ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តចំនួន៧

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តចំនួន៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តចំនួន៧

ភ្នំពេញៈ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តមួយចំនួនមានដូចជា ខេត្តស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ពោធិសាត់ កំពត កំពង់ធំ បាត់ដំបង។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមព្រះរាជក្រឹត្យបានត្រាស់បង្គាប់ផ្ទេរភារកិច្ចខេត្តមានដូចជាៈ 

១. ផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

២. ផ្ទេរភារកិច្ចឯកឧត្តម ថង សាវុន ពីអភិបាល នៃគណៈអភិបាលខេត្តរតនគីរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី។

៣. តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគីរី។

៤. ផ្ទេរភារកិច្ចឯកឧត្តម ម៉ៅ ធនិន ពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាគណៈអភិបាល នៃអភិបាលខេត្តកំពត។

៥. ផ្ទេរភារកិច្ចឯកឧត្តម សុខ លូ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាគណៈអភិបាល នៃអភិបាលខេត្តបាត់ដំបង។

៦. ផ្ទេរភារកិច្ចឯកឧត្តម ជាវ តាយ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ទៅជាគណៈអភិបាល នៃអភិបាលខេត្តពោធិ៍សាត់។

៧. ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ពីអភិបាល នៃគណៈអភិបាលខេត្ត ទៅទៅជាគណៈអភិបាល នៃអភិបាលខេត្តកំពង់ធំ

៨. តែងតាំងមុខតំណែងឯកឧត្តម ម៉ុម សារឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕ 

ដោយៈពលជ័យ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.