីធានាប្រសិទ្ធភាពការងារ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុង។

សម្ដេចក្រឡាហោមបានណែនាំក្នុងន័យដើមថា«យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាឱ្យបានខ្លាំង ព្រោះនៅថ្នាក់ខេត្ត ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា១ភាគ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅចៅហ្វាយខេត្តដើម្បីប្រជុំ។ មានកន្លែងខ្លះគណៈអភិបាលមិនខ្ចីចូលរួមប្រជុំ ហើយមិនឱ្យតម្លៃក្រុមប្រឹក្សា ដែលចំណុចនេះគឺជាការខុសឆ្គងហើយ»។
សម្ដេចបានសង្កត់ធ្ងន់ថាគណៈអភិបាលខ្លះមិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថាសមាជិកក្រុមប្រឹក្សានោះមានសមាសភាពមកពីអ្នកដែលធ្លាប់មានឋានៈតូចតាចជាងខ្លួន ប៉ុន្តែការគិតដូច្នេះត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឱ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។ សម្ដេចបានបន្តថាតួអង្គប្រធានក្រុមប្រឹក្សា និងគណៈអភិបាលត្រូវតែសាមគ្គីគ្នា ធ្វើការជាមួយគ្នា ត្រូវមានការជជែកគ្នាបើចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំណាមួយដែលមានសារៈសំខាន់។ សម្ដេចក៏បានគូសបញ្ជាក់ពីមន្រ្តីឱកាសនិយម មន្រ្តីប្រើអំណាចដោយរំលោភ ដោយសង្កត់ធ្ងន់ឱ្យចៀសវាងកុំធ្វើជាមន្រ្តីបែបនេះឱ្យសោះ ព្រោះជាបញ្ហាដែលនាំផ្ទៃក្នុងមិនរឹងមាំ។

សម្ដេចក៏បានបន្តណែនាំឱ្យកចិត្តទុកដាក់លើតួអង្គ៤ដែលសំខាន់ រួមមានមេឃុំចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។ សម្ដេចបានណែនាំឱ្យផ្ដល់ការលើកទឹកចិត្តដល់សមាសភាពសំខាន់ទាំង៤នេះឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល។ សម្ដេចបានសង្កត់ធ្ងន់ថាសមាសភាពមន្រ្តីទាំង៤ខាងលើនេះ គឺជាអ្នកកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋអាចដឹងថាគាត់ធ្វើបានល្អ ឬមិនល្អ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គម។ ក្នុងឱកាសនោះដែរ សម្ដេចក៏បានផ្ដល់ការពន្យល់អំពីអត្ថន័យនៃអភិក្រមទាំង៥ដែលបានដាក់ចេញដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងនោះសម្រាប់អភិក្រមឆ្លុះកញ្ចក់ សម្ដេចបានមានប្រសាសន៍ថា រាល់ការយល់ឃើញ ការលើកឡើងពីពលរដ្ឋ ពីមជ្ឈដ្ឋាននានា ការរិះគន់ក្នុងន័យស្ថាបនា គឺជាកញ្ចក់ឆ្លុះឱ្យឃើញពីបញ្ហានានា។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាសម្រាប់កម្ពុជា ទោះបីជាការងារនេះមិនទាន់អនុវត្តបានយូរ ប៉ុន្តែកម្ពុជាបានទទួលផលច្រើនសមគួរពីការអនុវត្តការងារកំណែទម្រង់នេះ ដ្បិតបណ្ដាប្រទេសនានា ពិសេសប្រទេសដែលកម្ពុជាបានរៀនសូត្រនោះ បានអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះរាប់រយឆ្នាំ និងឆ្លងកាត់បទពិសោធន៍ច្រើនជាងកម្ពុជាផង។ សម្ដេចបានស្នើក្រុមប្រឹក្សា និងគណៈអភិបាលត្រូវខិតខំអនុវត្តអំណាចដែលថ្នាក់ជាតិផ្ទេរមកហើយនេះឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.