ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​អភិបាល​ខណ្ឌ​ឫស្សីកែវ ចលនា​កម្លាំង​ជាង​២០០​នាក់ ធ្វើ​អនាម័យ​សម្អាត​ទន្លេ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ ជា ពិសី និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​កម្លាំង​ចលនា​អនុវត្ត​បញ្ជ្រៀប​ការយល់ដឹង អំពី​ការសម្អាត​ទន្លេ សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ទីក្រុង​ស្អាត គឺ​ផ្ដើមចេញ​ពី​យើងទាំងអស់គ្នា ក្នុង​ការអបអរសាទ​រ ពិធីបុណ្យ​ទន្លេ លើក​ទី​៦ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»​។​

​ការអបអរសាទរ ពិធីបុណ្យ​ទន្លេ លើក​ទី​៦ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​» ដើម្បី​សម្អាត​ទន្លេ សម្អាត​អនាម័យ​បរិស្ថាន ដែល​ដឹកនាំ​ដោយ​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​រៀបចំ​អនុវត្ត​ឡើង​ដោយ​កម្លាំង​ចូលរួម​ជាង ២០០​នាក់ ស្ថិត​នៅ​សួន​ប្រជាធិបតេយ្យ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០​។​

​ពិធី​នេះ​ដែរ បាន​រៀបចំ​ឡើង​ដោយ​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ ពី​អស់លោក​-​លោកស្រី
​អភិបាលរងខណ្ឌ​, គណៈនាយក​, ប្រធាន​-​អនុប្រធាន​-​មន្ត្រី​នៃ​ការិយាល័យ​ចំណុះ​ឲ្យ​រដ្ឋបាលខ​ណ្ឌ​,
​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សមាជិក​, សមាជិកា​ស​មាគ​នារី​, ក្រុមយុវជន ស​.​ស​.​យ​.​ក​, ក្រុមយុវជន អ​.​ម​.​ត និង អាជ្ញាធរ​ភូមិ​-​សង្កាត់ ផងដែរ​។​

​សូមជម្រាបថា ទឹកទន្លេ ជា​ប្រភព​នៃ​ការ​ចិញ្ចឹម​បីបាច់​ជីវិត ជា​ទីកន្លែង​ដែល​បណ្តុះបណ្តាល និង​ពូន​ជ្រុំ​នូវ​ប្បធម៌ និង​អរិយធម៌​។ តាំងពី​បុរាណកាល​មក មនុស្សជាតិ​រស់នៅ​តាម​បណ្តោយ​ទន្លេ បន្ត​ពូជពង្ស និង​រស់នៅ​ដោយ​បណ្តុំ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​

​ទន្លេ​ជា​អំណោយ​ពី​ធម្មជាតិ ដែល​ជា​ទី​បង្អែក​សម្រាប់​ការរស់នៅ​របស់​មនុស្ស និង​ជា​ចំណង​ធម្មជាតិ​នៃ​ការជួយ​យកអាសា​គ្នា​។ ទន្លេ​បាន​ផ្សារភ្ជាប់​ប្រទេស​នានា ដែល​ហូប​ទឹក​នៃ​ទន្លេ​តែមួយ​ឱ្យ​ក្លាយជា​សហគមន៍​រួម​វាសនា​តែមួយ ដែល​ប្រកប​ដោយ​សមភាព ជួយ​យក​អាសា​គ្នា​ដោយ​ស្មោះត្រង់ និង​ស្និទ្ធស្នាល​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែ​មួយ​។​

​ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​របស់​ទន្លេ​បែបនេះហើយ ទើប​នាំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​ឡើង​។ ពិធីបុណ្យ​ទន្លេ​បាន​ធ្វើឡើង​ចំនួន​៥​ឆ្នាំ​រួចមកហើយ នៅតាម​បណ្តា​ខេត្ត​ជាប់​តាម​ដង​ទន្លេ និង​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​។ ព្រឹត្តិការណ៍​នេះ បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​មួយ​ដ៏​អធិកអធម​ក្នុង​ការជួបជុំ ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ ផលិតផល និង​ផ្ញើ​សារ​ទៅ​កាន់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​បរិស្ថាន នៅ​តាម​ដង​ទន្លេ ថែរក្សា​ជីវៈចម្រុះ​នៅតាម​ទន្លេ​ផងដែរ​។​

​ដើម្បី​រំលឹក​ដល់​គុណ​តម្លៃ​នៃ​សុខសន្តិភាព ដែល​ជំរុញ​ទៅ​ដល់​ការ​រុងរឿង និង​រីកចម្រើន​នេះ ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០២០ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.