ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

​លោក អេង សុភាព បាន​អះអាង​ថា បញ្ហា​ធ្វើ​ប្លង់​ដី​អាង​ស្តុក​ទឹក​៧​មករា លោក​មិន​មាន​ពាក់ព័ន្ធ​ឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បញ្ហា​រឿង​ដីធ្លី​មិន​ចេះ​ចប់​ឡើយ នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល លោក​សែន​ឈឺ​ក្បាល​អ្នកខ្លះ​អាង​សិទ្ធិអំណាច​គាបសង្កត់​ប្រជាពលរដ្ឋ​ក្រីក្រ រឹបអូស​យក​ដី​ពួកគាត់​យ៉ាង​អយុត្តិធម៌ អ្នកខ្លះ​ប្តឹង ផ្តល់​គ្នា រហូតដល់​មាន​ការឈ្លោះប្រកែក​បាញ់បោះ​គ្នា​ថែមទៀត​ផង​ក៏​ដោយសារ​តែ​បញ្ហា​ដី​នេះ​ឯង ។​

​ដូច្នេះ​រឿងរ៉ាវ​ដែល​កំពុងតែ​កើត​ឡើង​នៅក្នុង​អាង​ស្តុក​ទឹក​៧​មករា ដែល​ស្ថិត​នៅក្នុង​ឃុំ​អន្លង់​រមាត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដែល​បាន​ចោទប្រកាន់​ទៅ​លោក អេង សុភាព អនុប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​កណ្តាលស្ទឹង​ថា បាន​ស៊ិស ស៊ុស​ជាមួយ​លោក ផៃ ប៊ុន​ឈឿន អតីត​អភិបាលខេត្ត​កណ្តាល ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី ១៧​ហិកតា ក្នុង​អាង​ស្តុក​ទឹក ៧​មករា ។ ហើយ​ចំណែក​លោក អេង សុភាព បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា លោក​មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នោះ​ទេ ប្រជាពលរដ្ឋ ទាំង​អស់​ប្រហែលជា​មិន​បាន​ជ្រាប​ទេ គ្រាន់​តែ​ត្រឹម​ម៉ា​ឮ ហើយ​ចេះតែ​ថា តាមៗ​គ្នា​ពីព្រោះ​ភូមិ​កំពង់ទួល អត់​ត្រូវ​លោក​ស៊ី​ញ៉េ ទេ ពីព្រោះ​លោក​មាន​ឋានៈ​ត្រឹមតែ​អនុប្រធាន​ប៉ុណ្ណោះ មាន​សិទ្ធ​ឯណា​ទៅ​ស៊ីញ៉េ​សម្រេច​នោះ ។​

​លោក​បាន​បញ្ជាក់ទៀតថា ការងារ​រត់​ការទាក់ទង​ស៊ិសស៊ុស​ស្អី​នោះ ក៏​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ដែរ ពីព្រោះ​វា​ជា​អាង ស្តុក​ទឹក​របស់​រដ្ឋ​មិនមែន​ចេះ​តែ​ធ្វើ​ស្រេច​នឹង​ចិត្ត​នោះទេ គឺ​ទាល់តែ​មាន​ការឯកភាព​ពី​ខេត្ត ហើយ​គេ​ប្រកាស​បិទ​ផ្សាយ ជា​សាធារណៈ ហើយ​កាលដែល​គេ​បិទ​ផ្សាយ​ចេញ​ម្តេច​ក៏​មិន​ប្តឹង សួរថា គាត់​មាន​ភស្តុតាង​អី​សម្រាប់​ប្តឹង ពីមុន​ប្តឹង​ខ្ញុំ​ម្តង ហើយ ទៅ ACU គាត់​ថា ខ្ញុំ​រត់​ការ​ឱ្យ​ឧកញ៉ា​ម្នាក់​ដល់ពេល​ទៅ​ដល់​ថ្នាក់លើ គឺ​អត់​មាន​អ្វី​ព្វាក់ព័ន្ធ​ទាល់តែសោះ ។​

​លោក អេង សុភាព បន្តទៀតថា ការពាក់ព័ន្ធ​ក្នុង​រឿង​អាង​ស្តុក​ទឹក ៧​មករា បើ​និយាយ​ពី​គោលការណ៍​មិនមែន ប្រជាពលរដ្ឋ​ជា​អ្នកប្តឹង​ទេ គឺ​រដ្ឋ​តែ​ម្តង​ជា​អ្នក​ប្តឹង​ពីព្រោះ​វា​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​រូប​លោក​មាន​សិទ្ធិ​ឯណា​ទៅ​រត់ការ​រឿង ហ្នឹង​នោះទេ ? ហើយ​លោក​មាន​សិទ្ធិ​ឯណា​ទៅ​ចុះហត្ថលេខា​រឿង​នោះ អាង​ស្តុក​ទឹក​ប៉ុណ្ណា​ណី​អ្នកណាយក​ចង្អេរ​ទៅ​បាំងជិត គាត់​ត្រឹម​តែ​អនុប្រធាន​ការិយាល័យ​ភូមិបាល​ទៅ​សម្រេច​អ្វី​ចេញ ហើយ​វា​ហួស​ពី​សមត្ថភាព​របស់​លោក លោក​នៅតែ​មាន​ប្រសាសន៍​ដដែលៗ​ថា ក្នុងករណីនេះ​លោក​ឥត​មាន​ការពាក់ព័ន្ធ​អ្វី​នោះ​ទេ ។​

​សារព័ត៌មាន​យើងខ្ញុំ​ដែល​ធ្លាប់តែ​ឮ​អំពី​កិត្តិនាម​របស់​លោក​ធ្លាប់​ចុះ​ជួយ​តាម​ភូមិ​-​ឃុំ ក្នុង​ស្រុក​កណ្តាលស្ទឹង​ជា​រឿយៗ ដែលជា​ស្នាដៃ​របស់​លោក ហើយ​បញ្ហា​រឿង​អាង​ស្តុក​ទឹក​៧​មករា គឺ​អាស្រ័យ​ថ្នាក់លើ​ជា​អ្នកត្រួតពិនិត្យ និង​ដោះស្រាយ ដោយ​ពិតៗ ៕

 

cheasophara_maophirun

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.