ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្តេច ហ៊ុន សែន សម្តេច​យាង​ទៅ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រឹក​វេលា​ម៉ោង ៥:១០​នាទី ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ញើញ​ចាកចេញ​ពី​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះទៅ​កាន់​ខេត្ត ប៉ៃ លិន នៅតាម​ផ្លូវ​ធ្វើ​ដំណើរ​ផ្លូវជាតិ​លេខ ៥៩ សម្តេច​តេជោ​បាន​អញ្ញើញ​ចុះ​សាកសួរ​សុខទុក្ខ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាម​សាលា​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង​បាន​ផ្តល់​អាគារ​សិក្សា ទីចាត់ការ និង​សមិទ្ធផល​ផ្សេង​មួយ​ចំនួន ៖ ពិសេស​នៅ​ព្រឹក​នេះ​សម្តេច​តេ​ជោបាន​ពិសារ​គុយទាវ​នៅ​សំពៅ​លូន យ៉ាង​ឆ្ងាញ់ ។​

​ខាងក្រោម​នេះ​គឺជា​អាគារ​សិក្សា ទីចាត់ការ​អាគារ​ស្នាក់​នៅ​របស់​គ្រូ និង​សិស្ស តារាង​បាល់ទះ បាល់បោះ បាល់ទាត់ និង​សមិទ្ធិផល​ផ្សេងៗ​មួយចំនួនទៀត ៖
១ – វិទ្យាល័យ​ម៉ាឡៃ ស្ថិតក្នុង​ភូមិ​វាល​ហា​ត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។ ផ្តល់ជូន ផ្នែក​មតេយ្យ មាន​អាគារ​សិក្សា​១​ខ្នង ស្មើនឹង​៦​បន្ទប់   ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទាប់ បំពាក់​សំភា​រះ​ប្រើប្រាស់​ក្នុង​ទីចាត់ការ  ធ្វើ​តារាង​បាល់ទាត់  បាល់ទះ បាល់បោះ ។
​ផ្នែក​វិទ្យាល័យ​ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង កំពស់​២​ជាន់ មាន​១២​បន្ទប់  ទីចាត់ការ​១​ខ្នង ស្មើនឹង​៣​បន្ទប់  ធ្វើ​សាល​សហ​សិក្សា និង​ធ្វើ​របង​ព័ទ្ឋជុំវិញ​ផង​ដែរ​។
២ -​សាលាបឋមសិក្សា ម៉ាឡៃ ស្ថិតក្នុង​ភូមិ​វាល​ហា​ត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។ ផ្តល់ជូន ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់  អាគារ​សិក្សា​១​ខ្នង កំពស់​២​ជាន់ មាន​២០​បន្ទប់ ផ្តល់ជូន​ម៉ា​សុីន​ព្រីន​២  កុំព្យួទ័រ​៤ ម៉ា​សុីន​ថតចម្លង​១  ។
​ក្នុងនោះ​មាន​ផ្តល់ជូន​សាលាបឋមសិក្សា​ក្នុងស្រុក​នេះ ៥​ឃុំ​ទៀត ដោយ​១​ឃុំ​ផ្តល់​ជូន​អាគារ​សិក្សា​១​ខ្នង មាន​៦​បន្ទប់ ។ និង​ផ្តល់​ជូន​ដល់​វិទ្យាល័យ ហ៊ុន សែន ម៉ាឡៃ ដែល​សម្តេច​មិន​បាន​អញ្ជើញ​ទៅ​ដល់ ដោយ​ផ្តល់​ជូន​នូវ​អាគារ​សិក្សា​១​ខ្នង កំពស់​២​ជាន់ មាន​១២​បន្ទប់ ទីចាត់ការ​១​ខ្នង មាន​៣​បន្ទប់  ម៉ា​សុីន​ព្រីន​២  កុំព្យួទ័រ​៤ និង​ម៉ា​សុីន​ថតចម្លង​១  ផងដែរ​។
៣ -​សាល​បឋមសិក្សា ហ៊ុន សែន សង្កែ ស្ថិតក្នុង​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។ ផ្តល់ជូន​អាគារ​សិក្សា​១​ខ្នង មាន​៦​បន្ទប់​។
៤ -​សាលាបឋមសិក្សា បឹង បេង ស្ថិតក្នុ​ភូមិ​ជ្រៃ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ ផ្តល់ជូន​អាគា​សិក្សា​១​ខ្នង ២​ជាន់​១២​បន្ទប់ និង​ទីចាត់ការ​១​ខ្នង មាន​៣​បន្ទប់​។​
