ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ប្រកាស​តែងតាំង​មុខតំណែង​អភិបាល​ខេត្ត​កំពត ជា​ផ្លូវកា​រហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦​នេះ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​
​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែងថា អភិបាលខេត្ត គឺ​មាន​តួនាទី​ដ៏​សំខាន់​បំផុត​សម្រាប់ តំណាងឱ្យ​រាជរដ្ឋាភិបាល និង​តំណាង​ឱ្យ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ​ទាំងមូល ដែល​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ​។​

​លោក ចាន់ ចេស្តា ត្រូវបាន​សម្តេច​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយ​ព្រះហស្តលេខា​ដោយ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ជំនួស​ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ ដែល​ត្រូវ​ទៅ​បំពេញ​ការងារ​ថ្មី​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ តាម​ការ​ក្រាបបង្គំ​ទូលថ្វាយ​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​

​ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​ចាស់​បាន​ថ្លែងថា ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម នា​ថ្ងៃនេះ អំពី​សមិទ្ធផល​នានា នៅក្នុង​ទឹកដី​ខេត្ត​កំពត ក្នុង​អាណត្តិ​ដែល​ឯកឧត្តម​ដឹកនាំ ដែល​ទទួលបាន​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ទាំងមូល​។
​បន្ទាប់​ពី​ការអាន​របាយការណ៍រ​បស់​ឯកឧត្តម​អភិបាលខេត្ត​ចាស់​រួច​ហើយ លោក ចាន់ ចេស្តា ដែល​ឡើងកាន់តំណែង​ជា អភិបាល​ខេត្ត​កំពត​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ចំនួន ៩​ចំណុច ចំពោះ​មុខ​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី និង​គណៈអធិបតី ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ទូទាំង​ខេត្ត​កំពត​។​

​ជា​ចុងក្រោយ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​ផ្តាំផ្ញើ​ដល់​អភិបាលខេត្ត​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​យកចិត្តទុកដាក់​បំពេញ​ការងារ​ថ្មី​នេះ​ឱ្យបាន​ល្អ​ប្រសើរ ៕

 

20160324a (2) 20160324a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.