ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ប្រជា​ការពារ​ភូមិ​ត្រូវ​មួយ​ប៉ាំង​តោ ព្រោះ​ចូលទៅ​ឃាត់​ពួក​ផឹកស៊ី​ឈ្លោះ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី  ៖ ប្រជា​ការពា​ភូមិ​ម្នាក់​ត្រូវ​មួយ​ប៉ាំងតោ​ព្រោះ​តែ​ចូល​ទៅ​ឃាត់​យុវជន​ពីរ​នាក់​ដែល​កំពុងតែ​ឈ្លោះប្រកែក​គ្នា​ក្នុង​ពេល​ផឹកស៊ី​កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៦ វេលា​ម៉ោង​៩​និង​៣០​នាទី ស្ថិតនៅក្នុង​ភូមិ​ឈួល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​សេចក្ដីរាយការណ៍​ពី​អធិការនគរបាល​ស្រុក​កោះ​ញែក លោក កាន់ ពេញ បានឲ្យដឹងថា បុរស​ដែល​រងរបួស​ធ្ងន់​នេះ​មានឈ្មោះ​ត្រើយ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​មុខរបរ​ជា​ប្រជា​ការពារ​ភូមិ ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​បាន​បន្ដទៀតថា​មូលហេតុ​ដែល​បង្ក​ឲ្យមាន​ករណី​នេះ​កើតឡើង ដោយសារតែ​មាន​យុវជន​២​នាក់​កំពុង​ផឹង​ស៊ី​ច្រៀង​រាំ​យ៉ាង​សប្បាយ​ក៍​កើតមាន​ជា​ជម្លោះ​ឈ្លោះ​ជាមួយ​គ្នា​ឯង​ដែល​មាន​កាន់​កាំបិត​នៅ​និង​ដៃ​ផង​នោះ​។​

​ប្រជា​ការពារ​ភូមិ​ដែល​មានឈ្មោះ ត្រើយ ធា បាន​ដើរ​ចុះ​ល្បាត​តាម​ភូមិ​ឃើញ​ស្ថានភាព​បែប​នេះ​ក៍​បាន​ចូល​ទៅ​ឃាត់ ប៉ុន្ដែ​ត្រូវ​យុវជន​ដៃដល់​កំពុង​ស្រវឹងស្រា​ផង​នោះ​ខឹង​ក៍បាន​ទាញ​យក​កាំ​ន​បិត​ប៉ាំង​ង​តោ​មក​កាប់​ត្រូវ​ត្រង់​ក្បាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។

​លោក​អធិការ​នគរ​នគរបាល​បាន​បន្ដ​ឲ្យដឹង​ទៀតថា យុវជន​ចិត្ត​ក្ដៅ​ទាំងពីរ​នោះ​មានឈ្មោះ ម៉ៅ ប្រសិទ្ធ ភេទ​ប​ប្រុស អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ជា​កសិក​រ ទី​២​មាន​ឈ្មោះ​ម៉ៅ ស័ក្ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ​កសិក​រ ជនដៃដល់​ទាំងពីរ​នេះ​រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក រីឯ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកទៅ​អធិការនគរបាល​ស្រុក​កោះ​ញែក​ដើម្បី​ចាត់​ទៅតាម​និតីវិធី​ច្បាប់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ជនបង្ករ​ហេតុ​ទាំង​២​នាក់​នោះ​ក៍​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគ​ម​ម្នាក់​ដៃ​ម្នាក់​ជើង​បណ្តាលអោយ​រងរបួស​ផង​ដេរ​៕
ដោយ​៖​គឹម  ចំរើន​

 

IMG-20160322-WA0007

IMG-20160322-WA0006

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.