៥ -​សាលាបឋមសិក្សា ហ៊ុន សែន ជ្រៃ​សីមា ស្ថិតក្នុង​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ខេត្ត​បាត់ដំបង ។ ផ្តល់ជូន​អាគារ​សិក្សា​១​ខ្នង​២​ជាន់ មាន​១០ បន្ទប់  ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់ ។
៦ -​សាលាបឋមសិក្សា ហ៊ុន សែន សន្តិភាព ស្ថិតក្នុង​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។ ផ្តល់ជូន​អាគារ​សិក្សា​៣​ខ្នង កំពស់​២​ជាន់​មាន​៣៥​បន្ទប់  ទីចាត់ការ​១​ខ្នង មាន​៣​បន្ទប់​។
៧ -​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ កូន​ភ្នំ​៣២ ស្ថិតក្នុង​ភូមិ​កូនភ្នំ​ខាងត្បូង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។ ផ្តល់ជូន​អាគារ​សិក្សា​២​ខ្នង ស្មើនឹង​២៤​បន្ទប់​
​ដោយ​ផ្តល់​ជូន​ផ្នែក​បឋម អាគារ​សិក្សា​១​ខ្នង ២​ជាន់​១២​បន្ទប់  និង​ផ្នែក​អនុវិទ្យាល័យ​
​នូវ​អាគារ​សិក្សា​១​ខ្នង ២​ជាន់​១២​បន្ទប់​ដូចគ្នា​។ ផ្ទះ​គ្រូ​២​ជាន់ ១០​បន្ទប់ ផ្តល់ជូន ទាំង​បឋម និង​អនុវិទ្យាល័យ នូវ​កុំព្យួទ័រ​១០​គ្រឿង  ម៉ា​សុីន​ព្រីន ៤​គ្រឿង និង​ម៉ា​សុីន​ថតចម្លង​ចំនួន​២​គ្រឿង​ផង​ដែរ​។​
៨ -​សាលា​បឋម សិក្សា​អង្គរ​បាន ស្ថិតនៅក្នុង​ភូមិ អណ្តូង​២ ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។ ផ្តល់ជូន ទីចាត់ការ​១​ខ្នង​៣​បន្ទប់  ធ្វើ​របង​បន្ថែម​។
៩ -​សាលាបឋមសិក្សា​ចក្រី ស្ថិតក្នុង​ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង
​។ ផ្តល់ជូន ថវិការ​មួយចំនួន ។
១០ – សាលាបឋមសិក្សា​ភ្នំព្រឹក ស្ថិតក្នុង​ភូមិ ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។ ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង ២​ជាន់​២០ បន្ទប់  ទីចាត់ការ​១​ខ្នង ៣​បន្ទប់​
​ផ្នែក​ម​ត​រយ្យ​សិក្សា ផ្តល់ជូន​អាគារ​សិក្សា​១​ខ្នង ៣​បន្ទប់   ផ្ទះ​គ្រូ​១​ខ្នង ២​ជាន់​១០​បន្ទប់ ។
១១-​វិទ្យាល័យ ពេជ្រ​ចិន្តា ស្ថិតនៅក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។ ផ្តល់ជូន​អាគារ​សិក្សា​១​ខ្នង ៣​ជាន់​២៤​បន្ទប់   ទីចាត់ការ​១​ខ្នង ៣​បន្ទប់   បង្ហើយ​អាគារ​សិក្សា​១​ខ្នង ១២​បន្ទប់   ជួសជុល​អាគារ​ចាស់ៗ និង​ធ្វើ​តារាង​បាល់ទាត់ បាល់ទះ និង​បាល់បោះ ។​
១២ – វិទ្យាល័យ​កំរៀង ស្ថិតក្នុង​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។ ផ្តល់ជូន​អាគារ​សិក្សា​៣​ខ្នង​៣០​បន្ទប់   ទីចាត់ការ​១​ខ្នង​៣​បន្ទប់  ផ្ទះ​គ្រូ​១​ខ្នង​២​ជាន់ ១០​បន្ទប់  ផ្ទះ​សិស្ស​១​ខ្នង​២​ជាន់ ១០​បន្ទប់  និង​រៀបចំ​តារាង​បាល់ទាត់ បាល់ទះ បាល់បោះ ។
១៣ -​សាលាបឋមសិក្សា​ភ្នំ​កុយ ស្ថិតនៅក្នុង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង​២​ជាន់​១២​បន្ទប់  ទីចាត់ការ​១​ខ្នង​៣​បន្ទប់   កុំព្យូទ័រ​១០​គ្រឿង  ម៉ាស៊ីន​ព្រីន ២​គ្រឿង  ម៉ាស៊ីន​ថត​ចំ​ម្ល​ង​១​គ្រឿង រៀបចំ​តារាង​បាល់ទាត់ បាល់បោះ បាល់ទះ និង​បង្កើត​អោយទៅ​ជា​អនុវិទ្យាល័យ​ភ្នំ​កុយ​។ និង​សំរាប់​ផ្នែក​មតេយ្យ​សិក្សា​វិញ​ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង ៣​បន្ទប់​។
