ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

លោក កែ​ន សត្ថា អញ្ជើញ​ចូលរួម​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ៨ រោច ខែ​ផល្គុន ឆ្នាំ​កុរ ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ ២០២០ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន នៅ​សាលប្រជុំ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី​អភិបាលរងក្រុង​-​ស្រុក មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំង និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ​ផងដែរ ។

​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​នេះ បន្ទាប់ពី​បាន​ពិនិត្យ និង​វាយតម្លៃ​លើ​បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ​នានា និង​ក៏​បាន​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២០ ដោយ​ខណៈ​នោះ លោក​អភិបាលខេត្ត ក៏​បាន​ជម្រាបជូន​អំពី​ទិសដៅ និង​ជំរុញ​ទ្វេដង​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​ផ្តល់​ការទុកចិត្ត​ដល់​រាជរដ្ឋាភិបាល និង​សំដៅ​ប្រមូល​ថវិកា​ជូន​រដ្ឋ និង​ពង្រឹង​ការគ្រប់គ្រង​យានយន្ត គម្រោង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កម្រិត​ទាប​បំផុត​ក្នុង​ឆ្នាំ ២០២០​នេះ ហើយ​ក៏​ត្រូវ​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​តាម​គោលដៅ​ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​ជាដើម​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក កែ​ន សត្ថា បាន​សំណូមពរ​ដល់​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​អនុវត្ត​ការងារ ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ លេីការ​ងារ​ដឹកជញ្ជូ​ន​ផ្លូវគោក និង សុវត្ថិភាព​ចរាចរណ៍ ការងារ​សាធារណការ ការងារ​សហគ្រាស​សាធារណៈ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​នេះ និង​បាន​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​សាធារណ​ការ​ខេត្ត​កែប និង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការ និង​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ ថវិកា និង​បច្ចេកទេស លើ​ការរៀបចំ​ផែនការ និង​ការអនុវត្ត​សកម្មភាព​ការងារ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​មក​កំសាន្ត​នៅ​ខេត្ត​កែប​នេះ​។
​ក្នុង​ពេល​នេះ​ដែរ លោក​បាន​រំលឹក​ដល់​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ត្រូវ​ចូលរួម អនាម័យ ថេរក្សា​សុខភាព ដើម្បី​ការពារ​ពី​ជំងឺឆ្លង Covid-19 ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.