ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ប្រកាស​ផ្ទេរ​ភារៈកិច្ច តែងតាំង​មុខតំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ ៖ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ បាន​អ​ញ្ញើញ​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​តែងតាំង ប្រកាស​ផ្ទេរ​ភារៈកិច្ច​អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី ២២ ខែ​មិនា ឆ្នាំ​២០១៦ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម យ៉ាងច្រើន​កុះករ​ពី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​​សង្កាត់ លោក លោកស្រី តំណាង​អង្គការក្រៅរដ្ឋាភិបាល ជាតិ អន្តរជាតិ ព្រមទាំង​ដៃគូរ​អភិវឌ្ឍន៍​​ទាំងអស់ ។

​លោក វ៉ី សំណាង ត្រូវ​ទទួល​តួនាទី​ជា​អភិបាលខេត្ត​កំពង់ស្ពឺ ជំនួស​លោក អ៊ូ សំ​អូន ដែល​ត្រូវ​ផ្លាស់ប្តូរ​តែងតាំង​ទៅកាន់ បម្រើ​នៅ​ក្រសួងមហាផ្ទៃ ។ ដោយឡែក លោក ព្រុំ វណ្ណៈ ត្រូវបាន​តែងតាំង​ជា​អភិបាលរង​បន្ថែមទៀត ។​

​លោក វ៉ី សំណាង ត្រូវ​ទទួល​តួនាទី​ជា​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​លើកឡើង​និង​ប្តេជ្ញាចិត្ត ថា​ ​លោក ខិតខំ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គត្តិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បានដាក់ចុះ​ឲ្យមាន​​ប្រសិទ្ធភាព​ខ្ពស់​។ ប្តេជ្ញា​គោរព​គាំទ្រ និង អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​កម្មវិធី​ ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំ​ណា​កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ ​ព្រះរាជាណាចក្រ​កម្ពុជា ។ ខិតខំ​គោរព និង​អនុវត្ត​តាម​គោល​ ​ការណ៏ដឹកនាំ​ចង្អុលបង្ហា​ញ និង​ទទួលយក​រាល់​ការផ្តល់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​-​មហាផ្ទៃ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ឲ្យ​
​បានល្អ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ក្នុងការ​​បំពេញភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ជា​តំណាងឲ្យ​​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន​ក្នុង​ការ​សម្រប សម្រួល ជំរុញ និង​តំរង់​ទិស​ដល់​មន្ទីរ អង្គភាព​​ក្រោម​ឱវាទ ដែល​កំពុង​បំពេញ​តួនាទី​ក្នុង​ខេត្ត​។​

​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសា​​សន៌​ក្នុងឱ​កាសតែងតាំង​នោៈថា ការផ្លាស់​និង​សម្រួល​ភារៈកិច្ច​គឺ​ជា​ធម្មតា​សម្រាប់​ក្រប​ខណ្ឌ​ ​មន្ត្រីរាជការ​របស់​រា​ជ​រដ្ឋាភិបាល ដូច​ដែល​ឯកឧត្តម​ជា​អភិបាលខេត្ត ជា​រដ្ឋលេខា​មួយចំនួន​ ​ឯ​ទៀត​ផង​ដែរ ។​សម្តេច​ក្រឡាហោម​ក៏បាន​លើក​ពី​គុណ​បំណាច់​របស់​អភិបាល​ដែល​ទោៈបី​បាន​ ​ផ្លាស់​ទៅកាន់​មុខងារ​ថ្មី និង​ផ្តល់​អទិភាព​ទី​មួយ​ដល់​មន្ត្រី​មូលដ្ឋាន​ដោយ​សម្តេច​ផ្តោតទៅលើ​ ​អភិបាលរង​នៅក្នុង​ខេត្ត​ត្រូវបានតែងតាំង​ជា​អភិបាលខេត្តនេៈ​តែម្តង​ដូចជា​ខេត្ត​កំពង់ស្ពឺ​ នេៈ ។ សម្តេច​ក្រឡាហោម ស ខេង បាន​សម្តែង​នូវ​ក្តីជឿជាក់​ថា អភិបាល​ដែល​ឡើង​បន្តវេន​ពិតជា​អាច​ដឹកនាំ​ខេត្ត​នេៈ​បានតាម​ការប្តេជ្ញាចិត្ត​កន្លងមក ៕

 

20160323 (1) 20160323 (2) 20160323 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.