ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីប​អឺរ៉ុប​ប្រមាណ​ជាង​២០០​នាក់ ប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​កំណត់​ទិសដៅ​ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ហួត ហាក់ សមាជិក​គណ​:​កម្មា​ធិ​ការកណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីបអឺរ៉ុប នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ឆ្នាំ​២០១៩ និង​កំណត់​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២០០​នាក់​។​

​គួរ​រំលឹក​ដែរ​ថា ចាប់តាំងពី​មាន​ការផ្តួចផ្តើម​និង​ការណែនាំ​ចង្អុល​ទិស​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណ​:​អចិន្ត្រៃយ៏ គណ​:​កម្មា​ធិ​ការកណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​អង្គការ​ចាត់តាំង​យុវជន​នៅ​ក្រៅ​ប្រទេស​មក ក្រុម​ការងារ​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប បាន​ចងក្រង​រៀបចំ​ជា​ក្រុម​សេនាធិការ និង​រចនាសម្ព័ន្ធ មួយចំនួន​នៅ​តាម​បណ្តា​ប្រទេស និង​តំបន់​ក្នុង​ទ្វីប​អឺរ៉ុប រួមមាន​៖ ប្រទេស​បារាំង​ដែល​មាន​ចែក​ជា​៨​តំបន់ ប្រទេស​ស្វ៊ី​ស ប្រទេស​អង់គ្លេស ប្រទេស​ប៊ែលហ្ស៊ីក ប្រទេស​ហូ​ឡង់ ប្រទេស​អាល្លឺម៉ង់ ប្រទេស​អូទ្រីស ឆេ​កូ ហុងគ្រី ប៊ុល​ហ្ការី និង​មាន​រៀបចំ​បន្ថែម​ដោយ​ក្រុមការងារ​ចល័ត ក្រុម​ការងារ​សម្របសម្រួល​ទំនាក់ទំនង បដិសណ្ឋារកិច្ច និង​ក្រុម​ការងារ​រដ្ឋបាល ដែល​មាន​សមាជិក​សកម្ម​ទាំងអស់​ចំនួន​៣០៩​នាក់ នៅក្នុង​នោះ​មាន​ស្រី​១៨​នាក់​។​

​ការចាំបាច់​ដែល​ត្រូវ​បង្កើតឲ្យមាន​ជា​រចនាសម្ព័ន្ធ​សំខាន់​បែបនេះ ដើម្បី​ឆ្លើយតប​នឹង​ចំនួន​ប្រជាជន​ខ្មែរ​យើង​ដែល​រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប​សព្វថ្ងៃ​ជិត​៤០​ម៉ឺន​នាក់ ដែល​មាន​នៅ​ប្រទេស​បារាំង​ជាង​៣៥​ម៉ឹន​នាក់​។ ទិសដៅ​ធំចម្បង និង​ភារកិច្ច​ចំពោះ​មុខ​របស់​ក្រុម​ការងារ​យុវជន​នៅ​ទ្វីបអឺរ៉ុប​គឺ​ធ្វើឲ្យ​ខាងតែបាន​នូវ​ការ​បន្ត​កសាង​ពង្រឹង និង​ពង្រីក​អង្គការ​ចាត់តាំង​គណបក្ស​នៅ​ក្រៅប្រទេស ដើម្បី​ជម្រុញ​សកម្មភាព​ចូលរួម​ចំណែក​ពន្យល់​ប​ក​ស្រាយ​អំពី​សភាព​ការណ៏​ពិត​នៅ​កម្ពុជា នៅ​ក្រៅ​ប្រទេស​ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​មិត្តភាព ភារត​ភាព សាមគ្គីភាព ឯកភាព​ជាតិ​ខ្មែរ និង​ដើម្បី​ទប់ស្កាត់​បាន​នូវ​សកម្មភាព​បោកប្រាស ញុះញង់ របស់​ពួក​ប្រឆាំង កុំឲ្យ​ពួកគេ​បន្ត​ធ្វើ​ចលនា​ញុះញង់​បំបែកបំបាក់​ខ្មែរ​តទៅទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.