ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អ​ធីបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ដែល​រាជរដ្ឋាភិបាល បាន​សម្រេច​តែងតាំង​លោក គុយ វណ្ណូ ឋានន្ត​រស័ក​ក្តិ​ឧត្តមមន្ដ្រី​ថ្នាក់​លេខ​៥ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ជំនួស​លោក ឥ​ន្ទ សៅ​ឫទ្ធិ អតីត​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ដែល​បាន​ចូលនិវត្តន៍ ។​

​ក្នុងនោះ លោក គុយ វណ្ណូ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ដែល​ទើបតែ​តែងតាំង​មុខតំណែង​ថ្មី បាន​ឡើង​អាន​នូវ​សេចក្ដី​ប្ដេជ្ញាចិត្ត​ចំពោះ​គណៈអធិបតី និង​អង្គពិធី​ទាំងមូល ក្នុងកា​អនុវត្ត​តួនាទី ភារកិច្ច ដោយ​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង និង​ប្ដេជ្ញាចិត្ត​ក្នុងការ​បម្រើ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​បន្ត​ការថែរក្សា​សុខសន្ដិភាព សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម នៅ​មូលដ្ឋាន​ស្រុក​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក គុយ វណ្ណូ ត្រូវតែ​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត រវាង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម ជាមួយ​បណ្ដា​មន្ទីរ​អង្គភាព ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ឃុំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ។​
​លោក​អភិបាលខេត្ត បាន​បន្តទៀតថា បើទោះបីជា​មាន​ការផ្លាស់​ប្ដូរ​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​ថ្មី​ក៏ដោយ តែ​ដំណើរការ​នៃ​សកម្មភាព​ការងារ​គឺ​នៅ​បន្ត ពោល​គឺ​រដ្ឋបាល​ស្រុក ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងន័យ​បម្រើសេវា​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ និង​យកចិត្តទុកដាក់​ខ្ពស់ គ្រប់គ្រង​នូវ​រាល់​សកម្មភាព​ទាំងឡាយណា ដែល​បង្កឡើង​ដោយ​ការ​ញុះ​ញ៉ុង អុច​អាល ក្នុងន័យ​បំផ្លិចបំផ្លាញ​សុខសន្ដិភាព​ប្រជាពលរដ្ឋ ដោយ​រដ្ឋបាល​ស្រុក​ត្រូវ​ធ្វើ​ការបកស្រាយ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ បើ​សិន​បើ​មាន​សកម្មភាព​ខាងលើ​កើតឡើង ។ លោក​៩​េ ងួន រតនៈ បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ស្រុក បន្ត​តាមដាន និង​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំង​ទៅលើ​ការហូរ​ចូលមក​នូវ​ពលករ​ដែល​មកពី​ប្រទេស​ថៃ ដើម្បី​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​កូវី​ដ​-១៩ ជាពិសេស​គឺ​កូវី​ដ​-១៩​ប្រភេទ Delta ដែល​កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ឯ​ប្រទេស​ថៃ ហើយ​រដ្ឋបាល​ស្រុក​ត្រូវ​រៀបចំ​ឲ្យបាន​រួចជាស្រេច ទាំង​សម្ភារៈ ទាំង​ឧបករណ៍ ទីកន្លែង​ចត្តា​ឡី​ស័ក និង​ព្យាបាល ព្រមទាំង​ក្រុម​គ្រូពេទ្យ ដើម្បី​កុំឲ្យ​មាន​ភាពយឺតយ៉ាវ ធ្វើ​ឲ្យ​យុទ្ធនាការ​នៃ​ការទប់ស្កាត់​ជំងឺ​នេះ​ទទួល​បរាជ័យ បង្ក​ឲ្យមាន​ការផ្ទុះ​ជា​សហគមន៍​ធ្ងន់ធ្ងរ ៕​ដោយ​លោក ព្រំ ហន​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.