១៤ -​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ស្ថិតក្នុង​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង​
​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ផ្តល់ជូន ជា​វិទ្យាល័យ​ថ្មី  ព្រោះ​សព្វថ្ងៃ​នេះ​អាច​លិច​ទឹក និង​អាច​មាន​គ្រោះថ្នាក់​ដល់​គ្រូ​និង​សិស្ស ដូច្នេះ​ត្រូវ​ប្តូរ​ទៅ​ទីតាំង​ផ្សេង  ហើយ​យក​ទីតាំង​នេះ​ធ្វើជា​ការិយាល័យ​អប់រំ​វិញ ។ វិទ្យាល័យ​នេះ​ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង ៣​ជាន់​៣០​បន្ទប់   ផ្ទះ​ស្នាក់នៅ​គ្រូ ១​ខ្នង​២​ជាន់​១០​បន្ទប់    ផ្ទះ​ស្នាក់នៅ​សិស្ស​១​ខ្នង​២​ជាន់​១០​បន្ទប់   ទីចាត់ការ​១​ខ្នង​៣​បន្ទប់​។
១៥ -​សាលាបឋមសិក្សា សាលា​ក្រៅ ស្ថិតក្នុង​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង​២​ជាន់​១២​បន្ទប់​ទីចាត់ការ​១​ខ្នង​៣
​បន្ទប់  កុំព្យួទ័រ​២​គ្រឿង  និង​ម៉ា​សុីន​ព្រីន​១​គ្រឿង​ផង​ដែរ​។
១៦ -​អនុវិទ្យាល័យ សន្តិភាព ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង ២​ជាន់​១២​បន្ទប់  ទីចាត់ការ​១​ខ្នង​៣​បន្ទប់  របង​ព័ទ្ឋជុំវិញ តារាង​បាល់ទាត់ បាល់ទះ កុំព្យួទ័រ​២​គ្រឿង និង​ម៉ា​សុីន​ព្រីន ១​គ្រឿង និង​ម៉ាស៊ីនថតចម្លង​ចំនួន​១​ផងដែរ​។
១៧ – សាលាបឋមសិក្សា ទួល​ល្វា ស្ថិតនៅក្នុង​ភូមិ​ទួល​ល្វា ឃុំ​ទួល​ស្វា ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន ។ ផ្តល់ជូន អាគារ​សិក្សា​១​ខ្នង​៥​បន្ទប់  ទីចាត់ការ​១​ខ្នង​៣​បន្ទប់  ។
១៨ – អនុវិទ្យាល័យ ប​យ៉ាខា ស្ថិតក្នុង​សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ផ្តល់ជូន​អាគារ​សិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់  និង​ទីចាត់ការ​១​ខ្នង​៣​បន្ទប់​។​
១៩- សាលាបឋមសិក្សា ប​យ៉ាខា ស្ថិតក្នុង​សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ផ្តល់ជូន របង​ព័ទ្ធជុំវិញ និង​រៀបចំ​តារាង​បាល់ទាត់ បាល់ទះ បាល់បោះ ។
២០-​សាលាបឋមសិក្សា ហ៊ុន សែន អូរច្រា ស្ថិតក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ផ្តល់ជូន​អាគារ​សិក្សា​១​ខ្នង ៣​ជាន់​១៥​បន្ទប់   និង​សាងសង់​ទីចាត់ការ​១​ខ្នង ៣​បន្ទប់ ។
២១ -​វិទ្យាល័យ ហ៊ុន សែន ទេព​និម្មិត ក្រុងប៉ៃលិន ស្ថិតក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ផ្តល់ជូន​អាគារ​សិក្សា​១​ខ្នង​៣​ជាន់ ៣០​បន្ទប់   ទីចាត់ការ​១​ខ្នង ៣​បន្ទប់
​អាគារ​ស្នាក់​នៅ​គ្រូ ១​ខ្នង​២​ជាន់​១០ បន្ទប់    អាគារ​ស្នាក់​នៅ​សិស្ស​១​ខ្នង​២​ជាន់​១០ បន្ទប់  រៀបចំ​តារាង​បាល់ទាត់  បាល់ទះ បាល់បោះ ។​
​ដោយ ៖ ហុក វិបុល​

 

img-20161020-wa0045 img-20161020-wa0041 img-20161020-wa0044 img-20161020-wa0043

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.