ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

ក្រសួង​ដែនដី និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​វគ្គ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​សំណង់ដ​ល់​សមត្ថកិច្ច និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​លើក​កំពស់​ប្រសិទ្ធភាព នៃ​ការផ្តល់ជូន​ប្រជាជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​គោលបំណង​ដើម្បី​បញ្ជៀប​ការយល់ដឹង​ច្បាប់​ស្តីពី​សំណង់ និង​ដើម្បី​លើក​កំពស់​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​លើ​វិស័យ​សំណង់ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​ច្បាប់ ស្តី​ពី​សំណង់​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ឋ​ចាំបាច់​នៅ​ថ្នាក់ក្រោម​ជាតិ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ពី​ធី​នេះ​ធ្វើឡើង​ក្រោម​អធិបតី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់​, លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ចូលរួម​ជាង ៣០០​នាក់ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា វគ្គ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​សំណង់ដ​ល់​អាជ្ញា​ធរមា​ន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​ធ្វើឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​បញ្ជៀប​ការយល់ដឹង​ច្បាប់​ស្តីពី​សំណង់​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​សំណង់ ដើម្បី​លើក​កំពស់​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ដល់​មន្ត្រី​របស់​យើង ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោក ឃួ​ង ស្រេង ក៏បាន​លើកឡើង​ថា វិស័យ​សំណង់​នៅ​ភ្នំពេញ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ យើង​មាន​សំណង់​បុរី និង​បណ្តុំ​ផ្ទះល្វែង​ចំនួន ២៣៧​កន្លែង អគារ​ខ្ពស់ៗ​ចំនួន ៤​ជាន់​ឡើង​ទៅ​មាន​ចំនួន ១២៤៧​ទីតាំង ផ្ទះសំណាក់​មាន​ចំនួន ៦៣៤​ទីតាំង សណ្ឋាគារ​ផ្កាយ​៥ ចំនួន ៤​ទីតាំង សណ្ឋាគារ​ប្រណិតៗ​ចំនួន ២៦០​ទីតាំង និង​ទទួលបាន​នូវ​គម្រោង​សាងសង់​ថ្មីៗ​ទៀត​ចំនួន ១០៣០​គម្រោង ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់ប្រមាណ​ប្រហែលជា ៣,៤​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្តថា ទន្ទឹម​នឹង​ការរីកចំរើន​នេះ​រាជធានី​ភ្នំពេញ ក៏​មាន​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ផងដែរ ពិសេស​លើ​វិស័យ​សំណង់​នេះ ព្រោះថា សំណង់​កាន់តែច្រើន ទំហំ​កាន់តែ​ធំ អគារ​កាន់តែ​ខ្ពស់ ធ្វើអោយ​យើង​កាន់តែ​ស្មុកស្មាញ ដែល​ទៀមទា​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​យន្តកា​ល​គ្រប់គ្រង​រាល់​ដំណើរការ​សាងសង់ និង​ការដ្ឋាន​សំណង់ ទាំងអស់ឲ្យ​បាន​ត្រឹមត្រូ​វ​ទៅ​តាម​ស្តង់ដារ គុណភាព បច្ចេកទេស​សាងសង់ ដើម្បី​ធានា​ភាពរឹងមាំ សោ​ភណ្ឌ​ភាព គុណភាព​សំណង់​និង​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ការងារ​ដែល​កើតឡើង​ដោយ​យថាហេតុ​។​

​លោក ជា សុផារ៉ា បាន​លើកឡើង​ថា ដោយ​ការខិតខំ​ប្រឹងប្រែង​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើឲ្យ​រាជធានី​ភ្នំពេញ មាន​ការអភិវឌ្ឍ និង​មាន​សន្តិសុខ​ល្អប្រសើរ​។​

​លោក ជា សុផារ៉ា បន្តថា ច្បាប់​សំណង់​ដែល​ធ្វើ​ការផ្សព្វផ្សាយ​នេះ​មាន​ចំនួន ២២​ជំពូក និង​១១១​មាត្រា ហើយ​គោលបំណង​បង្កើត​ឲ្យមាន​ការផ្សព្វផ្សា​យ​នេះ​រួមមាន​៖

*​ទី​១៖ ចង់​ឲ្យ​អាជ្ញាធរ មន្ត្រី​ជំនាញ​ទាំងអស់​ដឹង​អំពី​គោលការណ៍ វិធាន​សំខាន់ៗ ដើម្បី​ធានា​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ មាន​ការឯកភាព​គ្នា បំពេញ​តួនាទី សមត្ថកិច្ច​របស់​ខ្លួន​ប្រកប ទៅ​ដោយ​ការទទួលខុសត្រូវ​។​
*​ទី​២៖ ការ​ជម្រុញ​ការលើក​កំពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន​ប្រកប​ការងារ​លើ​វិស័យ​សំណង់​
*​ទី​៣៖ បង្កើន​ប្រសិទ្ធភាព​ក្នុង​គ្រប់គ្រង​វិស័យ​សំណង់ តាមរយៈ​ការបង្កើន ជំនឿ​ទុកចិត្ត​ដល់​អ្នកវិនិយោគគិន​និង​អតិថិជន​គ្រប់​វិស័យ​ទាំងអស់​។​

​លោក​បន្តថា «​លើ​ការងារ​នេះ យើង​បាន​បណ្តុះបណ្តាល​រួចហើយ នៅតាម​បណ្តាល​ខេត្ត រាជធានី​មួយ​ចំនួន ក្នុងនោះ នៅ​បន្ទាយមានជ័យ សៀមរាប ព្រះសីហនុ ភ្នំពេញ ខណៈ ខេត្ត និង​រាជធានី​នេះ​កើតឡើង​នូវ​សំណង់​ច្រើន ហើយ​ចំពោះ​ការផ្សព្វផ្សាយ​វិញ យើង​បាន​ផ្សព្វផ្សាយ​រួចហើយ​ដូចជា នៅ​ខេត្ត​កំពង់ស្ពឺ កំពង់ចាម ខេត្ត​កែប​និង ត្បូងឃ្មុំ​ជាដើម​»​។​

​លោក​បញ្ជាក់​ផង​ដែរ​ថា កន្លងមកនេះ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ព្រះសីហនុ មាន​សំណង់​អត់​ច្បាប់​ប្រមាណ​៧៥​ភាគរយ ពេលនេះ​យើង​មានច្បាប់​ហើយ​។ ដូច្នេះ​ដើម្បី​ធានា​ប្រសិទ្ធភាព នៅក្នុង​ការអនុវត្ត​ច្បាប់​សំណង់​នេះ លោក​ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអ​ស់ មិន​អនុញ្ញាតិ គឺ​មិន​អោយ​សាងសង់​។ ច្បាប់​នេះ​បានចែង​អស់ហើយ ដោយ​អ្នក​ល្មើស​នឹង​មាន​ទោសទណ្ឌ​ថែម​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.