ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

ក្រុមចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​ថៅកែ​ទិញ​-​លក់​ដំឡូង​មី​អស់​ទឹកប្រាក់​ប្រមាណ​ជា​បី​ម៉ឺន​ដុល្លា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ថៅកែ​ទិញ​លក់​តំឡូង​មី​ក្នុងស្រុក​កូន​មុំ​ម្នាក់​ត្រូវ ក្រុមចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​អស់​ទឹកប្រាក់​ប្រមាណ​ជា​បី​ម៉ឺន​ដុល្លា​អាមេរិក​ខណដែល​ម្ចាស់ផ្ទះ​កំពុង​អង្គុយ​នៅ​ក្រោមផ្ទះ ។​

​ហេតុការណ៍​ចោរ​ប្រដាប​អាវុធ​ចូល​ប្លន់​ថៅកែរ​ទិញ​លក់​ដំឡូង​មីនោះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧.៣០​នាទី​យប់​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​៣​ឃុំ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​។​

​តាម​ប្រភព​បាន​អោយដឹងថា​វេលា​កើតហេតុ​ខាងលើ​ស្រី្ត​មា្ចស់ផ្ទះ​ឈ្មោះ​មឿង​សោភណ្ឌ័​អាយុ​៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ​នៅ​អង្គុយ​ក្រោមផ្ទះ​រួម​ជាមួយ​កូនៗ​ស្រាប់តែ​មាន​មនុស្ស​មិន​ស្គាល​ឈ្មោះ​ចំនួន​បី​នាក់​ដើរ​សំដៅ​ចូល​មក​ធ្វើ​សកម្មភាព​ប្លន់​តែម្តង​។​

​តាម​ប្រភព​ពី​ស្រី​ម្ចាស់ផ្ទះ​បានឱ្យដឹង​ថា​ខណៈ​នោះ​ប្តី​គាត់​មិន​នៅផ្ទះ​ទេ​គាត់​អង្គុយ​នៅ​ក្រោម​ផ្ទះ​ស្រាប់តែ​ក្រុមចោរ​មាន​គ្នា​បី​នាក់​ដើរ​សំដៅ​មករក​គាត់​ហើយ​ម្នាក់​យក​កាំភ្លើង​គាត់​ហើយ​ស្រែក​ថា​កុំ​ឡូឡារ​នៅ​ឱ្យ​ស្ងៀម​រួច​បញ្ជា​ឱ្យ​កូនៗ​ចូល​ក្នុង​ផ្ទះបាយ​គំរាម​ដោះ​គ្រឿងអលង្ការ​និង​ឱ្យ​គាត់​ស្ត្រី​ម្ចាស់ផ្ទះ​នាំ​ឡើង​លើ​ផ្ទះ​ទារក​កូនសោ​ទូរ​ចាក់​ប្រមូល​យក​លុយ​ច្រក​ស្បោង​ទាំងអស់​និង​រើកកាយ​តាម​បន្ទប់​ហើយ​សួរ​រក​សោ​ឡាន​តែ​គាត់​ប្រាប់​សោរ​ឡាន​សោរ​នៅ​ឯ​ប្តី​របស់​គាត់​។​

​គាត់​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ត​ទៀត​ថា​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​រួច​ក្រុមចោ​ក៏​គេចខ្លួន​អស់​មិន​ដឹង​ដោយ​មធ្យោបាយ​អ្វី​ទេ​ព្រោះ​ភយ័​ពេក​តាម​មើល​ពួក​វា​មិន​ទាន់​ទេ​។​

​ប្រភព​បន្តថា​ក្រុមចោប្លន់នោះ​មាន​គ្នា​បី​នាក់​ចាស់​អាយុ​ប្រហែល​៥០​ឆ្នាំ​ម្នាក់​ក្មេង​ក្រោម​២០​ឆ្នាំ​ម្នាក់​មាន​កាន់​កាំភ្លើង​វែង​មួ​យ​ដើម​ខ្លី​មួយ​ដើម​។​

​ក្នុង​ហេតុ​កាណ៍​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​រងរបួស​ឬ​គ្រោះថ្នាក់​អ្វី​ទេ​តែ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រាក់​រៀល​៩០​លាន​(​កៅសិប​លាន​រៀល​)​ប្រាក់​ដុល្លា​៧០០០$(​ប្រាំពី​ពាន់​ដុល្លា​)​ជញ្ជៀន​មាស​មួយ​វង្ស​ប្លាក​ទីន​មួយ​វង្ស​ក្រវឹល​មួយគូ​រទូរ​សព្ទ័​ពីរ​គ្រឿង​អាយ​ហ្វូន​មួយ​សាំសុង​មួយ​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​តាម​ស្ទាក់​និង​សហ​កាណ៍​គ្រប់​ច្រកល្ហក​ដែរ​តែ​ពុំ​រកឃើញ​ស្រមោល​ចោរប្លន់​នោះឡើយ បច្ចុប្បន្ន៍​សមត្ថកិច្ច​កំ​ពុង​ស្រាវជ្រាវ​រក​បន្តទៀតគ្រ​បទឹស​ទី​និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ជាប់​ព្រំប្រទល់​គ្នា​ផងដែរ​។ សូមបញ្ជាក់​ថា​ថ្ងៃ​ដែល​ចោរ​ប្លន់​នោះ​គឺ​ចំ​ថ្ងៃ​ការកូន​អធិការរង​ស្រុក​កូន​មុំ នៅពេលនោះ​ហើយ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​មាន​សភាព​ស្រវឹង​ធ្លាក់​ភ្នែក​អស់​គ្នា​ហើយ​នៅពេល​នោះ​ធ្វើអោយ​ចោរ​មាន​ឱកាសល្អ​៕
​សន ចាន់​ឌី​

 

20160327ch1 (6) 20160327ch1 (1) 20160327ch1 (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.