ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ==> អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍ជួយសង្គ្រោះស្រូវខ្វះទឹក ចំនួន ៥៣០ហិចតា នៅឃុំ​សាលាក្រៅ ==> អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់

​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​ដាក់ចេញ​វិធានការ​រដ្ឋបាល ផ្អាក​បណ្ដោះអាសន្ន​សកម្ម​ភាព​ការងារ មុខរបរ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ការជួបជុំ រយៈពេល​១៤​ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​បន្ដ​ចេញ​សេចក្ដីសម្រេច​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហា​នី​ភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២៤ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១​។ នេះ​បើ​តាម​សេចក្ដីសម្រេច​ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​។​

​ប្រការ​២ នៃ​សេចក្ដីសម្រេច​នេះ បានបញ្ជាក់​ថា ក្នុងអំឡុងពេល​នៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហា​នី​ភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ដូចខាងក្រោម​៖

* សាលារៀន រួម​ទាំង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន លើកលែង​សាលារៀន​ដែល​ធ្វើការ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អន​ឡាញ​
* អាជីវកម្ម​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀហ្គាឌិន និង​កាស៉ីណូ​
* រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ដ​នានា​
* អាជីវកម្ម​ម៉ាស្សា​
* រោងភាពយន្ដ រោង​សម្ដែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។​

​ក្រៅពី​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន ដូច​បាន​កំណត់​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេងទៀត ទៅតាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្ដែង ដោយ​អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ទៀតថា ក្នុងអំឡុងពេល​នៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែល​មាន​លក្ខណៈ​កុះករ​កកកុញ មិនឲ្យ​លើសទី​១៥​នាក់ លើកលែង​តែ​ចំពោះ​ករណី ដូច​មាន​កំណត់​នៅក្នុង​ប្រការ​៣ នៃ​សេចក្ដីសម្រេច​នេះ​។​

​ខាងក្រោម​នេះ ជា​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.