ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង

​លោក ឃួ​ង ស្រេង អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​ប្រវែង​ជាង​១​គីឡូម៉ែត្រ ពី​ផ្លូវ​២១៧​ដល់​ផ្លូវ​២៧១!

​លោក ឃួ​ង ស្រេង អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​ប្រវែង​ជាង​១​គីឡូម៉ែត្រ ពី​ផ្លូវ​២១៧​ដល់​ផ្លូវ​២៧១!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) កំណាត់​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​១​គីឡូម៉ែត្រ ចាប់​ពី​ផ្លូវ​២១៧​ដល់​ផ្លូវ​២៧១ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​ស្ថាបនា​ហើយ ក្រោយ​ពី​ដោះស្រាយ​ផលប៉ះពាល់​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ បាន​រួចរាល់ កាលពី​២​សប្តាហ៍​មុន​នេះ​។​

​ការដ្ឋាន​នេះ​បាន​បើក​ឱ្យ​ដំណើ​រនា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​ផងដែរ​។​នេះ​ជា​ការបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជា​លើក​ទី​១​ហើយ​និង​មាន​វត្តមាន​អភិបាល​រាជធានី​ភ្នំពេញ​ចូលរួម​តាំង​ក្រោយ​រីក​រាលដាល​ដោយកូវី​ដ​១៩​មក​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌមានជ័យ​បានឲ្យដឹងថា កំណាត់​ផ្លូវ​នេះ ជា​ផ្លូវ​ឲ្យមាន​លក្ខណៈ​តូចចង្អៀត​។ ដោយ​មើលឃើញ​ពី​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​គម្រោង​បើក​ផ្លួវ​នេះ​ឲ្យបាន​ធំ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ មាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​ផងដែរ​។ ក្នុងនោះ​យើង​សូម​កោតសរសើរ​ផងដែរ​ដែល​បងប្អូន​រស់នៅ​អម​សងខាង​ផ្លូវ​នេះ​សុខចិត្ត​កាត់​ផ្ទះ​ឬ​របង​ថ្ម​របង​ផ្ទះ​និង​តួ​ផ្ទះ​របស់​ខ្លួន​ចេញ​ក៏​មាន​ដើម្បី​ឱ្យ​អាជ្ញាធរ​ពង្រីក​ផ្លូវ​ឱ្យបាន​ធំ​ទូលាយ​។​

​កំណាត់​ផ្លូវ​នេះ​មាន​ប្រវែង​ជាង​១៣៧០​ម៉ែត្រ មាន​ទទឹង ១២​ម៉ែត្រ , ៩​ម៉ែត្រ និង​កន្លែង​ខ្លះ​៨​ម៉ែត្រ ដោយ​ភ្ជាប់​ពី​ផ្លូវ​២១៧ មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ រហូត​ទៅ​ដល់ ផ្លូវ​លេខ​២៧១ មុខ​មន្ទីរពេទ្យ​រុស្ស៊ី ឆ្លងកាត់​សង្កាត់​ចំនួន​២ គឺ​សង្កាត់​ស្ទឹងមានជ័យ​ទី​២​និង​សង្កាត់​បឹងទំពុន​ទី​១ ក្នុង​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។ កំណាត់​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ការចាក់​បេតុង ឆ្អឹង​ដែក​កំរាស់​២​តឹក ជាមួយនឹង​ការដាក់​លូ​ទំហំ​៦​តឹក ក្នុង​សាច់​ផ្លូវ​នេះ​ផងដែរ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា ៖​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ក្នុង​គម្រោង​ពង្រឹក​ផ្លូវ​នេះ​មាន​ចំនួន​២០៦​ក្បាលដី​ស្មើនឹង​ជាង​២៥០​គ្រួសារ ដោយ​ពួកគាត់​សុខចិត្ត សហការ​ជាមួយ​អាជ្ញាធរ ក្នុងការ​រុះរើ​ចេញ កាលពី​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២១​កន្លងមកនេះ​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​ឱ្យ​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​ស្ថាបនា​កំណាត់​ផ្លូវ​នេះ ត្រូវ​អនុវត្ត​ការងារ​ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ធ្វើយ៉ាងណា​ឱ្យ​កំណាត់​ផ្លូវ​ថ្មី​១​ខ្សែ​នេះ មាន​គុណភាព​ល្អ ប្រើប្រាស់​បាន​យូរអង្វែង ពិសេស​លើ​តំណ​ភ្ជាប់​នី​មួយៗ​ត្រូវ​ធ្វើឲ្យ​មាន​លក្ខណៈ​ហ្មត់ចត់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ៖​ក្នុង​សកម្មភាព​ចុះ​បើក​ការដ្ឋាន​ជា​ផ្លូវការ​នេះ លោក ឃួ​ង ស្រែង បាន​ធ្វើដំណើរ​ដោយ​ថ្មើជើង ដើម្បី​ត្រួតពិនិត្យ​លើ​ការដោះស្រាយ​ផលប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដើរ​ពី​ផើម​ផ្លូវ​រហូត​ដល់​ចុង​ផ្លូវ​ដោយ​ចាប់ពី​ផ្លូវ​២១៧ រហូត​ដល់​ផ្លូវ​២៧១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.