ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

បុរស​ជា​ប្តីប្រើ​ហិង្សា​លើ​ភរិយា​ ត្រូវ​ប៉ូលិស​ឃុំ​ស្រែ​ខ្ទុម​ណែនាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ ករណី​ប្រើ​អំពើ​ហិង្សា​មួយ​បាន​កើតឡើង រវាង​ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា បង្ករ​វាយតប​ដល់​ប្រពន្ធ​ឲ្យ​រងរបួស​ត្រង់​ច្រមុះ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​១១​នឹង​០០​នាទី​យប់​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​

​បើ​តាម​ចម្លើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ឆ្លើយ​ប្រាប់​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុម​ថា គាត់​ទាំង​ពីរ​អ្នក​ប្តី​ប្រពន្ធ បាន​គ្នា​អស់​រយៈពេល​១​ឆ្នាំ ហើយ​ព្រមទាំង​នាំគ្នា​មក​រក​ស៊ីឈ្នួល​ដក​ដំឡូង​នឹង​ដាំដំឡូង​នៅក្នុង​ស្រុក​កែវ​សីមា ។ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះ​អា​សន្ធ​ភូមិ​អូរ​អាម​ឃំ​ុ ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី ។ ចំណែក​បុរស​ជា​ប្តី​ដែល​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​មាន​ឈ្មោះ​គង់ សំអឿន​អាយុ​៥០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រកា​ជូ ឃុំ បន្ទាយ ចក្រី ស្រុក ព្រះស្តេច ខេត្ត​ព្រៃវែង រីឯ​ប្រពន្ធ​ឈ្មោះ ខន សារ៉ាត់ អាយុ​៤៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្នល់ ឃំ​ុ​កន្ត្រាំ​ង ស្រុក​សូ​នី​គម ខេត្តសៀមរៀប​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​នៅ​ទីនោះ​ប្រាប់ឲ្យដឹង​ថា ប្តី​ប្រពន្ធ​ទាំង​ពី​នេះ​មាន​រឿង​ជម្លោះ​បែបនេះ​ចំនួន ៧ ដង​មក​ហើយ​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើ​ការណែនាំ និង​ឲ្យធ្វើ​កិច្ចសន្យាដល់​បុរស​ជា​ប្តី ឲ្យ​ឈប់​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​តទៅទៀត​៕
​ដោយ ៖ គឹម  ចំរើន​

 

IMG-20160325-WA0012 IMG-20160325-WA0010

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.