ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ត្រួតពិនិត្យ​ផ្លូវ​កំពុង​ឈូសឆាយ និង​ពង្រីក​ផ្លូវ​ដាក់លូ​រំដោះ​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ​២០១៦ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​លោក​ប្រធាន​មន្ទីរ​សាធារណ ការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក សំ លាង​ទ្រី បាន​ជម្រុញ​ឱ្យ​ក្រុមការងារ ស្ថាបនា​ពង្រីក​ផ្លូវ ពន្លឿ​នសកម្មភាព ហើយ រាល់​ការងារ​ជួសជុល​ផ្លូវ ត្រូវ​យកចិត្តទុកដាក់​អំពី​គុណភាព​តាម​បទដ្ឋាន​បច្ចេកទេស​ធ្វើ​ផ្លូវ និង​លូ ឱ្យ​ពង្រីក​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ទៅកាន់​ក្រុម​ការងារ​បច្ចេកទេសរ​បស់​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដោយ​ស្នើ​ឱ្យ​ក្រុមការងារ​ស្ថាបនា​ពង្រីក​ផ្លូវ​នេះ ពន្លឿ​នសកម្មភាព​ជួសជុល​យកចិត្តទុកដាក់ អំពី​គុណភាព​នៃ​ការជួសជុល​ដោយ​ផ្អែក​ទៅតាម​បទដ្ឋាន​បច្ចេកទេស ការ​កេងចំណេញ ឬ​កាត់បន្ថយ​កម្រិត​ស្តង់ដា​នោះឡើយ ។

​លោក សំ លាង​ទ្រី បាន​បន្តថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ពេលនេះ​កំពុង​ស្ថាបនា​ពង្រីក​ផ្លូវ​ទាំង​សងខាង ដែល​មាន​ទទឹង​ម្ខាងៗ ៤,៥​ម៉ែត្រ ដោយ​ក្រាល​កៅស៊ូ DBST ប្រវែង ២១៧០​ម៉ែត្រ និង​ដាក់លូ​រំដោះ​ទឹកភ្លៀង​តាម​បណ្តោយ ផ្លូវ​ប្រវែង​សរុប ១៣៨០​ម៉ែត្រ ក្នុងនោះ​លូ​មុខ ១​ម៉ែត្រ មាន​ប្រវែង ៩៦០​ម៉ែត្រ នឹង​លូ​មុខ ៨​តឹក មាន​ប្រវែង ៤២០​ម៉ែត្រ កំពុង​ដំណើរការ​ស្ថាបនា​នៅក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ។​

​លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​ខេត្ត​ថា សម្រាប់​ការងារ​ថែទាំ​ប្រចាំឆ្នាំ​២០១៦ មន្ទីរ​បាន​ផ្តល់​អាទិភាព សម្រាប់​ការងារ​តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍​ថ្មី បង្គោល​សុវត្ថិភាព បង្គោលគីឡូម៉ែត្រ រនាំង​ដែក​ការពារ​សុវត្ថិភាព និង​ការ​ថែ ទាំ​សម្អាត​ចិញ្ចើម​ផ្លូវ​នៅ​តាម​ផ្លូវជាតិ​ផ្លូវ​ខេត្ត និង​ក្រាល​កៅស៊ូ​សំខាន់ៗ​មួយចំនួនទៀត ។ លោក​បន្តថា ផ្លូវ​ទាំង​នោះ​រួម​មាន​ផ្លូវ ជាតិ​លេខ ៦២ ផ្លូវ ជាតិ​លេខ ៦៤ ជាតិ​លេខ​៩៥ និង​ផ្លូវ​ខេត្ត​លេខ ២៦២៦ ។​

​នៅក្នុង​ឆ្នាំ​២០១៧ ខាងមុខនេះ មន្ទីរ​មាន​ផែនការ​ផ្តល់​អាទិភាព​សំខាន់​ទៅលើ​ការងារ​គូស​គំនូស​ចរាចរណ៍ តាមផ្លូវ ជាតិ និង​ផ្លូវ​ខេត្ត ដែល​ក្រាល​កៅស៊ូ​ក៏ដូចជា ផ្លូវ​ខេត្ត​លេខ ២៦២៨ ផ្លូវ​ខេត្ត 2PVH2 ថែទាំ​និង​ជួសជុល​សម្បុកមាន់​ធ្វើឱ្យ ប្រសើរឡ៉ើង និង​ផ្លូវ​សំខាន់ៗ​មួយចំនួន​នៅក្នុង​ខេត្ត ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ និង​បាន​ផ្តល់​ថវិកា​សម្រាប់ ការស្ថាបនា​ផ្លូវ​នេះ តាមរយៈ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​នោះ​ផង ទៀត ៕

 

 

img-20161020-wa0002

img-20161020-wa0003

img-20161020-wa0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.