ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

លោក ជាវ តា​យ​ផ្ដល់ជូន​សម្ភារៈ​បរិក្ខារ ដល់​អនុសាខា​កាកបាទ​ក្រហម​ត្រៀម​បម្រើ​សកម្មភាព​មនុស្សធម៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ សម្ភារៈ​បរិក្ខារ រួមមាន អាវ​ពោង​ចំនួន​១៦០​អាវ ទឹកជែ​លលាង​សម្អាត​ដៃ​ចំនួន​៨០​កេស​ស្មើនឹង ២០០០​ដប ជា​អំណោយ​សប្បុរសធម៌​កាកបាទក្រហមកម្ពុជា ។

​នៅ​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០២០​ត្រូវបាន​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​អភិបាលខេត្ត បាន​ប្រគល់​ជូន​ដល់ អនុសាខា​កាកបាទ​ក្រហម​ក្រុង ស្រុក ដែល​មាន​អភិបាលក្រុង​ស្រុក​ទាំង​៨ ចូលរួម​ទទួល ដើម្បី​យក​ទៅ​ត្រៀម​បម្រើ​ក្នុង​ហេតុការណ៍​សកម្មភាព​ម​នុស្ស​ធម៌ ពិសេស​បម្រើ​ដល់​សកម្មភាព ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​កើតឡើង​ឬ​ដោយ​ប្រការ​ចាំបាច់​ផ្សេងៗ​រួម​នឹង​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​ផងដែរ ។​

​អំណោយ​ដែល​បាន​បែងចែក​ប្រគល់ជូន​ដល់ អនុសាខា​កាកបាទ​ក្រហម​ទាំង​៨​ក្រុង​ស្រុក​រួមមាន ក្នុង​មួយ​ក្រុង​ស្រុក​ទទួលបាន អាវ​ពោង​ចំនួន​២០​អាវ ទឹកជែ​លលាង​សម្អា​តដៃ ចំនួន​១០​កេស ថ្មើរ​នឹង​២៥០​ដប​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង​ជា​អភិបាលខេត្ត​បាន​កោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​អនុសាខា​កាកបាទ​ក្រហម ក៏ដូចជា​អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់ ដែល​កន្លងមក​តែងតែបាន អនុវត្ត​សកម្មភាព​ការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​មិន​ប្រកាន់​និន្នាការ ឬ​សាសនា​ឡើយ ស្រប​តាម​ប្រសាសន៍​ផ្ដាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទាន់ពេលវេលា​ឆាប់រហ័ស និង​ចំ​គោលដៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក ជាវ តា​យ ក៏​បាន​ក្រើនរំលឹក​ដល់ អាជ្ញាធរ​ក្រុង​ស្រុក ដោយ​បាន​បញ្ជាក់ថា បើ​ទោះបី​ក្នុង​ខេត្ត​កំពត​ពេលនេះ ស្ថានភាព​ទឹកភ្លៀង​មិន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​ផលដំណាំ សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ ក៏​សូមឱ្យ អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​តា​មដា​ន​ស្ថានភាព​ទឹកភ្លៀង​នៅ​មូលដ្ឋាន​ឲ្យបាន​ជាប្រចាំ ។ ហើយ​បើ​មាន​សភាពការណ៍​កើតឡើង​នៅក្នុង​មូលដ្ឋាន សូម​អោយ​អាជ្ញាធរ ចុះ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ជា​ប្រញាប់ ឬ​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ដើម្បី​រួម​គ្នា​ជា​កម្លាំង​សរុប​មធ្យោបាយ​សរុប និង​មាន​វិធានការ​សរុប​ក​ក្នុង​ការដោះស្រាយ​ឲ្យបាន​ជាបន្ទាន់ មិន​ត្រូវ​ទុក​ឲ្យ​បញ្ហា​កើតឡើង នៅក្នុង​មូលដ្ឋាន ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បាន​ដោះស្រាយ​និង​ចាប់​វិធានការ​ជួយ​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​ឡើយ​។

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត ក៏​បាន​ស្នើឱ្យ​អាជ្ញាធរ​ក៏ដូចជា​អនុសាខា​កាកបាទ​ក្រហម​គ្រប់​ក្រុង​ស្រុក​ទាំងអស់ ក្រោយពី​ទទួលបាន​នូវ​សម្ភារៈ​បរិក្ខា​នេះ ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ចំ​គោលដៅ​និង​មាន​ប្រសិទ្ធភាព​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.