ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ប្រជាពលរដ្ឋ​ប្ដឹង​ប្រធាន​សហគមន៍​ភូមិ​ពី​បទ​លក់​ដី​ព្រៃ​និង​ចំការ​ពួកគាត់​អោយ​ឈ្មួញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី ៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ បាននាំគ្នា​ផ្ដិតមេដៃ​ប្ដឹង ចូល​អាជ្ញាធរ​ស្រុក ដើម្បី​សុំ​អោយ ជួយ​ទប់ស្កាត់​ការឈូសឆាយដី​ព្រៃ និង​ដី​ចំការ​របស់​ពួកគាត់ ខណៈ​ដែល​ប្រធាន​គណៈកម្មការ ការពារ​ព្រៃឈើ​ម្នាក់ បាន​លក់​អោយ​អ្នកមាន​លុយ​មាន​អំណាច​ម្នាក់​ក្នុង​ខេត្ត​រតនគីរី​។​

​លោក ប៉ូ​យ ព្លី​ន អាយុ​៤៥​ឆ្នាំ ជនជាតិ​ចាយ​រាយ ជា​ប្រធាន​គណៈកម្មការ ការពារ​ព្រៃឈើ ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរ​យ៉​ដាវ ត្រូវបាន​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ចា​រាយ ប្រជាពលរដ្ឋ​ក្នុងភូមិ ចំនួន​២៩៦​នាក់ នាំគ្នា​ផ្ដិតមេដៃ​ប្ដឹង​ថា បាន​លក់​ដី​ព្រៃ​សហគមន៍ និង​ដីចំការ របស់​ពួកគាត់ អោយទៅ​អ្នក​មាន​លុយ​ម្នាក់ រស់នៅ​ទី​រួម​ខេត្តរតនគិរី​។ យក​គ្រឿងចក្រ​ចូល​ឈូសឆាយ ដី​ព្រៃ​សហគមន៍ និង​ដីចំការ​ពួកគាត់ ជាប់​មាត់​ទន្លេ​សេ​សាន្ត ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ត្រង់​ចំណុច​ជើង​ភ្នំខ្វាញ់​ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​។​

​យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ រ​ចំ លឿង និង​ឈ្មោះ សល់ លៀង រស់នៅ​ភូមិ​ឃុំ​ខាងលើ បានអោយដឹងថា ដី​ព្រៃ​សហគមន៍​ភូមិ​គាត់ និង​ដីចំការ​ចំនួន​ជាង​៣០​ហិកតា ស្មើ​២០០​គ្រួសារ ត្រូវ​លោក​ប៉ូ​យ ព្លី​ន ជា​ប្រធាន​គណៈកម្មការ ការពារ​ព្រៃឈើ លក់​អោយ​អ្នកមាន​លុយ ចំនួន​៥-៦​ឆ្នាំ​ហើយ​ទើបតែ​ផ្ទុះ​រឿង​ឡើង​ថ្មីៗ​។ ហើយ​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ ដីព្រៃ​សុំ​បី​តែ​ចំការ ដីស្រែ​របស់​ពួកគាត់​ដែល​មាន​ដំណាំ ក៏​ត្រូវ​គេ​ឈូស​ឆាយ​អស់​ដែរ ពួកគាត់​មិនដឹង​មាន​អ្វី ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​ទៀត​ទេ​។​

​លោក ក្លាន ជី​ព ប្រធាន​ភូមិ​ប៉ក់​ធំ ថា កាល​ដែល​លោក ប៉ូ​យ ព្លី​ន លក់​ដី​ព្រៃ​សហគមន៍ និង​ដីចំការ​ប្រជាពលរដ្ឋ លោក​គ្រាន់តែ​ដឹងថា ឈ្មោះ​ខាងលើ​ជា​អ្នកលក់ តែ​លក់​នៅ​ពេល​ណា​លោក​មិន​ដឹង​ទេ ពី​ព្រោះ​ពេល​ដែល​លក់​នោះ ស៊ី​ញ៉េ ទទួលស្គាល់ ដោយ​ប្រធាន​ភូមិ​សេ​សាន្ត មេឃុំ​សេ​សាន្ត​។​

​អភិបាលស្រុក​អូយ៉ាដាវ លោក ម៉ា វិចិត្រ ថា ដី​នេះ​ទិញ​ពី​ប្រជាពលរដ្ឋ លោក​កំពង់​អោយ​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ហើយ​។ លោក​ប៉ូ​យ ព្លី​ន ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ប្តឹង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដាក់​មក​តុលាការ​ខេត្ត​រតនគិរី​ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ​២០១៦ លោក​ម៉ម វាន់​ដា​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​១៤​នាក់​មក​ធ្វើ​ការបំភ្លឺ ជុំវិញ​រឿង​លោក​ប៉ូ​យ ព្លី​ន ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។​

​ជុំវិញ​រឿងនេះ​សារពត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ម៉ម វាន់​ដា បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ដដែល ដោយឡែក​ប្រជាពលរដ្ឋ​១៤​នាក់​នោះ​បាន​អោយដឹងថា​ពួកគាត់​មាន​ឯកសារ​ត្រឹមត្រូវ​ដើម្បី​ប្តឹង​តប​ទៅ​លោក​ប៉ូ​យ ព្លី​ន វិញ ហើយ​លោក​ប៉ូ​យ ព្លី​ន នេះ​ពួកគាត់​អះអាង​ថា​ពិតជា​បាន​លក់​ដី​អោយ​ឈ្មួញ​ខាងលើនេះ​ពិតមែន ៕

 

20160302b (1) 20160302b (2) 20160302b (3)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.