ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​ក្មេងៗ​ដុត​សំរាម​ឆេះ​រាល​ដល់​ព្រៃ​ក្រោយ​ភូមិ​, កម្លាំង​អន្តរាគមន៍​ខេត្ត​កណ្ដាល ចេញ​ឡាន​បាញ់​ពន្លត់​ទាន់ពេល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ ក្មេងៗ​ដុត​សំរាម តែ​ភ្លើង​ឆេះ​រាល​ដល់​ព្រៃ​ក្រោយ​ភូមិ បង្ក​ការភ្ញាក់ផ្អើល ដោយសារ​អគ្គិភ័យ​មាន​ទំហំ​ធំ​គួរសម ទើប​ពលរដ្ឋ​រាយការណ៍​ទៅ​នគរបាល​ឲ្យជួយ ភ្លាមនោះ កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​កណ្តាល និង​ប្រជាពលរដ្ឋ​សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ បាន​ជួយ​គ្នា​បាញ់​ទឹក ពន្លត់​បាន​ទាន់​វេលា​។​

​ហេតុការណ៍​ភ្លើង​ឆេះ​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១១៖១០​នាទី នៅ​ចំនុច​ព្រៃ​ក្រោយ​ភូមិ​ព្រែក​ថី្ម សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​បើ​តាម​មន្ដ្រី​នគរបាល បានឲ្យដឹងថា ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ទទួល​ផែន​ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដោយ​មាន​ការបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ខណៈ​កម្លាំង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ខេត្ត​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​គ្រឿង ស្មើនឹង​១៤​ម៉ែត្រគូប ទើប​រលត់​ជា​ស្ថាពរ​។​

​ទន្ទឹម​នឹង​ករណី​អគ្គិភ័យ​នេះ លោក​ស្នងការរង សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​សហការ​គ្នា ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើងចង្ក្រាន​បាយ ខ្សែរ​ភ្លើងអគ្គិសនី ការអុជ​ទៀន​-​ធូប ពិសេស​កុំ​បណ្ដោយ​ឲ្យ​ក្មេងៗ​លេង​ភ្លើង មិន​ថា​ភ្លើង​អ្វី​ក៏ដោយ សូម​មាន​ការប្រុងប្រយ័ត្ន ដោយសារ​ខែ​នេះ​ជា​ខែ​ក្ដៅ​ផង ដូច្នេះ​សូម​ចូលរួម​ប្រុងប្រយ័ត្ន​ទាំងអស់​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.